Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា FreshTalk នាចុងសប្តាហ៍មុននេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យមានការដាក់ទោសឱ្យបានធ្ងន់ធ្ងរលើ ជនណាដែលបើកក្រុមហ៊ុនបោកប្រាស់ប្រាក់ប្រជាពលរដ្ឋ តាមរយៈការកៀរគរប្រាក់វិនិយោគ។ សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    March 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពាក់ព័ន្ធករណីបោកលុយប្រជាពលរដ្ឋជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាយនគរបាលដែលត្រូវបានចាប់ខ្លួននោះ គឺឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា ការចាប់ខ្លួននេះដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពី

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណគេហទំព័រសារព័ត៌មានមួយ ដោយសារម្ចាស់អង្គភាពបានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈ មិនអនុវត្តតាមនីតិវិធី មិនទទួលយកការណែនាំ និងបន្ដបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះឈ្មោះ www.lifeandsport.news ៕ ផ្តល់សិទ្ធិដោយ៖Fresh News ខាងក្រោមនេះ ការលិខិតរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖

    March 18, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យក្រុមការងារអនុវត្តគម្រោងកែលម្អសោភាពក្រុងកំពត ពិសេសតំបន់សួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ (ស្ពានចាស់ និងស្ពានថ្មី) សម្រុកធ្វើឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីបើកទទួលស្វាគមន៍អ្នកទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការជំរុញបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ ពីស្ពានចាស់ដល់ស្ពាន់ថ្មី, ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត ស្ថិតក្នុងក្រុងកំពត នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះការកៀរគរឱ្យទៅចូលហ៊ុនវិនិយោគរួមណាមួយ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ព្រោះអាចមានហានិភ័យ។ ការណែនាំរបស់ លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា FreshTalk នាចុងសប្តាហ៍កន្លងទៅនេះ។ សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនជំនាញផ្លូវដែករបស់ចិនចំនួនពីរទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សា​លើគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និង​ព្រ​លាន​​យន្តហោះអន្តរជាតិតេជោ។ បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាលើគម្រោងដ៏មានសារៈសំខាន់ខាងលើនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនឆាយណាមេត្រូ និងហ្គ័ងចូវមេត្រូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​ជួបជាមួយស្ថាប័នពាក់ព័ន្ធឈានទៅសិក្សាគម្រោង។ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានចូលរួមកិច្ចប្រជុំជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល លោក នួន ផា​រ័ត្ន

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងប្តេជ្ញាថាត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា សន្តិភាពនឹងមានបន្តសម្រាប់ថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានការរីកចម្រើនឡើង។ លោកស្រីលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខណៈដែលចូលជួបសម្តែងការគួរសមជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ក៏បានជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចម្រុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចេញសារណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងនៅទូទាំងប្រទេស សាកល្បងផ្លាស់ប្តូរម៉ោងត្រួតពិនិត្យ គ្រឿងស្រវឹងតាមដងផ្លូវ ចាប់ពីម៉ោង១០យប់ ទៅដល់ម៉ោង២រំលងអធ្រាត្រ។

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដូចទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗនេះក្រុម​គ្រួសារ​តារា​កំប្លែង​អ្នកស្រី ជុំ រស្មីហៅស្រីទូច និង​ក្មួយ​ស្រី​តារាចម្រៀង​ល្បីឈ្មោះ​ កញ្ញា ស៊ូ ស៊ី​រី​កា បាន​នឹងកំពុង​តែ​ដង្ហោយ​រក​ភាព​យុត្តិធម៌ពី​តុលាការ ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ខ ណៈ​នីតិវិធីបាន​ដល់​ដៃ​តុលាការ​សាលាឧទ្ធរណ៍ទៅ​ហើយ ។ តារា​កំប្លែងអ្នកស្រី ​ស្រី​ទូច ធ្លាប់បាន​​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានថា មកទល់ពេលនេះអ្នកស្រី និង​សមាជិក​ក្រុម​គ្រួសារបាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយនៅក្នុង​រយ:ពេល​ជាង​២​ឆ្នាំ​មកនេះ ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការជាមួយនឹង​ភាគី​ស្វាមី​របស់​អ្នកស្រី កែវ ម​ន្ថា ដែល​មិន​ព្រម​អនុវត្តន៍​តាម​បណ្ដាំមរតកហើយ​ថែម​ទាំង បាន​បណ្ដេញ សមាជិក​ជា​កូនចៅ​បង្កើត​របស់​អ្នកស្រី កែវ ម​ន្ថា ចេញពីផ្ទះដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង​។ ទោះបីយ៉ាងណាតារាកំប្លែងជើងចាស់រូបនេះក៏បានបញ្ជាក់ប្រាប់ Fresh News Plus

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្មករកម្មការិនីនៃរោងចក្រ Y & W បានថ្លែងអំណរគុណ និងសប្បាយចិត្តរីករាយចំពោះរាជរដ្ឋាភិបាលដែលបានបញ្ជូនក្រុមការងារបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យផ្សព្វផ្សាយ និងពន្យល់ពីពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយរបស់ក្រសួងការងារដែលបានដាក់ចេញដើម្បីប្រយោជន៍ជូនកម្មករនិយោជិត។ មានអាយុ២៤ឆ្នាំ កញ ហ៊ល ឡៃហ៊ាក ជាកម្មករផ្នែកឡេវ នៃរោងចក្រ Y & W ដែលមានទីលំនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានឱ្យដឹងថានៅថ្ងៃអាទិត្យទី១៧ ខែមីនានេះ ក្រុមការងារនៃបេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ

    March 18, 2024