Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ពលរដ្ឋខ្មែរ ទៅព្យាបាលនៅក្រៅប្រទេស មានចំនួនតិចតួចទេ តែប្រជាពលរដ្ឋដែលព្យាបាល នៅក្នុងប្រទេសមានចំនួនរាប់លាននាក់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះ គេចេះតែសួរថាកម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល

    March 13, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៣ ខែមីនានេះ បានថ្លែងសុំចិត្តដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយធ្វើឱ្យស្បែកសទាំងអស់សូមគិតគូរដល់សុខភាពអ្នកប្រើប្រាស់ កុំដើម្បីតែភាពជោជ័យរបស់ខ្លួនបំផ្លាញអ្នកប្រើប្រាស់ ពោលគឺបើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យអ្នកប្រើប្រាស់។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលលក់ផលិតផលសូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ផលិតផលយើងជោគជ័យតែទទួលខុសត្រូវ ហើយអ្នកប្រើសូមឱ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ»។ សម្តេចលើកឡើងយ៉ាងដូច្នេះ ដោយសារតែកន្លងមក ធ្លាប់មានកូនទាហានម្នាក់ត្រូវបាននាំទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ដោយសារការលាបឡេធ្វើឱ្យស្បែកសលឿន។ ជាមួយគ្នានេះ សម្តេចធិបតី

    March 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល និងឈប់ទុកចិត្តពេទ្យជារឿងដ៏គ្រោះថ្នាក់ ដែលនាំឱ្យខូចដល់ប្រយោជន៍រួមរបស់ប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តទុកចិត្តលើគ្រូពេទ្យខ្មែររបស់យើង ពិតណាស់គ្រូពេទ្យធ្វើជំនាញទេវតា មិនមែនទេវតាទេ មិនអាចព្យាបាលគ្រប់ជំងឺទាំងអស់ទេ ដូច្នេះហើយទើបជំងឺធ្ងន់ៗមួយចំនួន ត្រូវការពិនិត្យបញ្ជាក់នៅមន្ទីរពេទ្យពីរ ឬ៣កន្លែង ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺឱ្យបានច្បាស់។ សម្តេចបានលើកករណីគ្រូពេទ្យម្នាក់នៃសមាជិកពេទ្យ TYDA ដែលពិនិត្យនៅកម្ពុជា ឃើញថាមានជំងឺមហារីក ពិនិត្យនៅប្រទេសថៃថាមានជំងឺមហារីក ទៅមើលនៅប្រទេសបារាំង ក៏ថាមានជំងឺមហារីក ប៉ុន្តែដល់ពេលទៅពិនិត្យនៅតៃវ៉ាន់ គ្រូពេទ្យថាអត់មានមហារីកទេ បន្ទាប់ពីទទួលបានការព្យាបាលដ៏ថ្នាំ ស្រាប់តែទៅពិនិត្យនៅបារាំងម្តងទៀត បញ្ជាក់ថាគ្មានមហារីកនោះទេ។

    March 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិកាណាដា (National Bank of Canada) ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ABA បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មាន អំពីការលក់អាជីវកម្មធនាគាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាគឺធនាគារ ABA។ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការដែលចេញផ្សាយ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនមេរបស់ធនាគារ ABA មួយនេះបានឱ្យដឹងថា បច្ចុប្បន្នខ្លួនមិនកំពុងពាក់ព័ន្ធនឹងដំណើរការណាមួយ ឬការចរចារណាមួយ ឬជួលក្រុមហ៊ុនប្រឹក្សាណាមួយដើម្បីធ្វើកិច្ចការលក់ធនាគារ ABA ទេ។ សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា៖ «ធនាគារ ABA គឺជារឿងជោគជ័យមួយ ដែលផ្តល់កំណើនខ្លាំង និងប្រាក់ចំណេញច្រើនសម្រាប់ធនាគារជាតិកាណាដា។ សម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ធនាគារ ABA

    March 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គ្រប់រទេះគោ ដែលដឹកអ្នកទេសចរ ទស្សនាវត្តពោធិ៍រុក្ខារាម ដែលមានអាយុកាលជាង ១០០ឆ្នាំ នឹងចងទង់ជាតិខ្មែរ។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំណែនាំ ដល់សហគមន៍រទេះគោដឹកភ្ញៀវទេសចរបរទេស នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មេប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានប្រជុំគ្នា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដោយមានលទ្ធផល ដូចខាងក្រោម៖ * ទី១៖ ត្រូវរៀបចំជួសជុល និងតុបតែងរទេះគោឲ្យបានស្អាត * ទី២៖​ ត្រូវស្លៀកពាក់ឯកសណ្ឋាន និងពាក់មួកស្លឹកត្នោតដល់អ្នកបរទេះ * ទី៣៖ គ្រប់រទេះគោ ត្រូវចងទង់ជាតិខ្មែរ

    March 13, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤« នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តនេះ ក៏នឹងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អ ផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ

    March 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រសួងបានប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពី «អាពាហ៍ពិពាហ៍ខ្មែរ» ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ជាក់ស្តែង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលា ស្តីពី «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ» ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានវាគ្មិនកិត្តិយសចូលរួម មានដូចជា អ្នកស្រាវជ្រាវ អ្នកភ្លេងការ អ្នកផ្នួង និងលោកតាអាចារ្យ សរុបចំនួន១២រូប។ បើតាមក្រសួងវប្បធម៌ សិក្ខាសិលានេះ ក៏ធ្វើឡើងក្នុងគោលបំណង៖ *រួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ

    March 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គោលដៅទេសចរនៅតំបន់រមណីយដ្ឋានអង្គរ នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក តាមរយៈបទចម្រៀងរបស់តារាចម្រៀងលំដាប់ពិភពលោក Taylor Swift នៅក្នុងអាល់ប៊ុមរបស់ខ្លួន។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកសង្គម និងវប្បធម៌អាស៊ាន។ Taylor Swift ធ្លាប់បានចេញអាល់ប៊ុមដ៏ភ្ញាក់ផ្អើលដែលមានចំណងជើងថា «evermore» ដោយបន្ថែមថា បទចម្រៀងមួយក្នុងអាល់ប៊ុម១៧បទ គឺជាការឧទ្ទិសដល់ជីដូនរបស់នាង គឺលោកយាយ Marjorie Finlay ដែលជាអ្នកចម្រៀងអូប៉េរ៉ាដែលបានទទួលមរណភាពកាលពីឆ្នាំ២០០៣ និងរួមបញ្ចូលទាំងការគាំទ្រផងដែរ។ វីដេអូរបស់បទចម្រៀងនេះដែរក៏បានធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា តាមរយៈខ្សែវីដេអូបង្ហាញពីការមកទស្សនានៅតំបន់អង្គរដ៏ស្រស់ស្អាតរបស់លោកយាយ Marjorie Finlay នាពាក់កណ្តាលទសវត្សឆ្នាំ១៩៦០។ ពិតណាស់ តំបន់រមណីយដ្ឋានអង្គរគឺធំធេងណាស់ ដែលមានក្រុមប្រាសាទរាប់សិបប្រាសាទ សុទ្ធតែជាស្នាដៃដ៏ល្អឯកនិងល្បីល្បាញសម្រាប់ពិភពលោក។ តាមរយៈវីដេអូលោកយាយរបស់តារាចម្រៀង Taylor Swift បានបង្ហាញពីប្រាសាទព្រះខ័នជាដើម។

    March 12, 2024
  • ព័ត៌មានជាតិ

    (រតនគិរី)៖ ក្រុមការងារចម្រុះថ្នាក់ខេត្តរតនគិរី បានបើកប្រតិបត្តិការរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែមីនា ឆ្នាំ២២៤ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់ ដែលលួចចូលដីកម្ពុជា ដោយខុសច្បាប់ ព្រមទាំងរឹបអូសបានគ្រឿងចក្រជាច្រើនគ្រឿង ដែលបម្រើឱ្យសកម្មភាពវ៉ៃព្រៃជីកកាយយករ៉ែមាស ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ)។ ក្រុមការងារចម្រុះថ្នាក់ខេត្តនេះ ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត អមដោយតំណាងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលស្រុកអណ្តូងមាស, ស្រុកតាវែង, ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មន្ត្រីឧទ្យានជាតិ ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ទាក់ទិនទៅនឹងក្រុមការងារចម្រុះចុះស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស និងស្រុកតាវែង ខាងលើនេះដែរ លោក ស៊ូ

    March 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ កាញ្ញារិទ្ធ​ អភិបាលខណ្ឌ បានរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ដោយមិនឲ្យមានការលក់ដូរបន្លែ ត្រី សាច់ នៅទាំង២ទីតាំងខាងលើនេះតទៅទៀតហើយ។ ប្រជាពលរដ្ឋបានយកទីតាំងនោះលក់ដូរពេលរាត្រីច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យទីនោះគគ្រិចខ្លាំងណាស់ មានទាំងក្លិនស្អុយ ឆ្អេះ ឆ្អាបគ្រប់បែបយ៉ាង ប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានទីវត្តអារាម ព្រមទាំងសាលារៀន យ៉ាងខ្លាំង ហើយក៏បង្កឲ្យមានភាពរញ៉េរញ៉ៃតាមដងផ្លូវផងដែរ ទើបមិនអាចឲ្យបន្តការលក់ដូរតទៅទៀតបាន។ បើគិតរហូតមកទល់ពេលនេះ អាជ្ញារធរបានបញ្ឈប់ការលក់ដូរនៅទីនោះទាំងស្រុងរយៈពេល២ខែកន្លងមកហើយ ក្រោយពីរៀបចំសណ្ដាប់ធ្នាប់បានជោគជ័យរបស់អាជ្ញាធរខណ្ឌ ព្រមទាំងមានការចូលរួមពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ

    March 11, 2024