Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​, កម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមន​ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានប្រមូលក្រុមក្មេងស្ទាវ​មួយក្រុមដែលជិះម៉ូតូ​ ដេញបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌចំការមន។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវប្រមូលផ្ដុំគ្នាធ្វេីឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន២៣ ក្នុងនោះប្រុសទាំងអស់ ម៉ូតូចំនួន១២គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក១ដើម​ និងថង់ច្រកទឹកមួយចំនួនធំ។ យុវជន ទាំងអស់នេះ បានធ្វេីសកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្នុងបរិវេណកោះពេជ្រ ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការហៅមកអប់រំណែនាំដូចខាងក្រោម៖ *ទី១៖ ផលប៉ះពាល់គ្រឿងញៀន *ទី២៖ ក្រុមក្មេងទំនើង

    March 27, 2024
  • ព័ត៌មានអន្តរជាតិ

    (វៀតណាម)៖ ការផ្គត់ផ្គង់ពិភពលោកនូវកាហ្វេប្រភេទរ៉ូប៊ឺស្តាដែលប្រើក្នុងកាហ្វេ espresso និងភេសជ្ជៈផ្សេងទៀតរំពឹងថានឹងថយចុះថែមទៀត ខណៈរលកកម្ដៅបានគំរាមកំហែងដល់ការផលិតនៅវៀតណាមដែលជាប្រទេសនាំចេញធំជាងគេក្នុងពិភពលោក និងការផ្លាស់ប្តូររបស់កសិករទៅដាំដំណាំផ្សេងជំនួស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំណេររបស់ក្រុមហ៊ុនជួញដូកាហ្វេ Tuan Loc Commodities ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញប្រទេសវៀតណាមថា៖ «ជារួម តំបន់ដែលដាំកាហ្វេមានអាកាសធាតុក្តៅហើយស្ងួត។ ខណៈពេលដែលយើងនៅតែស្ថិតក្នុងរដូវប្រាំង ហើយអាកាសធាតុក្ដៅមិនធម្មតា វាគួរឱ្យកត់សម្គាល់ថា ទឹកភ្លៀងបានធ្លាក់មកក្នុងកម្រិតទាបបំផុតរយៈពេល ១០ឆ្នាំ ហើយសីតុណ្ហភាពស្ថិតនៅកម្រិតខ្ពស់»។ ការងាកទៅដាំដំណាំផ្សេងជំនួសកាហ្វេដូចជា ទុរេន បឺរ និងក្រូចវល្លិ៍កំពុងធ្វើឱ្យប៉ះពាល់ដល់ការផលិតកាហ្វេនៅក្នុងប្រទេសវៀតណាមរួចទៅហើយ។ សមាគមកាហ្វេវៀតណាមបានឱ្យដឹងថា ការនាំចេញត្រូវបានរំពឹងថានឹងធ្លាក់ចុះ ២០% ក្នុងឆ្នាំគិតត្រឹមខែកញ្ញាពីចំនួន ១,៦៧លានតោនដែលបាននាំចេញកាលពីឆ្នាំមុន។ លោក Nguyen

    March 27, 2024
  • ព័ត៌មានអន្តរជាតិ

    (អាមេរិក)៖ មនុស្ស៦នាក់កំពុងបាត់ខ្លួនដែលគេសន្មត់ថាបានស្លាប់ ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ការបើកបុកស្ពាននៅ Baltimore សហរដ្ឋអាមេរិក បង្កឡើងដោយនាវាមួយគ្រឿងដោតទង់ជ័យប្រទេសសិង្ហបុរី (ម្ចាស់ហុងកុង) ដឹកទំនិញឆ្ពោះទៅប្រទេសស្រីលង្កា។ ចំពោះអ្នកបើកបរនាវាគឺជានាវិកក្នុងប្រទេស ហើយមុនពេលបុកនេះ នាវាបានប្រកាសអាសន្នមុន ដែលអាចឲ្យគេបញ្ចៀសមនុស្សយ៉ាងច្រើនពីលើស្ពានរួចមកហើយ៕ ផ្តល់សិទ្ធដោយ៖ Fresh News

    March 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌទួលគោក។ សមត្ថកិច្ចបានបញ្ជាក់ថា សិស្សគេចសាលាដែលប្រមូលផ្ដុំគ្នាធ្វេីឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន១១៣ ក្នុងនោះប្រុស៨៩នាក់ ស្រី២៤នាក់ មកពី១៦វិទ្យាល័យ, ម៉ូតូចំនួន៥១គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក៤ដើម។ យុវជន យុវតីទាំងអស់នេះ សកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្បែរវិទ្យាល័យជាស៊ីមសាមគ្គី ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការអញ្ជើញមកធ្វើរអប់រំណែនាំដូចខាងក្រោម៖ *ទី១៖ ផលប៉ះពាល់គ្រឿងញៀន *ទី២៖

    March 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រីនៃកម្ពុជា បានស្នើភាគីឡាវ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញមួយចំនួនពីកម្ពុជា ខណៈភេសជ្ជៈជាទំនិញមានសក្តានុពលខ្ពស់ និងសម្បូរបែបនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់សរ តាន់ បានបញ្ជាក់ដូច្នេះថា៖ «ដើម្បីបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ សម្តេចធិបតី

    March 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ មានរយៈពេល១៣ឆ្នាំហើយ ដែលលោក Steve Jobs បានទទួលមរណភាព ប៉ុន្តែភាពល្បីល្បាញរបស់ស្ថាបនិកក្រុមហ៊ុន Apple រូបនេះហាក់មិនរសាត់ទៅណាឡើយ។ ជាក់ស្តែង ថ្មីៗនេះមានការដេញថ្លៃមួយ ហើយក្នុងចំណោមអ្វីដែលគេដាក់ដេញថ្លៃនោះគឺមាន Business Card មួយសន្លឹក ដែលមានហត្ថលេខា Steve Jobs លក់បានក្នុងតម្លៃរហូតដល់ ១៨១,០០០ដុល្លារ ពោលគឺថ្លៃជាងការរំពឹងទុកទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ កម្មវិធីដេញថ្លៃនេះ រៀបចំឡើងដោយក្រុមហ៊ុន RR Auctions នៅថ្ងៃទី២៤ ខែមីនាកន្លង ហើយ Business

    March 26, 2024
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា រយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានខេត្តចំនួន៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ការលើកឡើងបែបនេះ ក្នុងពេលរាយការណ៍ជូនអង្គពិធី នៃពិធីអបអរសាទរប្រកាសខេត្តក្រចេះ ជាខេត្តអស់មីនទី១៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា

    March 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan បានប្រកាសកំណត់គោលដៅលក់រថយន្តឲ្យបាន១លានគ្រឿង ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះក៏ប្រកាសពីការកាត់បន្ថយចំណាយ៣០% លើការផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០៣០ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ក៏និយាយដែរថា ខ្លួននឹងប្រកាសរថយន្តថ្មីៗរហូតដល់៣០ផ្សេងៗគ្នា នៅឆ្នាំ២០២៦ ក្នុងនោះមាន១៦គ្រឿង ជាប្រភេទរថយន្តអគ្គិសនី។ បើតាមការបញ្ជាក់របស់លោក Makoto Uchida ប្រធាននិងជានាយកប្រតិបត្តិ Nissan បានឲ្យដឹងថា «ផែនការនេះនឹងអនុញ្ញាតឱ្យយើងបន្តទៅមុខបន្ថែមទៀត និងលឿនជាងមុនក្នុងការជំរុញតម្លៃ និងការប្រកួតប្រជែង»។ ស្របពេលប្រឈមមុខនឹងការប្រែប្រួលទីផ្សាររថយន្តខ្លាំង Nissan ក៏ត្រូវបានរាយការណ៍មកថា កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដែលក្នុងផែនការថ្មី ដើម្បីធានាបាននូវកំណើនលក់ប្រកបដោយនិរន្តរភាព និងប្រាក់ចំណេញ។

    March 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ វេទិកាការងារនិងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៦ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖

    March 26, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមហ៊ុនខ្មែរ និងបរទេស ដែលមានកិត្តិនាមល្បាញល្បីបានចាប់ដៃគ្នាបោះទុនវិនិយោគ​សន្ធឹក​សន្ធាប់ដាំដំណាំពោតលើផ្ទៃដីទំហំ១ពាន់ហិកតា នៅក្នុងស្រុកបាងគង ខេត្តសៀមរាប ជាមួយ​បច្ចេក​វិទ្យាកសិកម្មដ៏ទំនើប។ កសិដ្ឋានដំណាំពោតដ៏ធំលើទឹកដីខេត្តសៀមរាប ត្រូវបានបើកជាដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី២៥ ខែ​មីនា ឆ្នាំ២០២៤នេះ។ កសិដ្ឋានដំណាំពោតនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្ស​នេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.) និងក្រុមហ៊ុន ING Holdings Co.,Ltd ស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក អ៉ឹង

    March 26, 2024