Naren
  • ព័ត៌មានជាតិ

    (កោះកុង)៖ ក្រោយពីអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យរបងថ្មចំនួន៣ទីតាំង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ហើយបានដាក់បទបញ្ជាឲ្យក្រុមម្ចាស់ទីតាំងចំនួន៣កន្លែង ដែលលួចសង់របងថ្មរឹងមាំលយចូលឆ្នេរសមុទ្រតំបន់រមណីយដ្ឋានឆ្នេរនេសាទ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ប៉ុន្តែគិតមកទល់ថ្ងៃនេះ ម្ចាស់សំណងនៅតែរឹងទទឹងមិនព្រមវាយកម្ទេចបានត្រឹមត្រូវតាមការកំណត់នោះទេ។ ការមិន​វាយរបងថ្មនេះចោល គឺគឃ្លើននឹងបទបញ្ជារបស់លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ជិត២ខែកន្លងមក ក្រុមម្ចាស់សំណង់របងថ្មចំនួន៣កន្លែង ហាក់មិនខ្វាយខ្វល់សោះនឹងអ្វីដែលជាចំណាត់ការឲ្យរុះរើវាយកម្ទេចចោលរបងខុសច្បាប់របស់ខ្លួននោះឡើយ។ បើតាមការអង្កេតរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលទៅកម្សាន្តរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានមើលឃើញថា កម្រិតនៃការវាយកម្ទេចរបងនៅមិនទាន់ដល់ទីតាំងកំណត់គំនូសវាស់វែងរបស់អាជ្ញាធរខេត្ត ឲ្យរុះរើវាយកម្ទេចប្រវែង ១១០ម៉ែត្រ ចេញជាបន្ទាន់ពីដីចំណីឆ្នេរសមុទ្រទេ។ ដោយពួកគេវាយតែផ្នែកខាងលើរបងប៉ុណ្ណោះ ហើយទុកកម្ពស់ប្រហែលជា

    March 18, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៨ ខែមីនានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកំពូលៗ និងចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Blinken កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យលើកទី៣ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះដែរត្រូវបានផ្ដួចផ្ដើមឡើងដោយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ បើតាមអគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ ចូលសមុទ្រខាងកើត។ ចំណែក ជប៉ុនក៏បានទទួលស្គាល់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Freedom

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការ បានដាក់បទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា ក្នុងពេលថ្មីៗនេះ មានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់។

    March 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់ស្រី ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន

    March 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ ឆ្នាំ២០២៤ កាលពីម្សិលមិញបានបញ្ចប់ដោយជោគជ័យ ដោយរកបានកីឡាករឆ្នើមចំនួន ៦រូបទៅតាមគោលការណ៍សហព័ន្ធ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ។ ការប្រកួតនេះ បានធ្វើឡើង ១ថ្ងៃពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយមានកីឡាករឆ្នើមៗ ពិសេសម្ចាស់មេដាយស៊ីហ្គេម ឆ្នាំ២០២៣ ចំនួន ១០រូប និងកីឡាករជើងខ្លាំងប្រចាំក្លិបសមាជិកចំនួន ២រូប ដើម្បីប្រកួតដណ្ដើមកៅអីជម្រើសជាតិ ឆ្នាំ២០២៤។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កីឡាករ ៦រូប ដែលត្រូវជាប់ឈ្មោះប្រមូលផ្ដុំជាក្រុមកីឡាអុកចត្រង្គជម្រើសជាតិកម្ពុជា

    March 15, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ​បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះ ផុន សាមាន

    March 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបា​ន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ​ ឡេង ចាន់ណា និងបក្ខពួកត្រូវបានអយ្យអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ចំនួន ៣ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរ និង ៣-សម្អាតប្រាក់។ សូមជម្រាបថា ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីលានស៉ីធីវើលដ៍» និងបក្ខពួក២នាក់ទៀត ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់

    March 13, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីគម្រោងពង្រីកសេវាសុខាភិបាលធំៗទៅដល់មន្ទីរពេទ្យនៅតាមមូលដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺធ្ងន់ៗជូនអ្នកជំងឺឱ្យបានលឿន ដោយសម្ដេចលើកឡើងថា ឯកសារអាចរង់ចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចរង់ចាំបានឡើយ ដូច្នេះរាជរដ្ឋាភិបាលនឹងបន្តធ្វើវិមជ្ឈការសេវាព្យាបាលជំងឺធ្ងន់ៗឱ្យកាន់តែកៀកប្រជាពលរដ្ឋ សង្គ្រោះជីវិតមនុស្សឱ្យបានលឿនទាន់ពេល។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី គឺក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតីបានឱ្យដឹងថា សេវាសុខាភិបាល ត្រូវធ្វើឱ្យលឿនជូនប្រជាពលរដ្ឋ ត្រូវបង្កើនការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ រុញទៅដល់មូលដ្ឋាន តាមរយៈការបង្កើតប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្តជាដើម ហើយឥឡូវនិងតទៅនេះ យើងត្រូវបង្កើនគុណភាពបន្ថែមទៀត។ សម្ដេចថ្លែងយ៉ាងដូច្នេះថា «សេវាសុខាភិបាលកម្រិតខ្ពស់ ការវះកាត់ ព្យាបាលជំងឺបេះដូង

    March 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតអស់ផ្ទះ២ខ្នងទាំងស្រុង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយ អន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក

    March 13, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ប្រហិតចម្រុះខូចគុណភាពចំនួន៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចចចម្រុះខេត្តបន្ទាយមានជ័យ បង្ក្រាបបាននៅម៉ោង៦ល្ងាចយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ការចុះបង្ក្រាបទំនិញប្រភេទប្រហិតចម្រុះនេះ ទទួលតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានសហការជាមួយកម្លាំងផ្សេងៗ ក្រោមការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ មន្ត្រីជំនាញបានបញ្ជាក់ថា «ប្រហិតចម្រុះទម្ងន់៧៨៣គីឡូក្រាមនេះ

    March 13, 2024