Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមផលិតករភាពយន្តខ្មែរ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នកលេងបណ្តាញសង្គម លើការចាក់បញ្ចាំងភាពយន្តកម្ពុជា នៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុងប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ ទៅវិញទៅមក។ យោងតាមចេញសេចក្ដីថ្លែងការណ៍ របស់សមាគមផលិតករភាពយន្តខ្មែរ ដែលចុះហត្ថលេខាដោយលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Pichure បានបញ្ជាក់ឲ្យដឹងថាសមាគមផលិតករភាពយន្តខ្មែ បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវត្តន៍ថ្មីៗ ក្នុងវិស័យភាពយន្តកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នក លេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជា នៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុង ប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិការ មិនគាំទ្រ

    March 7, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករនៅស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួម សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធ ត្រឹមតែ៦០គីឡូ ក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន ក្នុងមួយហិកតា។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងទិវាស្រែឆ្លាតវៃ សម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុ នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤

    March 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ បានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រើនម៉ោងពោលតាំងពីវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ រហូតត្រូវបានជួយសង្គ្រោះយកចេញមកវិញដោយជោគជ័យ នៅវេលាម៉ោងជាង៩យប់។ ហេតុការណ៍ដ៏តក់ស្លុត និងកម្រកើតមានឡើងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ក្រោយមានករណីនេះកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក បានទាក់ទងក្រុមកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ មកសង្គ្រោះក្មេងស្រីមានឈ្មោះ សុខ នីតា ពីព្រោះមានតែក្រុមសង្គ្រោះ៧១១ទេ ដែលមានមន្រ្តីជំនាញ និងឧបករណ៍អាចជួយក្មេងស្រីបាន។ ក្រោយធ្វើដំណើរមកដល់, ក្រុម៧១១ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់នៅខណ្ឌទួលគោក បានបើកប្រតិបត្តិការខួងជញ្ជាំង និងប្រើវិធីសាស្រ្តមួយចំនួនរហូតជួយទាញយកក្មេងស្រីមកវិញបានដោយជោគជ័យ

    March 7, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអំពាវនាវដល់កម្លាំងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ ចូលរួមថែរក្សាការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនដែលមានស្រាប់ និងបន្តយកចិត្តទុកដាក់លើការបង្កើត និងរក្សាតំបន់ប្រវត្តិសាស្ត្រយោធានៅតាមតំបន់ព្រំដែនដើម្បីពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ។ ការអំពាវនាវបែបនេះរបស់លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៤ និងគណៈកម្មការទី៥ នៃរដ្ឋសភា ដឹកនាំដោយលោក កែប ជុតិមា ប្រធានគណៈកម្មាការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (ទី៤) នៃរដ្ឋសភា បានចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួមុខ ទិសប្រាសាទតាមាន់ តាក្របី នៅទីបញ្ជាការវរសេនាតូចលេខ៤២២ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់

    March 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ ល្បែងភ្នាល់អនឡាញ និងឆ្នោតកន្ទុយលេខ ដែលជាល្បែងស៊ីសងខុសច្បាប់តាម Facebook ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប (Youtube) ចំនួន២១ទំព័រ ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។ Facebook, ប្រព័ន្ធតេលេក្រាម និង Youtube ទាំង២១ រួមមាន៖ ១៖ Flyzz News, ២៖ Aa2888 Official, ៣៖ Vivendo a vida, ៤៖ Xylophone Marketing, ៥៖

    March 6, 2024
  • ព័ត៌មានជាតិ

    (កំំពង់ចាម)៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញប្រកាសព័ត៌មានពាក់ព័ន្ធសំណង់ «មហាកុដិ» នៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ដែលសាងសង់ខុសរចនាបថខ្មែរ ក្រោយព័ត៌មាន និងរូបភាពកុដិនេះត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។ ក្រោយទទួលបានព័ត៌មាននេះ, មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម សាលាគណខេត្តកំពង់ចាម រដ្ឋបាលស្រុកកំពង់សៀម សាលាអនុគណ ស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យ និងជួបប្រជុំពិភាក្សាជាមួយព្រះ ចៅអធិការ អាចារ្យ គណៈកម្មការវត្ត បានពិនិត្យឃើញថា៖ សំណង់មហាកុដិនេះ

    March 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងបន្ដខិតខំសម្របសម្រួលតម្លៃលក់រាយប្រេងឥន្ទនៈ និងថ្លៃទំនិញមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចទទួលទិញ យកទៅប្រើប្រាស់បាន។ នេះបើតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងឲ្យដឹងនៅសន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ លោកបានបន្ដថា ក្រុមការងារតាមដានថ្លៃទំនិញក្នុងអាណត្តិនេះ បានពិភាក្សាលើការវិភាគថ្លៃ កាន់តែលម្អិតទៀត លើទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់បម្រើជីវភាព និងទំនិញយុទ្ធសាស្រ្ដ សម្រាប់បម្រើឧស្សាហកម្មផង និងបម្រើជីវភាពផង ដើម្បីធ្វើយ៉ាងណាលៃលកឲ្យមានប្រេងលក់, មានប្រេងតម្លៃសមរម្យ អាចឲ្យពលរដ្ឋទទួលទិញប្រើប្រាស់បាន ក៏ដូចគ្នាចំពោះទំនិញបម្រើជីវភាពដទៃទៀត គឺយើងខិតខំធ្វើយ៉ាងណា អាចឲ្យពលរដ្ឋទទួលទិញប្រើប្រាស់បាន។ លោក ប៉ែន សុវិជាតិ បានថ្លែងថា

    March 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្នែកវប្បធម៌ រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋាភិបាលអង់គ្លេស ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់ (MOU) ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់។ នេះបើតាមក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។ ការស្នើនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស ជួបប្រជុំជាមួយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូប បានប្រជុំពិភាក្សាការងារបន្ថែម ផ្តោតចំណុចសំខាន់ៗមួយចំនួនដូចជា៖ * ១៖ ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់

    March 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ក្នុងសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សង្គេតឃើញថា មាន Scam (ឆបោក) ជាច្រើនបានកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់វិស័យមូលបត្រ។ លោកបន្តថា និយ័តករមូលបត្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះ។ ការថ្លែងបែបនេះ របស់លោកអគ្គនាយក ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា។ ជាមួយគ្នានេះ លោកជំរុញសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មជាមួយនិយ័តករមូលបត្រកម្ពុជា នៅក្នុងការលើកកម្ពស់ ការយល់ដឹង និងទំនុកចិត្តនៅក្នុងទីផ្សារឱ្យកាន់តែរឹងមាំ ពិសេសជួយទប់ស្កាត់ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លោកបានថ្លែងថា «សមាគមនឹងក្លាយជាដៃមួយរបស់

    March 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ចសហ​រដ្ឋអាមេរិក-អាស៊ាន (US-ABC) ​បានបង្ហាញបំណងមកស្វែងរកកាលានុវត្តភាព ក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួម ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ ​ការមកស្វែងរកឱកាសវិនិយោគរបស់ US-ABC បន្ទាប់ពីតំណាង US-ABC ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ផាន់ ផលា្ល​ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណាង US-ABC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង

    March 4, 2024