Naren
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានបោះឆ្នោតរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេល ២៣ឆ្នាំនៅដដែលក្នុងកិច្ចប្រជុំរយៈពេល ៥លើកជាប់គ្នា ខណៈដែលបង្ហាញពីលទ្ធភាពទម្លាក់អត្រាការប្រាក់ ៣លើកនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ដំណឹងនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនអាមេរិកកើនឡើងកាន់តែខ្ពស់ ខណៈដែលពាណិជ្ជកររីករាយនឹងសញ្ញាវិជ្ជមាននៃការទម្លាក់អត្រាការប្រាក់ ៣លើករបស់ធនាគារកណ្តាល បើទោះបីជាអតិផរណាប្រចាំខែកើនឡើងនាពេលថ្មីៗនេះក៏ដោយ។ សន្ទស្សន៍ផ្សារហ៊ុនធំៗទាំងបីនៅតំបន់ហិរញ្ញវត្ថុ Wall Street បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅពេលបិទការជួញដូរ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលអាមេរិក (Fed) ថា ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ធនាគារកណ្តាលអាមេរិកក្នុងការរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួននៅចន្លោះ ៥,២៥ភាគរយ និង ៥,៥ភាគរយអនុញ្ញាតឱ្យក្រុមអ្នកបង្កើតគោលនយោបាយ «វាយតម្លៃដោយប្រុងប្រយ័ត្ននូវទិន្នន័យនាពេលខាងមុខ ទស្សនវិស័យដែលកំពុងវិវត្ត និងតុល្យភាពនៃហានិភ័យ»។ កាលពីឆ្នាំមុន គោលនយោបាយរបស់ Fed បានបង្ហាញថាជាភាពជោគជ័យមួយ៖ អតិផរណាបានថយចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានឃើញនៅក្នុងឆ្នាំ២០២២ ឆ្ពោះទៅរកគោលដៅរយៈពេលវែងរបស់ខ្លួន

    March 21, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យមន្ដ្រីបច្ចេកទេសកសិកម្មឃុំ ទាំង១៧នាក់ ដែលនឹងចុះបំពេញការងារឆាប់ៗខាងមុខនេះ ត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច និងការផ្ដល់បច្ចេកទេសកសិកម្ម ដល់ប្រជាកសិករ ជាពិសេសត្រូវបង្កើនកិច្ចសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីប្រជាកសិករ។ លោកអភិបាលខេត្ត បានណែនាំបែបនេះ នៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន១៧នាក់/១៧ឃុំ/៤ស្រុក រួមមានស្រុកបាកាន ស្រុកកណ្តៀង ស្រុកក្រគរ និងស្រុកតាលោសែនជ័យ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម

    March 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    March 21, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានសេចក្តីថ្លែងការណ៍មួយស្តីពីការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែម ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក។ បើតាមសេចក្តីថ្លែងការណ៍, នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូបថែមទៀត រួមមាន៖ ឈ្មោះ អ៉ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ

    March 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខណៈជិតផុតឱសានវាទ កាលបរិច្ឆេទការបំពេញកាតព្វកិច្ចពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ ដែលត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ, លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើសវនកម្មមានបញ្ហា។ ការស្នើរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលា ស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» ដែលរៀបចំឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ លោក គង់ វិបុល បានបញ្ជាក់ថា «ថ្ងៃនេះ

    March 21, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងថា នៅថ្ងៃពុធនេះ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយក ការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះ បានត្រឹម១ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។ ផ្តល់សិទ្ធិដោយ Fresh News

    March 20, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ អាជ្ញាធរស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ ក្រោយមានការផ្សាយតាមបណ្តាញសង្គមពាក់ព័ន្ធដីព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុស ដែលទទួលរងការបំផ្លាញ។ អាជ្ញាធរបានបញ្ជាក់ថា ការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់ថា ដីព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតនៅចំនុចស្រែអំពិលភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង កំពុងប្រឈមនិងហានិភ័យៗ។ អាជ្ញាធរសូមបញ្ជាក់ជូនថា ពាក់ព័ន្ធករណីឈូសឆាយដី នៅចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោក ទេព កាន់ មេឃុំក្រពើពីរ បានដឹកនាំក្រុមការងារភូមិ កម្លាំងប៉ុស្តិ៍នគរបាល មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ចុះពិនិត្យដល់ទីតាំងដី ជាលទ្ធផលឃើញថា ពិតជាមានការឈូសឆាយប្រាកដមែន ប៉ុន្តែទីតាំងដីនោះគឺជាដីមានប្លង់រឹង ក្រៅពីនោះគឺជាដីដែលប្រជាពលរដ្ឋ

    March 20, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងធ្វើការស្រាវជ្រាវករណី លោកវរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត ដែលត្រូវបានគេចោទប្រកាន់ថា ពាក់ព័ន្ធករណីស៉ីដាច់លុយរត់ការចូល ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា លោកវរសេនីយ៍ទោ សន ធឿន ធ្លាប់ត្រូវបានថ្នាក់ដឹកនាំគណៈស្នងការ កោះអញ្ជើញឲ្យចូលបំភ្លឺចំនួន២លើករួចមកហើយ ពាក់ព័ន្ធភាពអសកម្ម ការងារដោយមិនដឹងមូលហេតុ ប៉ុន្ដែសាមីខ្លួនមិនសហការចូលមកបំភ្លឺនោះឡើយ។ ឆ្លើយតបការលើកឡើងនៅតាមបណ្ដាញសង្គម ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការតាមនីតិវិធី។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៖

    March 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោក ឆាយ ស៊ីណាត ប្រធានសមាគម និងសមាជិក ដើម្បីជួបពិភាក្សាការងារ និងទទួលអនុសាសន៍ណែនាំពីលោករដ្ឋមន្រ្តីលើវិស័យទេសចរណ៍ និងស្វែងរកការគាំទ្រពីក្រសួងទេសចរណ៍លើកម្មវិធីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ឆាប់ៗខាងមុខ។ ជំនួបនេះធ្វើឡើងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានចាត់ទុកកម្មវិធីនេះជាវេទិកាសម្រាប់បង្ហាញពិភពលោកពីកម្រិតគុណភាពគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា និងផ្តល់ការគាំទ្ររៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំដោយទ្បែក លោករដ្ឋមន្រ្តីបានស្នើសុំសមាគមរៀបចំក្រមប្រតិបត្តិ និងក្រុមសីលធម៌វិជ្ជាជីវៈសម្រាប់អាជីវកម្មគ្រឿងអលង្ការ និងត្បូងកម្ពុជា ជៀសវាងឱ្យបានជាដាច់ខាតការលក់ផលិតផលក្លែងក្លាយជូនទេសចរ៕

    March 20, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ រដ្ឋាភិបាលថៃអាចនឹងហាមឃាត់ការនាំចូលពោត ពីប្រទេសជិតខាងរួមទាំងកម្ពុជាផងដែរ នៅឆ្នាំក្រោយ ក្នុងគោលបំណងដោះស្រាយបញ្ហាកំណើន ការបំពុលធូលី PM2.5 នៅភាគខាងជើង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅចុងសប្តាហ៍មុនបានធ្វើដំណើរទស្សនកិច្ច ទៅទីក្រុងឈៀងម៉ៃ ដើម្បីតាមដានវិធានការបង្ការ និងរបាយការណ៍ដែលផ្តល់ដោយទីភ្នាក់ងាររដ្ឋអំពីភ្លើងឆេះព្រៃ និងការបង្ការផ្សែង។ លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសថៃបានពិភាក្សាអំពីបញ្ហានេះ ជាមួយក្រសួងនានានៃប្រទេសកម្ពុជា និងឡាវ ក៏ដូចជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាផងដែរ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា យើងមិនអាចជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសដទៃបានទេ ប៉ុន្តែមានរឿងគួរឱ្យព្រួយបារម្ភ។ តើយើងអាចធ្វើអ្វីបាន ដើម្បីបញ្ឈប់អ្នកជិតខាងរបស់យើងពីការដុត [កាកសំណល់កសិកម្ម]?» លោកបានចោទជាសំណួរយ៉ាងដូច្នេះ។ លោក

    March 19, 2024