Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានប្រតិកម្មនឹងមន្រ្តីនគរបាលម្នាក់មានតួនាទីជាអនុប្រធាននាយកដ្ឋាន ដែលមិនព្រមចូលរួមសហការ ឲ្យត្រួតពិនិត្យជាតិស្រវឹង រហូតបង្ខំឲ្យសមត្ថកិច្ចចាប់វាយខ្នោះ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់នៅតាមហ្វេសបុកយ៉ាងដូច្នេះថា យប់មិញនេះ លោបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់

    March 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា របបសន្តិសុខសង្គមជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការការពារពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្តាលមកពីជំងឺ លំហែមាតុភាពគ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារ ហានិភ័យទាំងអស់នេះ។ លោក សុង តុងហាប់ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះនាឱកាសតំណាងលោក សុខ សូគេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រោមឱវាទក្រសួងទេសចរណ៍។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំនៃទីស្ដីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក

    March 22, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណ ន់ខេត្តបាត់ដំបង។ ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរទាំងនោះ នៅថ្ងៃអនាគត។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ

    March 22, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ តម្លៃមាសបានហក់ឡើងខ្ពស់ជាង ២ ២០០ដុល្លារក្នុងមួយអោនជាលើកដំបូង បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានរក្សាចក្ខុវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយអត្រាការប្រាក់បីលើកនៅឆ្នាំនេះ ដែលបង្ហាញថា ធនាគារនេះមិនព្រួយបារម្ភដោយសារការកើនឡើងអតិផរណានាពេលថ្មីៗនេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ដុំមាសបានឡើងថ្លៃ ១,៦% ដល់ ២ ២២០,៨៩ដុល្លារក្នុងមួយអោន (៨,៣ជី) ក្នុងការជួញដូរវគ្គដំបូង មុនពេលដែលធ្លាក់ចុះពាក់កណ្តាលនៃកំណើននេះមកវិញ។ នេះគឺជាការឡើងថ្លៃខ្ពស់លើកដំបូងគិតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមកដោយសារកត្តានានា រួមទាំងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង និងការទិញមាសពីសំណាក់ធនាគារកណ្តាលនានាដែលនាំមុខដោយធនាគារកណ្តាលចិនជាដើម។ ទោះជាយ៉ាងណា ការកើនឡើងតម្លៃយ៉ាងឆាប់រហ័សនេះបានធ្វើឱ្យអ្នកសង្កេតទីផ្សារជាច្រើនមានការភ្ញាក់ផ្អើល ដោយសារមិនមានកាតាលីករច្បាស់លាស់ណាមួយ។ ការឡើងថ្លៃមាសត្រូវបានជំរុញមួយផ្នែកពីការរំពឹងទុកថានឹងមានគោលនយោបាយរូបិយវត្ថុធូររលុងនៅសហរដ្ឋអាមេរិក ហើយការរំពឹងទុកនេះត្រូវបានបញ្ជាក់ជាថ្មីដោយធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធ។ ទេសាភិបាលធណាគារកណ្តាលអាមេរិកលោក Jerome Powell បានបន្តគូសបញ្ជាក់ថា មន្ត្រីចង់ឃើញភស្តុតាងបន្ថែមទៀតដែកបង្ហាញថាតម្លៃនឹងធ្លាក់ចុះ ប៉ុន្តែ «វានៅតែទំនងជាមនុស្សជាច្រើនយល់ថា យើងនឹងសម្រេចបានទំនុកចិត្តនោះ

    March 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​មូលនិធិជាតិគាំពារសង្គមគ្រោងបើកយុទ្ធនាការចុះឈ្មោះតាមភូមិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ​ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថប្រយោជន៍ណាមួយរបស់អ្នកទទួលផល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មូលនីធិជាតិគាំពារសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ មូលនិធិជាតិគាំពារសង្គម បានបញ្ជាក់ថា យោងតាមការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តីពីគោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងស្របតាមអនុក្រឹត្យលេខ ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣ ស្តីពី

    March 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យពង្រឹងការគ្រប់គ្រង លើគុណភាពផលិតផល និងរៀបចំកសាងក្រមសីលធម៌វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការ។ ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី តាន់ ទេពីកណ្ណិកា អញ្ជើញចូលរួម ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៩ ឆ្នាំ២០២៤ និងព្រឹត្ដិការណ៍នារីឯក លើកទី១ ឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ លោកស្រី តាន់ ទេពីកណ្ណិកា

    March 22, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ គម្រោងផ្សំាបន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្សរបស់កំពូលមហាសេដ្ឋីលោក Elon Musk ទើបតែទទួលបានជោគជ័យ ខណៈអ្នកជំងឺដំបូងនោះបានជាសះស្បើយ ១០០ភាគរយហើយ។ ដោយឡែកគម្រោងនោះហាក់ធ្វើឱ្យមានរឿងភ្ញាក់ផ្អើល និងអស្ចារ្យជាច្រើន ដោយអ្នកជំងឺដែលមានពិការភាពនោះអាចលេងអុកតាមអនឡាញបានដោយគ្រាន់តែប្រើការគិតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា អ្នកជំងឺដំបូងរបស់ Musk ដែលទទួលបានគម្រោង Neuralink ដែលស្គាល់ជាទូទៅថា គម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលនោះមានឈ្មោះថា Noland Arbaugh លោកមានវ័យ ២៩ឆ្នាំហើយលោកមានបញ្ហាខ្វិនដៃខ្វិនជើង បន្ទាប់ពីលោកបានជួបឧបទ្ទវហេតុក្នុងអំឡុងពេលមុជទឹក។ តាមរយៈវីដេអូដែលចេញផ្សាយបានបង្ហាញពីសកម្មភាព Arbaugh កំពុងលេងអុកនៅលើកុំព្យូទ័រយួដៃរបស់លោក ដោយធ្វើការផ្លាស់ទីទស្សន៍ទ្រនិច (Cursor)

    March 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ លោកស្រី​ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះបានដឹកនាំកិច្ចប្រជុំ គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធ ជាសមាជិក សមាជិកាគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើតារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅលើកកម្ពស់សុក្រឹតភាព ក្នុងការចងក្រង កត់ត្រា បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌ ឱ្យកាន់តែមានភាពលម្អិត ត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ទៅតាមនីតិវិធីដែលបានកំណត់

    March 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានរដ្ឋសភានៃប្រទេសថៃ សំណូមពរឱ្យរដ្ឋសភាប្រទេសទាំងពីរ មានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយថែមទៀត។ ការស្នើសុំនេះខណៈលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នៅវិមានសន្តិភាព។ ក្នុងជំនួប លោកជាម យៀប ប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជា ប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរស ភាអាស៊ាន ដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។

    March 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតដល់ពេលនេះ មានប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ បានជំពាក់បំណុលថ្លៃសំរាមប្រហែលជាង៤០លានដុល្លារ បំណុលទាំងនេះកើនឡើង នៅកំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ខណៈភាគច្រើនជាបំណុលដែលម្ចាស់ផ្ទះជួលឱ្យជនបរទេសសម្រាប់បើកក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ។ ការឱ្យដឹងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានក្រោយដាក់ពិធីសម្ពោធជាផ្លូវការបេសកម្មសំអាតទន្លេ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត រីជិនស៉ី ភ្នំពេញ។ លោក ឃួង ស្រេង បានបន្តថា ការប្រមូលសំរាម នៅរាជធានីភ្នំពេញ បានទាន់ពេលវេលា

    March 21, 2024