- Naren
- ព័ត៌មានជាតិ
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបើកយុទ្ធនាការតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការទូទាំងខេត្ត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។ យុទ្ធនាការនេះបានចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដែលមានមន្ត្រីរាជការប្រមាណ ៧,៣០០នាក់ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត។ សម្រាប់ការបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ ជំហានបន្ទាប់នឹងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យផងដែរ។ ការធ្វើតេស្តមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត៕ ផ្តល់សិទ្ធិដោយ៖ Fresh News
March 11, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការ ក្រីក្រនៅតាមសហគមន៍ ក្នុងក្រុងក្រចេះ ចំនួន១៣១នាក់ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ ថ្លែងក្នុងឱកាសនោះ លោកស្រី ខាំ សុភាព បានលើកឡើងថា ខេត្តក្រចេះនៅក្នុងឆ្នាំ២០២៣ គណៈកម្មការបានរៀបចំជ្រើសរើសឈ្មោះប្រជាពលរដ្ឋដែលមានពិការភាព មានបណ្ណក្រីក្រ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណកម្ម ពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ ក្នុងក្រុងក្រចេះ ដែលមានចំនួន ១៣១នាក់ ស្រី៧៤នាក់។
March 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
March 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ចំពោះការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត
March 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់ អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ដើម្បីឲ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ
March 11, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ យោងតាមសារាចរណែនាំ និងប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប ទីតាំងលួចបើកល្បែងស៉ីសងអនឡាញខុសច្បាប់ ចំនួន២ទីតាំង នៅខេត្តព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា *ទីតាំងទី១៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបនៅទីតាំងអតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) ស្ថិតនៅក្នុងខេត្តព្រះសីហនុ រកឃើញជនបរទេស១៧២នាក់(ស្រី៤៣នាក់) មាន៤សញ្ជាតិ (ជនជាតិវៀតណាម១០៩នាក់), ថៃ៥៤នាក់, ចិនតៃវ៉ាន់៨នាក់
March 11, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៨៨៥នាក់ ដោយធ្វើដំណើរចេញពីប្រទេសវៀតណាម មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៤។ របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៦សញ្ជាតិ) ៤២២នាក់ (ស្រី១០០) មានផ្ទុកភ្ញៀវទេសចរចំនួន ៤៦៣នាក់ ស្រី២៣៥ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៤សញ្ជាតិ។ របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី១១
March 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទស្សនាវដ្តីដ៏ល្បីឈ្មោះ The Spectator របស់ចក្រភពអង់គ្លេសបានចេញផ្សាយអត្ថបទមួយដែលបានកោតសរសើរ កម្ពុជាថាជាប្រទេសដ៏ល្អបំផុតក្នុងពិភពលោក។ នៅក្នុងអត្ថបទចុះផ្សាយនេះ ទស្សនាវដ្ដីដែលផ្តោតលើនយោបាយ និងវប្បធម៌ និងបានដំណើរការតាំងពីឆ្នាំ១៨២៨ មកនោះ បានរៀបរាប់អំពីបទពិសោធន៍របស់អ្នកសរសេរអត្ថបទមួយរូបដែលបានធ្វើដំណើរកម្សាន្តមកកាន់តំបន់ឥណ្ឌូចិន ជាពិសេសប្រទេសកម្ពុជា។ បើយោងតាមទស្សនាវដ្ដីនេះ ម្ចាស់អត្ថបទរូបនោះបានរៀបរាប់ថា អ្វីដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលល្អបំផុតក្នុងពិភពលោក គឺដោយសារកត្តាមួយចំនួន រួមទាំងម្ហូបអាហារ ទេសភាព តំបន់ទេសចរណ៍ជាដើម។ ទស្សនាវដ្ដីនេះ បានបន្តថា នៅកម្ពុជាសម្បូរដោយអាហារស្រស់ៗ មានអាហារកែច្នៃតិចតួច ហើយម្ហូបអាហារពិតជាអស្ចារ្យ។ ភាពអស្ចារ្យនេះនៃម្ហូបអាហារនេះអាចកើតមានឡើងដោយសារតែកត្តាភូមិសាស្រ្តដែលទទួលរងឥទ្ធិពលពីប្រទេសជិតខាងដូចជា ឥណ្ឌា ចិន រួមទាំងបារាំងដែលបានដាក់អាណានិគមមកលើកម្ពុជាផងដែរ។ លើសនេះទៀត ទេសភាពក្នុងប្រទេសកម្ពុជាពិតជាមានភាពទាក់ទាញ ដោយកម្ពុជាមានព្រៃឈើដ៏សម្បូរបែប មានកោះស្អាតៗ និងមានប្រាសាទបុរាណ
March 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈ ដែលមានលេខ (១២៦៦) ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះតទៅ។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៨ ទី២០២៤។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការដាក់ប្រព័ន្ធទូរស័ព្ទសាធារណៈនេះ ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖ ១)៖ ព័ត៌មានទូទៅ ២)៖ ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម ៣)៖ ព័ត៌មានអំពីការចុះបញ្ជីម៉ាក ៤)៖ ព័ត៌មានអំពីការនាំចេញ-នាំចូល ៥)៖ ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
March 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន៥៩រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមហេតុផលល្មើសវិន័យកងកម្លាំង។ យោងតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនោះរួមមាន៖ *ទី១៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន៣នាក់ *ទី២៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន៣នាក់ *ទី៣៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន៦នាក់ *ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៤នាក់ *ទី៥៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន៣នាក់
March 7, 2024









