Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ដជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨។ នេះបើយោងតាមលទ្ធផល នៃមហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្ដអាណត្តិថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ នេះគឺជាអាណត្តិទី៣ ហើយដែលលោក កែវ រ៉េមី ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ គាំទ្រធ្វើជាប្រធានសហព័ន្ធ ដ្បិតរយៈពេលប្រមាណ ៧ឆ្នាំ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមានខ្សែក្រវាត់ខ្មៅ ៧ដាន់ក្នុងដៃរូបនេះ កីឡាតេក្វាន់ដូ ITF កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការពង្រឹង និងពង្រីកសក្ដានុពលទាំងក្នុង និងក្រៅស្រុក ពិសេសគឺការដណ្ដើមបានមេដាយដ៏ច្រើនលើឆាកអន្ដរជាតិតែម្ដង។

    March 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅរាជធានីភ្នំពេញ អនុវត្តចាប់ពីម៉ោង១១យប់តទៅ ដោយធ្វើឡើងរយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងទៀតថា សម្រាប់ការអនុវត្តចាប់ពីម៉ោង៨យប់ទៅនោះ គឺជាការត្រួតពិនិត្យរដ្ឋបាលជំហរ ឆែកឆេរអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្រោយទទួលបាននូវចម្ងល់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការត្រួតពិនិត្យតាមដងផ្លូវពីសំណាក់កម្លាំងសមត្ថកិច្ច ដោយអនុវត្តចាប់ពីម៉ោង៨យប់ថា ជាការពិនិត្យរកជាតិស្រវឹង ខណៈម៉ោងនៃការត្រួតពិនិត្យជាតិស្រវឹងនៅម៉ោង១១យប់ឯណោះ។

    March 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិ បានឲ្យដឹងថា រាល់ការយកក្រដាសប្រាក់ ចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់ថ្មី គឺពុំមានការកាត់កម្រៃនោះទេ ក្នុងនោះក្រៅពីធនាគារជាតិនៃកម្ពុជា ប្រជាពលរដ្ឋក៏អាចមកប្ដូរក្រដាសប្រាក់រៀល គ្រប់សាខាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។ ការបញ្ជាក់របស់លោក លឹម ចាន់កុសល ធ្វើឡើងក្នុងទិវាប្រាក់រៀលលើកទី៤៤ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមការចូលរួមពីលោក​ យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ លោក លឹម ចាន់កុសល បានថ្លែងថា «ចំពោះការយកក្រដាសប្រាក់រៀល

    March 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បា​នចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រព ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ រដ្ឋសភាកម្ពុជាមានសេចក្តីរន្ធត់យ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋរុស្ស៊ី រាប់រយនាក់ និងរងរបួសជាច្រើនរយនាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្មខាងលើ។ ក្នុងនាមប្រជាជនកម្ពុជា រដ្ឋសភាពិតជាមានសេចក្តីសោកស្តាយជាពន់ពេក និងសូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    March 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាន នៅតាមបណ្តាញសង្គមនានា ដោយមានកុមារ និងយុវជនមួយចំនួនបានរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕ សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖

    March 23, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ តាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Mac Rumors បានឲ្យដឹងថា ម៉ូដែល iPad Pro ជំនាន់ក្រោយឆ្នាំ២០២៤នេះ នឹងមានគែមស្តើងជាងជំនាន់មុនៗ ពោលគឺ iPad Pro 11-inch នឹងមានកម្រាស់នៃគែមអេក្រង់ត្រឹម 7.12mm ខណៈម៉ូដែល iPad Pro 12.9-inch នឹងមានកម្រាស់នៃគែមអេក្រង់ប្រមាណត្រឹម 7.08mm តែប៉ុណ្ណោះ។ ប្រសិនបើដំណឹងនេះជាការពិត គឺមានន័យថាកម្រាស់នៃគែមអេក្រង់ iPad Pros ជំនាន់ថ្មីឆ្នាំ ២០២៤ នឹងមានកម្រាស់ស្តើងជាងជំនាន់បច្ចុប្បន្នប្រមាណ ១០% និង ១៥%។ iPad

    March 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលមានអក្សរកាត់ថា ទ.ក.ប.ដ ឬ CADA ដើម្បីចូមរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធារធាតុដូប៉ាក្នុងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ។ អនុក្រឹត្យរបស់សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចស្របតាមសំណើររបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំអនុក្រឹត្យ ស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះឡើង ដើម្បីធានាបាននូវភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា នៅក្នុងការចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។ លោក វ៉ាត់ ចំរើន

    March 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្នុងនាមរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលអំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ពីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តំណាងដោយលោក Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ នាឱកាសនោះ លោកឯកអគ្គរាជទូត បានលើកឡើងថា តាមរយៈអំណោយនេះ បង្ហាញពីការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់។ លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានជួយសម្រួលដល់ការនាំយកមកនូវជំនួយមនុស្សធម៌ផ្សេងៗ

    March 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នាវេលាម៉ោង១៣៖៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ ក្នុងថ្ងៃតែមួយនេះ នៅខេត្តក្រចេះ ក្រុមការងារបានទទួលដំណឹងដ៏សោកសៅ ដោយបានប្រទះឃើញសពកូនផ្សោតមួយក្បាល ដែលបានស្លាប់នៅចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែលស្លាប់នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម ដែលទំនងជាទើបនឹងកើតបានអំឡុងពេលពី១ទៅ២ថ្ងៃប៉ុណ្ណោះ។

    March 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ(KIF) នឹងរៀបចំនូវក្រមសីលធម៌គុនខ្មែរ ដែលជាបទបញ្ញាត្តិរួមមួយ សម្រាប់ពង្រឹងការគ្រប់គ្រងគុនខ្មែរ តាមបណ្ដាប្រទេសសមាជិកលើពិភពលោក ក៏ដូចជាផ្ដល់នូវទំនុកចិត្ត និងភាពកក់ក្ដៅបន្ថែមទៀត ដល់បណ្ដាប្រទេសដែលចង់ចូលជាសមាជិក ដើម្បីជំរុញគោលដៅពង្រីកសមាជិកឲ្យបានជាង ៧៥ប្រទេស ដើម្បីស្វែងរកការគាំទ្រជាសមាជិក និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំដោយប្រធានសហព័ន្ធលោក មាម រ៉ា ដើម្បីពិភាក្សាពីផែនការឆ្នាំ២០២៤-២០២៥ ពិសេសដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក ខួបលើកទី៥ ឲ្យបានអធិកអធម នៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ

    March 23, 2024