Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសលុបចោលគម្រោងផ្កាយរណបតម្លៃ ២ពាន់លានដុល្លារ ដោយសារបញ្ហាប្រឈមផ្នែកបច្ចេកទេស ដែលបានរារាំងដល់កម្មវិធីនេះ ព្រមទាំងថ្លៃចំណាយខ្ពស់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន The Hill។ ទីភ្នាក់ងារអវកាសមួយនេះ បានប្រកាសបញ្ឈប់គម្រោងគន្លងវិថី On-orbit Servicing, Assembly, and Manufacturing 1 (OSAM-1) នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីធ្វើការវាយតម្លៃឡើងវិញ។ ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ NASA បានឲ្យដឹងថា ការបញ្ឈប់គម្រោងនេះបានកើតឡើងដោយសារតែ ការបន្តមានបញ្ហាបច្ចេកទេស ការចំណាយ និងកាលវិភាគនានា ដូចជាការវិវត្តន៍នៃសហគមន៍កាន់តែទូលំទូលាយ ដែលធ្វើឲ្យវានៅឆ្ងាយពីការចង់បាន ព្រមទាំងបញ្ហាប្រឈមមួយចំនួនទៀត ដែលកើនឡើងដោយមិនបានគ្រោងទុក។ គួរជម្រាបថា

    March 4, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទ ទី៤ ខែមីនានេះថាអាជ្ញាធរនឹងចាប់ផ្ដើមធ្វើអធិការកិច្ចនៅតាមមន្ទីរពេទ្យនានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងក្រុមគ្រូពេទ្យកម្មសិក្សាដែលមិនអើពើចំពោះឱសានវាទរបស់រដ្ឋាភិបាលឱ្យពួកគេបិទបញ្ចប់ការធ្វើកូដកម្ម ដើម្បីសម្ដែងការប្រឆាំងជំទាស់ទៅនឹងផែនការបង្កើន ចំនួននិស្សិតពេទ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមគ្រូពេទ្យកម្មសិក្សាប្រហែលជា ៩០០០នាក់ ឬស្មើនឹងជាង ៧០ភាគរយនៃគ្រូពេទ្យកម្មសិក្សាទូទាំងប្រទេសកូរ៉េខាងត្បូង បានធ្វើកូដកម្មមិនចូលធ្វើការ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ជាហេតុធ្វើឱ្យមន្ទីរពេទ្យជាច្រើនត្រូវបង្ខំចិត្តលុបចោលការវះកាត់ និងការព្យាបាលមួយចំនួន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសង្រ្គោះបន្ទាន់។ ជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ឱសានវាទឱ្យក្រុមគ្រូពេទ្យកម្មសិក្សាដែលកំពុងធ្វើកូដកម្មតវ៉ា ត្រឡប់ចូលមកធ្វើការវិញត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បើពុំដូច្នោះទេពួកគេនឹងត្រូវ ប្រឈមមុខនឹងវិធានការផ្លូវការច្បាប់ ក្នុងនោះរួមមានទាំងការព្យួរអាជ្ញាបណ្ណពេទ្យ និងការពិន័យជាប្រាក់ ឬក៏ត្រូវជាប់ពន្ធនាគារ។ ប៉ុន្តែ គិតត្រឹមថ្ងៃព្រហស្បតិ៍នោះដែរ មានគ្រូពេទ្យកម្មសិក្សាត្រឹមតែ ៥៦៥នាក់ប៉ុណ្ណោះបានត្រឡប់ទៅធ្វើការវិញ ខណៈ៨៩៤៥នាក់បន្តធ្វើកូដកម្មនៅឡើយ។

    March 4, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ក្នុងឱកាសដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពកាយយកថ្មចេញពីទន្លេរបស់ម្ចាស់ដីមួយកន្លែង ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ករណីម្ចាស់ដីចាក់ថ្មរំលោភយកទន្លេ ក្រៅពីការដាក់វិធានការឲ្យម្ចាស់ដីនោះ កាយយកថ្មចេញពីទន្លេឲ្យអស់រក្សាភាពដើម រដ្ឋបាលខេត្តបានបញ្ជូនសំណុំរឿងនេះ ទៅដល់ដៃសាលាដំបូងខេត្តរួចហើយ។ លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះមុខករណីចាក់ថ្មរំលោភយកទន្លេនេះ អាជ្ញាធរយើងកំពុងអនុវត្តនីតិវិធីរដ្ឋបាល ចំពោះសំណុំរឿងនេះផងដែរ រដ្ឋបាលខេត្តបានបញ្ជូនចូលដល់ស្ថាប័នសាលាដំបូងខេត្តកំពង់ចាមរួចហើយ ដូច្នេះបញ្ហាទោសទណ្ឌ គឺជាសមត្ថកិច្ចរបស់តុលាការ»។ ពាក់ព័ន្ធនឹងករណីចាក់ថ្មរំលោភយកទន្លេនេះ លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម

    March 4, 2024
  • ព័ត៌មានជាតិ

    (មែលប៊ន, អូស្រ្តាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាងនៅកម្ពុជា ព្រោះវាមិនបានចំនេញដល់ប្រទេសកម្ពុជានោះទេ មានតែផ្តល់ផលលំបាក ហើយប្រទេសកម្ពុជា អាចរីកចម្រើនលូតលាស់មលដល់ពេលនេះ មិនបានពឹងផ្អែកពីចំនូលល្បែងតាមក្រោមផ្ទះនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន។ ជំនួបសំណេះសំណាលនេះដែរធ្វើឡើងនៅក្នុងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី០១ ដល់០៧ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន

    March 4, 2024
  • ព័ត៌មានជាតិ

    (អូស្រ្តាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ទៅថ្ងៃមុខកម្ពុជា នឹងធ្វើផ្លូវ និងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។ ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុក​ដាក់លើ​ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន​ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការ​ធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។ ការនឹងការបង្ហើបគម្រោងធ្វើស្ពានក្រោមទឹកនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថានៅពេលសម្តេចចេញទៅរៀននៅអាមេរិក មានរឿងពីរ ដែលធ្វើឱ្យសម្តេចចង់ស្រក់ទឹកភ្នែក ព្រោះនឹកស្រណោះដល់ប្រទេសជាតិ។

    March 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចំនួនជើងហោះហើរ នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា មានការកើនឡើងតិចតួច។ លោកបញ្ជាក់ថា ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤មានចំនួន ១៦៥ជើងក្នុងមួយថ្ងៃ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន ១៦៨ជើងក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យមចំនួន៣ជើងក្នុងមួយថ្ងៃ។ លោកបន្តថា ចំពោះចំនួនហោះហើរនៅព្រលានយន្តហោះសៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ

    March 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងជំនួបជាមួយសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម និងពិធីសម្ពោធ ដាក់ឲ្យដំណើរការ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល នៅអកវូដ ព្រីមៀ ភ្នំពេញ (Oakwood Premier Phnom Penh)។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ

    March 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣០០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of

    March 1, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត៦០០លានដុល្លារ ទទួលបានការលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ច ខេត្តព្រះសីហនុទាំងមូល។ ការពិភាក្សា និងវាយតម្លៃគម្រោងទាំង២នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តខេត្តព្រះសីហនុ។ សំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២រួមមាន៖ *ទី១៖ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០

    March 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ៥០០នាក់ដែលជាកម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនក្នុងសហគមន៍ បានទទួលសេវាកម្មកាត់សក់ដោយមិនគិតថ្លៃពីសមាគមមិត្តយើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែលធ្វើឡើងនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ។ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្សធម៌ របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។ បើតាមកញ្ញាដដែល កម្មវិធីសក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នក ដែលកំពុងស្វែង

    March 1, 2024