Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ (Paddy App) គឺជាគន្លឹះមួយនៃការដោះស្រាយបញ្ហាតម្លៃ និងទីផ្សារស្រូវជូនដល់ប្រជាកសិករនៅកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការ និងដាក់ឱ្យដំណើរការនូវកម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវតាមប្រព័ន្ធឌីជីថល។ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ពិតជាមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសគឺកសិករ ដោយសារ App នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គូផ្គង ឬជាកន្លែងជួបគ្នារវាងកសិករ និងម្ចាស់រោងម៉ាស៊ីនទិញស្រូវ។ លោកបន្តថា

    February 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមថ្វាយ-ប្រគេនដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទីវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

    February 27, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ ម៉ូតូ១គ្រឿងបុកក្របី បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយក្របីក៏ងាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងវេលា២១៖៤០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាឡរ ខេត្តកោះកុង។ ជនរងគ្រោះ មានឈ្មោះ ស្រី រស្មី ភេទប្រុស អាយុ២២ឆ្នាំ អ្នកបើកបរម៉ូតូ (ស្លាប់) មានទីលំនៅ ភូមិទួលពោធ៌ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង និងម្នាក់ទៀតឈ្នោះ ខាត់ សុខឃីម អាយុ២៥ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅបច្ចុប្បន្ន ភូមិកោះស្ដេច ឃុំកោះស្ដេច

    February 27, 2024
  • ព័ត៌មានជាតិ

    (ម៉ាឡេស៊ី)៖ តាមកិច្ចប្រជុំទ្វេភាគីក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី, សម្តេច​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមើល​ឃើញដូចគ្នាពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីជំរុញសេដ្ឋកិច្ច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មាននិន្នាការកើនឡើង ប៉ុន្តែនៅមានវិស័យដែលមានសក្តានុពលជាច្រើន មិនទាន់បានប្រើប្រាស់ ដើម្បី​ពង្រឹង​ភា​ព​ជាដៃគូសេដ្ឋកិច្ចនៅឡើយ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើម៉ាឡេស៊ី ពិចារណាការ​បង្កើត​គណៈកម្មាធិការពាណិជ្ជកម្មរួមគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។ លោក អាន់វ៉ា បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់​លើការធ្វើ​ពាណិជ្ជ​កម្ម

    February 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភាគីពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត មកពីទូទាំងប្រទេសកម្ពុជា បានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១២ នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះ ផ្តល់ជាវាទិកាមួយដើម្បីបូកសរុបលទ្ធផលដែលសម្រេចបាន និងស្វែងរកដំណោះស្រាយនវានុវត្តន៍នានា ក្នុងវិស័យទឹកស្អាតកម្ពុជា។ សន្និបាតប្រចាំឆ្នាំលើកទី១២នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ក្នុងនោះ ក៏មានការចូលរួមពីក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានអ្នកចូលរួមប្រមាណ ៣៨៤នាក់ តំណាងក្រសួង-ស្ថាប័នក្នុងរាជរដ្ឋាភិបាល ប្រតិបត្តិករទឹកស្អាត អង្គការមិនមែនរដ្ឋាភិបាល

    February 27, 2024
  • ព័ត៌មានជាតិ

    (ម៉ាឡេស៊ី)៖ កម្ពុជា-ម៉ាឡេស៊ី នឹងចាប់ផ្តើមទូទាត់ប្រាក់រវាងប្រទេសទាំងពីរ តាមរយៈ ឃ្យូអរកូដ (QR Code) ពោលគឺប្រជាពលរដ្ឋម៉ាឡេស៊ីអាច​ទូទាត់ប្រាក់ដោយស្កេន QR Code នៅ​កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសម៉ាឡេស៊ីវិញផងដែរ។ ការបើកផ្លូវឱ្យប្រទេសកម្ពុជា-ម៉ាឡេស៉ី អាចទូទាត់ប្រាក់តាមរយៈ QR Code បន្ទាប់ពីធនាគារកណ្តាលនៃប្រទេសទាំងពីរ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈយល់យោគគ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។ ​អនុស្សារណៈយល់យោគគ្នាបានចុះហត្ថលេខាដោយលោក​ស្រីបណ្ឌិត ជា សិរី

    February 27, 2024
  • ព័ត៌មានជាតិ

    (ម៉ាឡេស៊ី)៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេស​ម៉ា​ឡេស៊ី ក្រៅតែពីប្រកាសលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរហើយ​នោះ ក៏បានជជែកដល់កិច្ចការការពារជាតិ និងសន្តិសុខផងដែរ។ ជាពិសេសបានឯកភាពជំរុញសក្តា​នុពេលសេដ្ឋកិច្ច ទេសចរណ៍ និងការតភ្ជាប់ថាមពលតាមបាត់សមុទ្រ។ បណ្តាញសង្គមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅម៉ាឡេស៊ីនថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ តាមរយៈសម្តេចធិបតី, លោកនាយករដ្ឋមន្ត្រីម៉ាឡេសុី បានផ្តាំផ្ញើសួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ សម្តេចធិបតី

    February 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (PPSP) ទទួលប្រាក់ចំណេញសុទ្ធកើនឡើងដល់ ៧.៨៨លានដុល្លារ ដែលកើនឡើងប្រមាណ២៧៦% បើធៀបនឹងឆ្នាំ២០២២។ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ថ្លៃភាគហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ មានសភាពធូរថ្លៃខ្លាំងបើធៀប នឹងភាពរីកចម្រើនរបស់ក្រុមហ៊ុន ក្នុងរយៈពេលប៉ុន្នានឆ្នាំនេះ និងលើកទឹកចិត្តឱ្យវិនិយោគិន ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន។ របាយការណ៍ប្រាក់ចំណេញសុទ្ធរបស់ PPSP និងការលើកឡើងរបស់មេផ្សារហ៊ុន ធ្វើឡើងកម្មវិធី «វេទិកាក្រុមហ៊ុនចុះបញ្ជី» រៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា សហការជាមួយរ៉ូយ៉ាល់គ្រុប ភ្នំពេញអេសអ៊ីហ្សិត ក្រោមប្រធានបទ

    February 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការលេីកកម្ពស់ការប្រេីប្រាស់សំណេរ និងអក្ខារាវិរុទ្ធភាសាខ្មែរ ឲ្យបានត្រឹមត្រូវ។ នេះបេីតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៕ ខាងក្រោមនេះ​ ជាសេចក្ដីណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    February 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញបញ្ជីឈ្មោះ និងលេខទំនាក់ទំនងរោងម៉ាស៊ីនស្រូវ នៅតាមបណ្ដាខេត្តមួយចំនួន៕ ខាងក្រោមនេះជាបញ្ជីឈ្មោះរោងម៉ាស៉ីនកិនស្រូវតាមបណ្តាខេត្តមួយចំនួន៖ ផ្តល់សិទ្ធិដោយ៖ freshnews

    February 27, 2024