Naren
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ស្ត្រីវ័យ២០ឆ្នាំម្នាក់ បានធ្វើដំណើតាមទូកដរចម្លងពីផ្ទះ ឆ្ពោះទៅកាន់មន្ទីពេទ្យបង្អែកស្រុកសំបូរ ដើម្បីសម្រាលកូន តែបានឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវ នៅលើទូកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ស្រ្តីដែលសម្រាលកូនឈ្មោះ សូត្រ​ បូផា​ អាយុ២០ឆ្នាំ ​មានទីលំនៅ ភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក ​ជួយសង្រ្គោះបានទាន់ពេលវេលា ដោយសម្រាលកូ​ននៅលេីទូក​ ទទួលបានសុខសុវត្តិភាពទាំងម្ដាយទាំងកូន(ប្រុស)​។ អាជ្ញាធរថា ស្រ្តីដែលសម្រាលកូនបានធ្វើដំណើរពីផ្ទះតាមទូកឆ្ងាយដែរ ខណៈមកដល់កំពង់ចម្លងមាត់ទន្លេ ក៏គាត់ឈឺពោះសម្រាលភ្លាមៗ មកមន្ទីរពេទ្យមិនទាន់។ ភ្លាមៗមន្ទីរពេទ្យបង្អែកសំបូរ ក៏បានបញ្ជូនបុគ្គលិកផ្នែកសម្ភព និងរោគស្ត្រីបានជួយ សម្រាលកូនដោយសុវត្ថិភាព។ ក្រោយសម្រាលកូនរួច ស្ត្រីខាងលើក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកមើលថែទាំសុខភាពបន្តមួយរយៈសិន៕ ផ្តល់សិទ្ធិដោយ៖

    March 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្ររដ្ឋាភិបាលឡាវ ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំនានា។  ការប្រកាសនេះ ធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មី កម្ពុជាគាំទ្រទាំងស្រុងប្រទេសឡាវ ជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា ១លានដុល្លារ

    March 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងនូវការផ្សព្វផ្សាយ របស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស»។ ក្រសួងបញ្ជាក់ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់សាធារណជន មេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    March 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។ ក្នុងសេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុន ស៊ីអាយស៊ី

    March 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានចេញលិខិតមួយបញ្ជាក់ថា ការផ្សាយដែលអះអាងថា កម្ពុជាឈប់ប្រើប្រាស់ពាក្យ «សង្ក្រាន្ត» នាឱកាសចូលឆ្នាំខ្មែរ ជារឿងមិនពិត។ ក្រសួងវប្បធម៌ក៏សូមឲ្យទូរទស្សន៍ហង្សមាសលុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត៕ ខាងក្រោមនេះជាលិខិត៖ ផ្តល់សិទ្ធិដោយ Fresh News

    March 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្មករនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ។ កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។ លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ។

    March 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ដល់ឥណទានជាប្រាក់រៀលកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងដល់១៦% នៃប្រាក់បញ្ញើសរុប ចំពោះតួលេខនេះបានបង្ហាញពីកំណើននៃ ទំនុកចិត្តនៃការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រជាពលរដ្ឋ។ នេះបើតាមរបាយការរណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើន គួរឱ្យចាប់អារម្មណ៍នូវការប្រើប្រាស់ប្រាក់រៀល ក្នុងឆ្នាំ២០២៣។ តាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា «ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀល បានកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងដល់១៦% នៃប្រាក់បញ្ញើសរុប តួលេខនេះកើនលើសកម្រិតកំណត់

    March 25, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ព័ត៌មានបឋមដែលអង្គភាព Fresh News ទទួលបានថា មានករណីអគ្គិភ័យ កំពុងឆាបឆេះរោងចក្រកែច្នៃស្វាយមួយកន្លែង ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។ បើតាមប្រភពឲ្យដឹងថា ឡានទឹកបាននិងកំពុងជួយសង្រ្គោះបាញ់ពន្លត់ហើយ។ រីឯមូលហេតុដែលបណ្ដាលឲ្យឆាបឆេះ នៅពិនទាន់ដឹងនៅឡើយទេ។ Fresh News នឹងបន្តតាមដាន និងជូនជ្រាបព័ត៍មាននាពេលក្រោយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    March 25, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ ក្រុមហ៊ុនឈ្មួញជើងសារស្ករស StoneX បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ទីផ្សារស្ករសពិភពលោក ត្រូវបានព្យាករថានឹងមានអតិរេកផ្គត់ផ្គង់ច្រើនជាង ការរំពឹងទុកនៅក្នុងរដូវកាល ២០២៣-២០២៤ (ខែតុលាដល់ខែកញ្ញា) ដោយសារការស្ទុះងើបឡើងវិញ នៃផលិតកម្មនៅក្នុងប្រទេសឥណ្ឌា និងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន StoneX បានព្យាករថា ការផលិតស្ករសទូទាំងពិភពលោក មានកម្រិតលើសពីតម្រូវការសរុបចំនួន ៣,៨៨លានតោន កើនឡើងពី ៣,៤លានតោន ដែលបានព្យាករនៅក្នុងខែកុម្ភៈ។ ក្រុមហ៊ុន StoneX បានដំឡើងការព្យាកររបស់ខ្លួន សម្រាប់ផលិតកម្មស្ករសរបស់ប្រទេសឥណ្ឌាចំនួន ១,៧លានតោនដល់ ៣២,៨លានតោន និងបានដំឡើងការព្យាករ សម្រាប់ប្រទេសថៃចំនួន ៥សែនតោនដល់ ៩,១លានតោន។ ប្រទេសទាំងពីរកំពុងទទួលបានទិន្នផលខ្ពស់

    March 25, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនដល់យុវជន អន ផានិត សិស្សនិទ្ទេសA ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ នៅព្រឹកថ្ងៃ​អា​ទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារសា​ធារ​ណៈ តំណាងសម្តេចតេជោ ប្រគល់ផ្ទះជូនដល់យុវជន អន ផានិត និងគ្រួសារដោយផ្ទាល់។ អន ផានិត ជាយុវជនមួយរូបកើតលើដីជនបទនាខេត្តកំពត ក្នុងគ្រួសារក្រខ្សត់ មានឪពុកជាជនពិការ។ ទោះកើតក្នុងត្រកូលក្រខ្សត់ តែស្មារតីជាអ្នកតស៊ូបានជំរុញឱ្យ ផានិត ប្រឹងប្រែងរៀនសូត្រដោយមិនបោះ​បង់នោះឡើយ ធ្វើឱ្យគេក្លាយជាសិស្សទទួលបាននិទ្ទេស A។

    March 25, 2024