- Naren
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតហ្គេមលំដាប់ពិភពលោក Electronic Arts (EA) បានប្រកាសថា ខ្លួននឹងកាត់បន្ថយ ៥%នៃកម្លាំងការងារ ដែលវាជាផ្នែកមួយនៃផែនការកាត់បន្ថយទំហំការិយាល័យ និងការបញ្ចប់ការងារលើហ្គេមវីដេអូមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ EAទៅកាន់គណៈកម្មការមូលបត្រអាមេរិកនៅក្នុងខែឧសភា បានឱ្យដឹងថា EA មានបុគ្គលិកប្រមាណជា ១៣,៤០០នាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣។ នោះមានន័យថាការបញ្ឈប់ការងារអាចប៉ះពាល់ដល់ការងារប្រហែល ៦៧០នាក់។ សេចក្តីប្រកាសរបស់ក្រុមហ៊ុននេះបង្ហាញពីការកាត់បន្ថយកម្លាំងពលកម្មនៅផ្នែកបង្កើតវីដេអូហ្គេម ដោយបន្តនិន្នាការកាន់តែទូលំទូលាយនៃការថយចុះគួរឱ្យកត់សម្គាល់នៅទូទាំងឧស្សាហកម្មបច្ចេកវិទ្យា។ គួរបញ្ញជាក់ផងដែរថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Sony បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល
March 1, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃ បាននិយាយថា ប្រទេសថៃនឹងដាក់បម្រាម ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកម្សាន្ត នៅមុនដំណាច់ឆ្នាំនេះ ប៉ុន្តែនឹងបន្តអនុញ្ញាតឱ្យប្រើប្រាស់វា សម្រាប់គោលបំណងវេជ្ជសាស្រ្តដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ទាប់ពីថៃបានក្លាយជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៉ីអាគ្នេយ៍ ដែលបានអនុញ្ញាតការប្រើប្រាស់កញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្រ្ត កាលពីឆ្នាំ២០១៨ និងក្រោយមក សម្រាប់គោលបំណងកម្សាន្តថែមទៀតនោះ កាលពីឆ្នាំ២០២២ ហាងលក់ដូរកញ្ឆារាប់ម៉ឺនកន្លែង បានរីកស្គុសស្គាយពេញប្រទេសអាស៊ានមួយនេះ ក្នុងឧស្សាហកម្មមួយ ដែលត្រូវបានគេព្យាករថា នឹងមានតម្លៃរហូតដល់១.២ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Cholnan Srikaew បានប្រាប់ថា សេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់ការប្រើកញ្ឆាសម្រាប់ការកម្សាន្ត នឹងត្រូវដាក់ឱ្យគណៈរដ្ឋមន្រ្តីផ្តល់ការយល់ព្រម
February 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានហៅបុរសម្នាក់មកសួរនាំ និងពន្យល់ពីឧបករណ៍ស្វែងរកជាតិអាកុល ក្រោយបុរសរូបនេះមិនសុខចិត្តចំពោះលទ្ធផលដែល រកឃើញថាគាត់មានជាតិអាកុល ខណៈគាត់មិនបានហូបគ្រឿងស្រវឹងនោះ។ បុរសរូបនេះ ដោយសារមិនសុខចិត្តជាមួយលទ្ធផលបង្ហាញពីការរកឃើញជាតិអាកុល និងតម្រូវឲ្យបង់ផាកពិន័យចំនួន៤០ម៉ឺនរៀល កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គាត់បានកាន់ធូបមួយបាច់ចង់បបួលសមត្ថកិច្ចស្បថ ដោយសារគាត់នៅតែអះអាងថា ពិតជាមិនបានផឹកស្រាមែន ហេតុអីម៉ាស៊ីស្វែងរកជាតិអាកុលរកឃើញគាត់មានអាកុល។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយមានករណីបុរសម្នាក់កើតទុក្ខមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផល ជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
February 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ នៅកម្ពុជា។ ការប្រតិកម្មបែបនេះរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក Yorn Khy ដែលផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានស្នើឱ្យមានការលប់ចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្ស និងការពារ ឱ្យគង់វង្សសម្រាប់កូនចៅតជំនាន់។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ
February 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ កាលពីម្សិលមិញ បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ផ្ទុយនឹងច្បាប់ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ថា ក្នុងរយៈពេលចុងក្រោយនេះ ខ្លួនសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនសក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល
February 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការគ្នាធ្វើបច្ចុប្បន្នភាពជនបរទេសដែលកំពុងមានវត្តមាននៅកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅដោយខុសច្បាប់ ហើយឈានទៅដល់ការប្រព្រឹត្តបទល្មើសនានា។ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបន្ទាប់ពីបែងចែកក្រុមពិភាក្សា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានមើលឃើញថា កន្លងទៅនេះការគ្រប់គ្រងចំនួនស្នាក់នៅជនបរទេសនៅកម្ពុជា ហាក់មានតួលេខផ្សេងៗគ្នា ដូច្នេះហើយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវពង្រឹងលើការងារនេះឡើងវិញ ដើម្បីឲ្យមានភាពច្បាស់លាស់។ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ជនបរទេសខ្លះលួចស្នាក់នៅប្រទេសកម្ពុជា ដោយគ្មានប្រកបការងារ ឬមុខរបរអ្វីនោះទេ ពោលបុគ្គលខ្លះសំងំនៅដើម្បីលួចប្រព្រឹត្តបទល្មើសនានា។
February 29, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំហំធំ និងមានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។ លោកថា គ្រាប់ស្វាយចន្ទី ដែលផលិតក្នុងប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃនេះ គឺដោយសារតែការកង្វះកន្លែងសម្រាប់សម្ងួត ឃ្លាំងស្តុកទុក
February 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថាប័នផ្តល់ពានរង្វាន់វិស័យទេសចរណ៍ (World Travel Awards) បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម សម្រាប់ការផ្តល់ពានរង្វាន់នេះ។ នេះគឺមានន័យថា រយៈពេល២ឆ្នាំជាប់គ្នា (២០២២ និង ២០២៣) ដែលកម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីនេះ។ ជាមួយនឹងការអបអរសារទ ក្រសួងទេសចរណ៍កម្ពុជាបានគូសបញ្ជាក់នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤ថា ការណ៍ដែលកម្ពុជាទទួលពានរង្វាន់នេះម្តងទៀតជាសារបញ្ជាក់ជាថ្មីពីភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ ដែលដាច់ខាតត្រូវតែទៅទស្សនាសម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ក៏ជៀជាក់ថា ការផ្តល់ពានរង្វាន់នេះក៏ជាសារមួយទាក់ទាញឲ្យអ្នកទេសចរណ៍ចាប់អារម្មណ៍មកកម្ពុជាផងដែរ។ ដោយឡែក
February 29, 2024 - ព័ត៌មានជាតិរាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង១លាននាក់
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៤៥០លានរៀល សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ជាមួយនឹងការរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។ នេះបើតាមលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។ គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សូ ម៉ារ៉ា បានថ្លែងយ៉ាងដូច្នេះថា «ថវិកា យើងមានប្រហែលជា៤៥០លានរៀល តិចជាងការរៀបចំបុណ្យសមុទ្រ៣ដង»។ ការណ៍ដែលរាជរដ្ឋាភិបាលអាចប្រើប្រាស់ថវិកានេះសម្រាប់រៀបចំពិធីធំៗនេះបាន
February 29, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង១០:២៥នាទី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះមន្ដ្រីឆ្មាំទន្លេទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩ ១៨ ១៤ ៤
February 29, 2024









