- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេលជិត២ឆ្នាំ គឺចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបានបង្ក្រាបបទល្មើសនេសាទ បានជាច្រើនករណីនៅតាមបណ្តាខេត្តចំនួន៦ ជាប់បឹងទន្លេសាប និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ២០នាក់ ខណៈអ្នកប្រព្រឹត្តិបទល្មើស ៣១នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន។ នេះបើយោងតាមរបាយការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ បើតាមក្រសួងកសិកម្មក្នុងរយៈពេល២ជិតឆ្នាំនេះ ការបង្រ្កាបបទល្មើសនេសាទ រឹបអូសបានអួនអូសទឹកសាប៥៣វង់, ម៉ាញ់១៤វង់, ឆក់ត្រជាក់និងក្តៅ ១ ៤៧៣គ្រឿង, ឈិបយន្ត
February 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស៦០គ្រឿង ក្នុងនោះរថយន្ត១៦គ្រឿង និងម៉ូតូ៤៤គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន៦០គ្រឿង (រថយន្ត ចំនួន១៦គ្រឿង, ម៉ូតូ
February 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសរៀបចំការប្រកួតប្រដាល់សកលអាជីពជាថ្មី នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបំពេញលក្ខខណ្ឌឈានទៅស្នើសុំចូលជាសមាជិកស្ថាប័នប្រដាល់សកលអាជីព (World Boxing Council-WBC)។ យោងតាមការជូនដំណឹងរបស់សហព័ន្ធ ការប្រកួតលក្ខណៈអាជីពនេះ នឹងមាន ៨គូ ដែលតម្រូវឲ្យប្រកួតស្របតាមបទបញ្ជាការប្រកួត និងបទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC)។ ការប្រកួតនឹងធ្វើឡើងនៅសង្វៀនដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី។ ប្រភពខាងលើបន្ដថា «កម្មវិធីប្រកួតនេះ រៀបចំឡើងក្នុងគោលបំណងបំពេញនូវលក្ខខណ្ឌ ដើម្បីសុំចូលជាសមាជិករបស់ស្ថាប័ន ប្រដាល់សកលអាជីពពិភពលោក (WBC) ដោយនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ស្ថាប័ន WBC មកពីប្រទេសជប៉ុន ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្ទាល់ផងដែរ»។
February 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជ មហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទូ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យ នឹងមានការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធពីគណៈសង្ឃ ព្រះថេរានុត្ថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី
February 27, 2024 - ព័ត៌មានជាតិ
(បរទេស)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនទេសចរណ៍អាមេរិក Expedia បានឱ្យដឹងថាខ្លួនកំពុងបញ្ឈប់បុគ្គលិកប្រមាណ ១,៥០០នាក់នៅទួទាំងពិភពលោក ឬប្រហែលនឹង ៩ភាគរយនៃចំនួនបុគ្គលិកសរុបខ្លួន។ ខណៈការបញ្ឈប់ការងារនេះ គឺដោយសារតែតម្រូវការធ្វើដំណើរហាក់ធ្លាក់ចុះ នឹងបង្ខំឱ្យក្រុមហ៊ុនត្រូវតែរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីកាត់បន្ថយចំណាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចុះផ្សាយថ្មីៗនេះបានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ បន្ទាប់ពី Expedia បានព្រមានកាលពីដើមខែកុម្ភៈនេះថា ប្រាក់ចំណូលដែលខ្លួននឹងរកបានក្នុងឆ្នាំ២០២៤ នេះនឹងមានកម្រិតមធ្យម ស្របពេលដែលតម្លៃសំបុត្រយន្តហោះធ្លាក់ចុះ។ ជាងនេះទៅទៀត Expedia បានគូសបញ្ជាក់ដែរថា នាយកប្រតិបត្តិ (CEO) លោក Peter Kern ក៏កំពុងលាលែងពីតំណែងផងដែរ ដូច្នេះហើយក្រុមហ៊ុនត្រូវតែបង្ខំចិត្តកាត់បន្ថយបុគ្គលិកមួយចំនួនចេញ។
February 27, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបង្ហាញក្តីរំពឹងថា គំរូម៉ូដែលភាសាដ៏ធំ (LLM= Large Language Model) មានឈ្មោះហៅថា Gemini របស់ខ្លួន នឹងមាននៅលើទូរស័ព្ទស្មាតហ្វូននាឆ្នាំក្រោយនេះ ខណៈបច្ចុប្បន្នគំរូភាសាធំនេះ គឺអាចរកបាននៅលើកម្មវិធី GPT-4 របស់ក្រុមហ៊ុន OpenAI ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ Gemini គឺជាបច្ចេកវិទ្យា AI ខ្នាតធំចុងក្រោយ ដែលត្រូវបានអភិវឌ្ឍន៍បានជោគជ័យ ដោយក្រុ មហ៊ុន Google ផ្ទាល់។ សម្រាប់
February 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីសម្រេច ដោយប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ជាសម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ផ្តល់សិទ្ធិដោយ៖ Fresh News
February 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈសា្ថនទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៧៦៨,៦២៧ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ពិធីចុះកិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយលោក តានីណៃ អ៉ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ សម្រាប់អនុវត្តគម្រោងដូចតទៅ៖ ទី១៖ ការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា (ថវិកាជំនួយ ១៦០,១៤០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen។ នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen
February 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដាំផ្ញើប្រាប់សិស្ស-និស្សិតថា ជំនាញផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៅតែមានទីផ្សារការងាររហូត ព្រោះប្រទេសនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋគ្រប់គ្នានៅតែត្រូវការព័ត៌មានជានិច្ច ដូច្នេះទីផ្សារការងារលើជំនាញនេះនៅតែបើកទូលាយ។ លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាសធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយ និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បញ្ហាប្រឈមនីមួយៗ ក៏ដូចជាយុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មានជូនដល់និស្សិតចំនួន៨៧១នាក់ មកពីមហាវិទ្យាល័យព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រី នេត្រ
February 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ គិតមកដល់រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារ ចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៥
February 26, 2024









