Naren
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីកម្លាំងការិយាល័យជំនាញ នៃផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ចុះស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់អស់ពេញមួយថ្ងៃ ជុំវិញមានព័ត៌មានវាយប្លន់យកម៉ូតូពីយុវតីឈ្មោះ ឡន ធីតា អាយុ១៥ឆ្នាំ ជាលទ្ធផលរកឃើញថា គឺជារឿងប្រឌិតទាំងស្រុង មិនមែនជាការពិតឡើយ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមថា មានករណីវាយប្លន់យកម៉ូតូពីយុវតីម្នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ នៅភូមិព្រៃផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្រោយទទួលបានព័ត៌មានថា មានក្រុមជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានវាយប្លន់យកម៉ូតូពីជនរងគ្រោះមានឈ្មោះ ឡន ធីតា

    February 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បច្ចុប្បន្នរថយន្ត KIA របស់កូរ៉េ ត្រូវបានដំឡើងនៅរោងចក្រក្នុងប្រទេសកម្ពុជា ចំពោះការដំឡើងនៅកម្ពុជានេះ នៅតែរក្សាបាននូវគុណភាពខ្ពស់ ដូចរយន្ដនាំចូលពីកូរ៉េ អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្ដដំឡើងនៅក្នុងស្រុក មានតម្លៃទាបជាងរថយន្ដនាំចូលប្រមាណ ២០ភាគរយ។ នេះបើតាមលោក ហ៊ី រ៉ាមី ថ្នាក់ដឹកនាំក្រុមហ៊ុន HGB Group បានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអង្គភាពព័ត៌មាន Fresh News។ លោក ហ៊ី រ៉ាមី បានថ្លែងថា ក្រុមហ៊ុន HGB Group បានទទួលគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងឆ្នាំ២០២១។ ក្រុមហ៊ុន HGB Group

    February 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ចេញសេចក្ដីជូនដំណឹងពី​ ការឯកភាពដោយក្រសួងពាណិជ្ជកម្ម​ ឯកភាពកត់ត្រា​ ពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus ដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា​ នឹងទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក (𝐋𝐞𝐱𝐮𝐬 𝐋𝐌𝟑𝟓𝟎𝐡,​ 𝐋𝐞𝐱𝐮𝐬 𝐋𝐗𝟔𝟎𝟎,​ 𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟑𝟓𝟎,​𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟓𝟎𝟎𝐡,​ 𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟐𝟓𝟎,​ 𝐋𝐞𝐱𝐮𝐬 𝐋𝐒𝟓𝟎𝟎,​𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟑𝟓𝟎,​𝐚𝐧𝐝 𝐋𝐞𝐱𝐮𝐬 𝐄𝐒𝟑𝟓𝟎​

    February 28, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍មកថា បានសម្រេចលុបចោលការងារនៅលើគម្រោងផលិតរថយន្តអគ្គសនី Apple Car របស់ខ្លួន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយទស្សវត្សរ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ រំលឹកទៅកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បី បាននិយាយថា ក្រុមហ៊ុន Apple កំពុងធ្វើការងារលើគម្រោង Apple Car ហើយវានឹងបង្ហាញវត្តមានជាផ្លូវការនៅចន្លោះឆ្នាំ២០២៣-២០២៥ ដែលវាជាគម្រោងផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ។ ប៉ុន្តែនៅចុងខែកញ្ញា លោកបានបញ្ជាក់ជាថ្មីថា Apple បានពន្យារពេលក្នុងការផលិត Apple Car

    February 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿងផងដែរ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។ លោក ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ

    February 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការក្នុងការបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅប្រទេសអារ៉ាប៊ីសាអូឌីត នាចុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។   យោងតាមការជូនដំណឹងរបស់សហព័ន្ធ FFC នៅព្រឹកថ្ងៃពុធនេះបានបញ្ជាក់ថា «ក្រុមជម្រើសជាតិកម្ពុជា នឹងចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយ FIFA ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន ២០ប្រទេសជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាពក្រុមជម្រើសជាតិ ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឲ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក»។ ប្រភពដដែលបន្ដថា ក្នុងបេសកកម្មចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series

    February 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ ​ ក្រុមការងារដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ គិតមកដល់រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៩ ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមខ្លាំងជាងគេ គឺអនុវត្តបាន

    February 28, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់បណ្តាញសង្គមមួយថា អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹក ពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់…កម្ពុជាអើយតទៅមុខទៀតទៅជាយ៉ាងណាទៅ។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមកពន្យល់ថា៖ *ទី១៖ ឃុំកំពង់លួង ជាឃុំបណ្ដែតទឹកដែលមានប្រជាពលរដ្ឋរស់នៅ លើផ្ទៃទឹកជាអចិន្ត្រៃយ៍ ចំនួន៤ភូមិ មិនថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់។ *ទី២៖ នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ….។ *ទី៣៖ នៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។ *ទី៤៖ ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ

    February 28, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទែស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសថា ខ្លួនមានគម្រោងអភិវឌ្ឍន៍ការផលិតថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យទោចក្រយានយន្តអគ្គិសនី ខណៈកន្លងទៅក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ជាចម្បងសម្រាប់ការផលិតថ្មអគ្គិសនី សម្រាប់ប្រើនៅក្នុងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Car News China។ BYD ត្រូវបានគេដឹងថា ជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីលំដាប់លេខ២លើពិភពលោកបន្ទាប់ពី Tesla ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ បានកាន់កាប់ចំណែកទីផ្សារថ្មអគ្គិសនីប្រមាណ ១៥.៨% ក្នុងឆ្នាំ២០២៣ ហើយពេលនេះស្រាប់តែមានគម្រោងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងផលិតថ្មអគ្គិសនីសម្រាប់ប្រើក្នុងវិស័យទោចក្រយានយន្ត ត្បិតកន្លងផលិតផលរបស់ក្រុមហ៊ុននេះ ដែលបម្រើសម្រាប់ម៉ូតូអគ្គិសនី កង់អគ្គិសនី និងប្រភេទទោចក្រយានយន្តកង់ពីរផ្សេងទៀត គឺមិនត្រូវបានប្រើប្រាស់នោះទេ។ FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានបង្ហោះសារនាពេលថ្មីៗនេះ នៅលើគណនី

    February 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបំភ្លឺជុំវិញការដាក់របាំងសាច់អួននិងលបនៅក្នុងបឹងទន្លេសាប បន្ទាប់ពីកន្លងមកមានបណ្តាញសង្គម Facebook បានផ្សាយអំពីករណីនេះ៕ ខាងក្រោមនេះជាការបំភ្លឺរបស់រដ្ឋបាលជលផល៖

    February 28, 2024