Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កកចំនួន៨លេខកូដទំនិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិនៃពិធីបុណ្យនេះ មកជំរាបជូនប្រិយមិត្តបានជ្រាបដូចតទៅ៖ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ

    February 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន បានរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន។ ពិធីនេះធ្វើឡើងនៅសាលអង្គរ-គីហ្សូណា ក្នុង CJCC ដោយមានការចូលរួមពី លោក ភានិណៃ អ៊ុឈិតុប៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនទៀត ។ លោក ភានិណៃ

    February 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សតឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សម្តេចតេជោ ហ៊ុន សែន អំឡុងទៅសួរសុខទុក្ខ លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលជាបងធម៌របស់សម្តេច

    February 23, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំង១កន្លែងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកជូរម៉ាក Dutch Milk ដែលរំលោភលើកម្មសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី នៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូតជាបណ្ដោះអាសន្ននូវប្រភេទទឹកដោះគោជូរម៉ាក Dutch MilK (ចម្រុះ) ចំនួន១៥៤កេស

    February 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ អនុក្រឹត្យនេះ កំណត់អំពីប្រាក់ឧបត្ថម្ភ វិធាន នីតិវិធី និងយន្តការគ្រប់គ្រងការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែងនៃស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីលើកកម្ពស់បរិស្ថាននៃការរស់នៅឱ្យកាន់តែប្រសើរឡើង។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារដែលបានស្ម័គ្រចិត្តផ្លាស់ប្តរលំនៅដ្ឋាន និងទទួលបានក្បាលដីនៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ក្រោមការរៀបចំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប ព្រមទាំងមានបណ្ណសមធម៌មានសុពលភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews

    February 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett) នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សត្វខ្លាំធំ ឬខ្លាដំបងចំនួន៤ក្បាល ដែលនាំចូលពីប្រទេសឥណ្ឌា នឹងដឹកជញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញ របស់កម្ពុជា នៅឆ្នាំ២០២៤នេះ។ ការលើកឡើងបែបនេះ របស់នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានមួយមុនការរៀបចំតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ «ភ្នំក្រវាញជារៀងរហូត» ដើម្បីស្វែងរកកិច្ចគាំទ្រការអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art)។

    February 23, 2024
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានពួតដៃគ្នា ចុះពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញពីសត្វមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង ប្រមាណជាង ៤០ហិកតា ស្ថិតនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ការចុះពិនិត្យស្រូវប្រាំងដែលរងការបំផ្លាញ់ដោយសត្វល្អិតនេះ មានការចូលរួមពីក្រុមប្រឹក្សាឃុំដំរីពួន និងប្រជាកសិករដែលមានស្រែបំផ្លាញពីសត្វល្អិតចង្រៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីចុះពិនិត្យស្រូវ មន្ត្រីជំនាញសង្កេតឃើញថា ស្រូវដែលរងការបំផ្លាញខ្លាំងជាងគេ គឺដង្កូវមូរស្លឹក និងមុសផ្លុង រីឯមមាចត្នោតមិនមានច្រើនដូចការរាយការណ៍នោះទេ។

    February 23, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២២ ខែកុម្ភៈ នៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៥៥១គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី

    February 23, 2024
  • បច្ចេកវិទ្យា

    (បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple បានចេញសារព្រមានជាផ្លូវការ ចំពោះអ្នកប្រើប្រាស់ iPhone ទាំងឡាយណាដែលធ្វើឱ្យ iPhone សើម ឬចូលទឹកមិនត្រូវធ្វើតាមក្បួនចាស់ដាក់ចូលក្នុងអង្ករដើម្បីសម្ងួតនោះទេ។ ដោយបញ្ជាក់ថា ការធ្វើដូច្នេះមិនត្រឹមតែខុសស្តង់ដារប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យភាគល្អិតតូចៗ ដូចជាគ្រាប់អង្ករ ឬកម្ទេចគ្រាប់អង្ករចូលទៅកាន់តំបន់ Hardware ណាមួយរបស់ iPhone តាមរយៈរន្ធតូចៗ ហើយវាអាចនឹងធ្វើឱ្យមានផលប៉ះពាល់នៅពេលណាមួយជាក់ជាមិនខាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួសឱ្យការធ្វើខុសក្បួនខ្នាត និងខុសស្តង់ដារដែលបានកំណត់ Apple បានណែនាំពីវិធីសាស្រ្តមួយចំនួនដើម្បីសង្រ្គោះ iPhone នៅពេលមានករណីចូលទឹក ឬ សើមដូចជា៖

    February 23, 2024