- Naren
- ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សជាង៦០នាក់ បានបាត់បង់ជីវិត និងយ៉ាងហោច១៤៥នាក់ទៀតបានរងរបួស កាលពីយប់ថ្ងៃសុក្រ នៅពេលក្រុមខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ ក្នុងសាលប្រគំតន្រ្តីមួយកន្លែង នៅជាយទីក្រុងមូស្គូរបស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។ ខ្មាន់កាំភ្លើងមួយក្រុមបានចាប់ផ្តើមបាញ់ប្រហារលើជនស៉ីវិល នៅឯមជ្ឈមណ្ឌល Crocus City Hall មុនពេលក្រុមតន្រ្តីរ៉ក់សម័យសូវៀត Picnic ត្រៀមនឹងធ្វើការសម្តែង នៅក្នុងសាលដែលអាចផ្ទុកអ្នកទស្សនាបានសរុប៦,២០០នាក់។ អគារមជ្ឈមណ្ឌលនោះ ស្ថិតនៅជាយភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង។ អាជ្ញាធររុស្ស៉ីបាននិយាយថា គិតត្រឹមពេលនេះ មនុស្សយ៉ាងហោចជាង៦០នាក់បានបាត់បង់ជីវិត និងយ៉ាងហោចណាស់១៤៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ភេរវកម្មនេះ។ ក្រុមភេរវករ
March 23, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ កម្លាំងចម្រុះបានសម្រេចឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១,៤៥៤.៨៤ហិកតា និងបានឃាត់ខ្លួនមនុស្សចំនួន០១ នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ នៅក្នុងប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកនៅក្នុងថ្ងៃដដែល កម្លាំងចម្រុះបានដកហូតម៉ាស៊ីនហាន់ដំឡូងមី ១គ្រឿង, រណារយន្តតូច ៥គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម, កាំបិតកកុក ៣គ្រឿង, រណាដៃ ១គ្រឿង និងឧបករណ៍ឆក់ត្រី ១គ្រឿង។ លើសពីនេះ ក្រុមសមត្ថកិច្ច បានរឹបអូសវត្ថុតាងនៅហ្នឹងកន្លែងរួមមានខ្ទមបណ្តោះអសន្នចំនួន ៣៩,
March 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ដែលចាក់បញ្ចាំងលើទូរទស្សន៍ TV5 Monde របស់ប្រទេសបារាំង ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោក Arnaud Sonnet បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” ជាប្រព័ន្ធផ្សព្វផ្សាយ online នាំមុខមួយក្នុងតំបន់អ៊ឺរ៉ុប និងពិភពលោក ក្នុងការជំរុញការធ្វើដំណើរ
March 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមិនទាន់មានគម្រោងសាងសង់សាខាទី៤នៅកម្ពុជានៅឡើយនោះទេ។ ការបញ្ជាក់នេះធ្វើឡើងតាមសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ។ ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុលផុសទាំងលើបណ្តាញសង្គម និងបណ្តាញព័ត៌មាននានាថា ក្រុមហ៊ុនផ្សារទំនើបអ៉ីអន គ្រោងសាងសង់ផ្សារសាខាទី៤នៅលើទឹកដីខណ្ឌកំបូល។ ក្រុមហ៊ុន បានបញ្ជាក់ថា បើខ្លួនមានគម្រោងសាងសង់ណាមួយនោះ នឹងផ្សាយលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។ សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សារទំនើបអ៉ីអន បានសាងសង់ផ្សារចំនួន៣ហើយនៅលើទឹកដីកម្ពុជា។ សាខាទី១ ស្ថិតនៅលើវិថីសម្តេចសុធារស ក្នុងភូមិសាស្រ្តខណ្ឌចំការមន, សាខាពី២ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ នាយកគ្រប់គ្រងផ្សារទំនើប AEON Mall លោក TSUBOYA MASAYUKI
March 23, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅសប្តាហ៍នេះ មានពាក្យចចាមអារ៉ាមថ្មីមួយលើកឡើងថា ក្រុមហ៊ុនApple បានបណ្តាក់ទុនរាប់ពាន់លាននៅក្នុងបច្ចេកវិទ្យាថ្នាំកូតថ្មី សម្រាប់អេក្រង់ iPhone នាពេលអនាគត។ បច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យអេក្រង់ iPhone នាពេលអនាគត «ធន់នឹងការឆ្កូត» តាមរយៈការបន្ថែមស្រទាប់ប្រឆាំងនឹងការឆ្លុះបញ្ចាំងថ្មី ប៉ុន្តែវានឹងមិនរួចរាល់សម្រាប់ iPhone 16 នៅឆ្នាំនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន 9to5mac នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ ពាក្យចចាមអារ៉ាមនេះ ត្រូវបានបង្ហើបតាមរយៈគណនី Weibo របស់ Instant Digital ដែលបានចែករំលែកព័ត៌មានអំពីការប្រកាស iPhone នាពេលខាងមុខ។ ក្រុមហ៊ុន
March 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee បានបញ្ជាក់ឲ្យដឹងថា Tube Coffee មានបំណងពង្រឹងកាហ្វេរបស់ខ្មែរឱ្យកាន់តែរឹងមាំ និងមានមហិច្ឆិតានាំយក Brand កាហ្វេរបស់ខ្មែរនេះ ទៅបើកនៅក្រៅប្រទេស។ ការបញ្ជាក់ឲ្យដឹងបែបនេះរបស់កញ្ញា ស៊ូ មុន្នីពេជ្យ ធ្វើឡើងក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «បទពិសោធន៍លើការវិនិយោគ Tube Coffee ក្នុងទីផ្សារកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ កញ្ញា ស៊ូ មុន្នីពេជ្យ បានបញ្ជាក់ថា
March 22, 2024 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមតុលាការយោធា ឈានដល់ការចាប់ខ្លួនមនុស្ស៥នាក់ នៅស្រុកសាមគ្គីមានជ័យ ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព។ ជនត្រូវចោទចំនួន៥នាក់ រួមមាន៖ *ទី១៖ ឈ្មោះ ណែម សុផល អាយុ៤៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ *ទី២៖ ឈ្មោះ អន សំណាង អាយុ៣២ឆ្នាំ រស់នៅភូមិចំការស្វាយ
March 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ បានប្រកាសថា នឹងមើលថែពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ឱ្យដូចប្រជាពលរដ្ឋថៃ។ ជាពិសេសផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។ លោកប្រធានរដ្ឋសភា បានប្រកាសបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ។
March 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំអប់រំក្រុមក្មេងទំនើង១៨នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបានសរុបចំនួន១៨គ្រឿង។ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្នុងចំណោមអ្នកបើកម៉ូតូទាំង១៨នាក់, អ្នកបង្ហោះម៉ូតូចំនួន៣គ្រឿង និងម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង(ប្រែន) ចំនួន១៥គ្រឿង ដែលបើកបរធ្វើឱ្យប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈតាមដងផ្លូវ បង្កសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អាចបង្កឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ និងល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ របាយការណ៍បានបន្តថា សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល
March 22, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិប្រមាណជិត១ម៉ឺន២ពាន់នាក់។ នេះបើតាមលោក ឡុង កុសល អ្នកនាយករងនិងជាអ្នកនាំពាក្យអាអាជ្ញាធរជាតិអប្សរា។ ពិតជាវិសេសនាព្រឹកថ្ងៃទី២២នេះ ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តគឺជាចំល្អណាស់ ដែលធ្វើឲ្យភ្ញៀវទេសចរជាតិអន្តរជាតិមានសេចក្ដីរីករាយក្រៃលែង ពួកគេលាន់មាត់សរសើរទស្សនីយភាពនៃអច្ឆរិយភាពនេះ អ្នកខ្លះបន្លឺសំឡេងហ៊ោ ឬពោលពាក្យស្ងើចសរសើរ។ ម្នាក់ៗកាន់ទូរសព្ទ កាំមេរ៉ាគ្រប់ដៃ ដើម្បីថតទិដ្ឋភាពថ្ងៃរះនេះបង្ហាញនៅលើបណ្ដាញសង្គម។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕ ផ្តល់សិទ្ធិដោយ៖
March 22, 2024









