- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជំរុញ និងលើកទឹកចិត្ដ ដល់អ្នកផលិតផលក្នុងស្រុកទាំងអស់ ត្រូវតែខិតខំផ្គត់ផ្គង់ទំនិញ ដែលមានគុណភាព, មានអនាម័យ និងមានថ្លៃសមរម្យ ដើម្បីបង្កើនជំនឿទុកចិត្ដពីអ្នកប្រើប្រាស់។ ការជំរុញ និងលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឧបនាយករដ្ឋមន្រ្តី អូន
September 11, 2025 - ព័ត៌មានជាតិ
(ទីក្រុងហុងកុង)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។ ក្នុងជំនួបនាឱកាសនេះលោក John KC Lee បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ បន្ថែមពីនេះលោកក៏បានកោតសរសើរចំពោះសុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី១០ ដែលបានសង្កត់ធ្ងន់អំពីភាពជាអ្នកដឹកនាំ និងជោគជ័យរបស់កម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក
September 11, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានចេញសេចក្តីអំពាវនាវចំនួន១០ចំណុច ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមសេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលចុះហត្ថលេខាដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាន បញ្ជាក់ថា លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តព្រះវិហារ បានពិនិត្យឃើញថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមសំខាន់ដែលអាចកើតឡើងជាយថាហេតុ និងបណ្តាលឱ្យរងរបួស និង បាត់បង់ជីវិតភ្លាមៗ បើសិនជាអ្នកប្រើប្រាស់ផ្លូវមិនមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នេះជាចំណុច មួយដែលអ្នកប្រើប្រាស់ផ្លូវថ្នល់គួរតែធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
September 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនឱ្យមានការយោគយល់ និងអធ្យាស្រ័យដល់បងប្អូនកម្មករ-និយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនបើមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខ។ នេះបើយោតាមសេចក្តីអំពាវនាវ និងជូនព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលមិញ។ ក្នុងសេចក្ដីអំពាវនាវដែលចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងខិតជិតមកដល់ បងប្អូនកម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេសភាគច្រើន នឹងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាមទំនៀម ទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន
September 9, 2025 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ រដ្ឋសភាបារាំង កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា បានរំលំរដ្ឋាភិបាលជាមួយការបោះឆ្នោតដកសេចក្ដីទុកចិត្តពីនាយករដ្ឋមន្ត្រី លោក Francois Bayrou ជុំវិញផែនការ កញ្ចប់ថវិការបស់លោក ដោយបង្កជាវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់បារាំងក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ក្នុងតំបន់ចាយ ប្រាក់អឺរ៉ូចុះទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សមាជិករដ្ឋសភាបារាំងបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោកនាយករដ្ឋមន្ត្រី Francois Bayrou និងពីរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកក្នុងសំឡេងគាំទ្រ ៣៦៤ ទល់នឹង១៩៤សំឡេងជំទាស់។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងប្រឈមនឹងការអំពាវនាវឱ្យរំលាយរដ្ឋសភា និងចុះចេញពីតំណែង នឹងត្រូវ ស្វែងរកនាយករដ្ឋមន្ត្រីទី៥របស់លោកក្នុងរយៈពេលមិនដល់២ឆ្នាំផងមកនេះ ខណៈការិយាល័យប្រធានាធិបតីបារាំងឱ្យដឹងថាលោក Macron នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅប៉ុន្មានថ្ងៃខាងមុខ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មីរបស់បារាំងនឹងត្រូវប្រឈមបញ្ហាដូចគ្នានឹងលោក
September 9, 2025 - ព័ត៌មានជាតិ
(កំពត)៖ ដើម្បីឆ្លើយតបនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំទទុង ស្រុក ដងទុង ខេត្តកំពត លោក ខៃ ប៊ុនធឿន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងសហការី រួមជាមួយអាជ្ញាធរឃុំ បានដាក់គ្រឿងចក្រជួលជុលផ្លូវលំមួយខ្សែ ប្រវែង៤០០០ម៉ែត្រ ចាប់ពីចំនុចលើទំនប់ស្តុកធ្លក រហូតដល់តូបអ៊ីស៊ុន ខាងជើងវត្តត្រពាំងនៀល ឃុំទទុង ស្រុកដងទុង ខេត្តកំពត។ ដោយបច្ចុប្បន្ន ផ្លូវលំមួយខ្សែនេះ មានសភាពទ្រុឌទ្រោម (មានគ្រលុកសំបុកមាន់ច្រើន) ហើយពិបាកជាខ្លាំងក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ដឹកសមិទ្ធផលនានាៗទៅរកទីផ្សារជាពិសេស ក្នុងការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន។ តាមរយៈសកម្មភាពនេះ ប្រជាពលរដ្ឋនៅឃុំទទុង បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចុះជួយដោយផ្ទាល់ពីសំណាក់ លោក ខៃ ប៊ុនធឿន ដែលជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ពីព្រោះសំណូមពររបស់ពួកគាត់ត្រូវបានឆ្លើយតបទាន់កាលៈទេសៈ
September 7, 2025 - ព័ត៌មានជាតិ
(វៀតណាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ក្រុមវិនិយោគិនពីបណ្តាមជ្ឈិមបូព៌ា ដែលកំពុងប្រកបអាជីវកម្មលើគ្រប់ផ្នែក នៅទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្សព្វផ្សាយពីសភាពការណ៍ពិតអំពីនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងកាលានុវត្តវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រុមវិនិយោគិនដែលបានចាប់អាម្មរណ៍ពី សក្តានុពលទេសចរណ៍ ពិសេសគឺទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងកាលានុវត្តវិនិយោគនៅកម្ពុជា ដោយលោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពី កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សុខសុវត្ថិភាពផ្តល់ជូនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ
September 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ្ធ ក្នុងឱកាសឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។ ជាមួយនឹងពាក្យជូនពរឱ្យធ្វើដំណើរសុខសុវត្ថិភាពហើយនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត សូមរៀបចំសណ្តាប់ធ្នាប់តាមទីវត្តអារាមឱ្យបានល្អ ដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អាចធ្វើបុណ្យទានបានក្នុងបរិយាកាសសប្បាយរីករាយ។ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។
September 7, 2025 - PR
ពីមួយទៅពីរពាន់ ក្រុមហ៊ុន BYD បានបើកផ្លូវរបស់ខ្លួននៅកម្ពុជា នៅខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុងភ្នំពេញ ពិធីដ៏សាមញ្ញមួយ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ បាននាំយកទំនាក់ទំនងរវាងក្រុមហ៊ុន BYD និងទីផ្សារកម្ពុជា ឈានដល់ដំណាក់កាលថ្មីមួយ។ នៅយប់នោះ រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ ប៉ុន្តែអត្ថន័យដែលវាបានតំណាងគឺសំខាន់ជាង ២៥០០ ទៅទៀត។ នេះគឺជាចម្លើយវិជ្ជមាន ២៥០០ ក្នុងឆ្នាំ ២០២៥, ជាការចាប់ផ្តើមនៃទំនុកចិត្ត ២៥០០ ដង និងជាជំហានមួយឆ្ពោះទៅកាន់អនាគតសម្រាប់២៥០០គ្រួសារ នៅពេលដែលពួកគេប្រឈមមុខនឹងជម្រើសនៃការធ្វើដំណើរ។
August 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពី គ.ម ២+៨០០ ដល់ផ្លូវជាតិលេខ១ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ ដើម្បីអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលមានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ
August 18, 2025









