- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងដែលលេចធ្លោ ក្នុងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់សិទ្ធស្រ្តី បានឈ្នះពានរង្វាន់ឆ្នើមជាសកលផ្នែកយេនឌ័រ នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD Gender Award) ដ៏ល្បីល្បាញ តំណាងឱ្យតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈដំណើរការជ្រើសរើស ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ក្នុងចំណោមគម្រោងដទៃមកពី ១៧៧ ប្រទេសជុំវិញពិភពលោក។ គម្រោងហិរញ្ញប្បទានបន្ថែមសម្រាប់កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) នេះបានឈ្នះពានរង្វាន់ដោយសារ ការប្តេជ្ញាចិត្តផ្អែកលើលទ្ធផលយ៉ាងខ្លាំង លើសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជនបទក្នុងវិស័យកសិកម្ម និង ការលើកកម្ពស់ជីវភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទាន នៅក្នុងខេត្តគោលដៅចំនួនប្រាំពីររបស់ខ្លួន ក្នុងតំបន់ទន្លេសាបនៃ ប្រទេសកម្ពុជា។ គម្រោងនេះ អនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប
February 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលសិក្សាប្រមាណជា៥ឆ្នាំ នៅពេលនេះកម្ពុជារៀបចំបានហើយនូវផែនទីចង្អុលផ្លូវមួយសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មដ៏ប្រទាក់ក្រឡាមួយ ដើម្បីជួយគាំទ្រដល់ការធ្វើធុរកិច្ចឱ្យកាន់តែល្អប្រសើរ ខណៈពេលបច្ចុប្បន្នប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាត្រូវបានវាយតម្លៃថា ស្ថិតនៅលើតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ សម្រាប់ប្រទេសសមាជិកអាស៊ាន។ ផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជានេះ បានចូលរួមសិក្សា និងរៀបចំអង្គការចៃកា របស់ជប៉ុន ធនាគារពិភពលោក និងក្រុមហ៊ុនរបស់ចិនផងដែរ។ បន្ទាប់ពីសិក្សា និងរៀបចំចងក្រងរួចរាល់ផែនការមេនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ចុះហត្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣» មានចក្ខុវិស័យមានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស
February 23, 2024 - ព័ត៌មានជាតិ
(កំពត)៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់បេតុងកៅស៊ូ (AC) ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយដោយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។ គម្រោងនេះគឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋកាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។ សូមជម្រាបជូនថា មកទល់ពេលនេះការងារដែលសម្រេចបានរួមមាន៖ ការងារស្រទាប់ Sub Base
February 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការវិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។ លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមានការថយចុះជាង ៥០% នាពេលថ្មីៗនេះ តាមរយៈយុទ្ធនាការដែលមានសិស្សានុសិស្ស កម្មករ កម្មការនី
February 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ ត្រៀមបើកឱ្យភ្ញៀវទេសចរចូលទស្សនាសាលថ្មីនៃពិព័រណ៍អចិន្ត្រៃយ៍ថ្មីរបស់ខ្លួន ដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការបង្កើតរូបិយបណ្ណប្រាក់រៀល ការបង្កើតធនាគារជាតិនៃកម្ពុជា និងទស្សនីយភាពសំខាន់ៗច្រើនទៀតដែលកើតមានក្នុងសម័យកាលចំនួន៣ រួមមាន សម័យឯករាជ្យ សម័យសាធារណរដ្ឋខ្មែរ និងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។ ពិធីសម្ពោធសាលពិព័រណ៍របស់ ស.ស.រ នេះនឹងធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃកម្ពុជា នៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ក្រោមការរៀបចំដោយធនាគារជាតិនៃកម្ពុជា។ លោក Blaise Kilian សហប្រធានសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ
February 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប បានចំណាយថវិកាសរុបប្រមាណ ៤០.៧១ លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ទទួលអ្នកជំងឺកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកចំនួន ៨៩៩ ៦៩២ ករណី, កុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់, ស្រ្តីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ចំនួន ១០៨ ៧១៩ ករណី និងសម្រាលកូនបានចំនួន ២១ ៦៤៤ នាក់,
February 22, 2024 - បច្ចេកវិទ្យា
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបញ្ជាក់ថា អាយុកាលថ្មនៅក្នុងត្រកូល iPhone 15 ទាំង ៤ម៉ូដែលរបស់ខ្លួននឹងអាចប្រើប្រាស់បានយូរជាងម៉ូដែល iPhone មុនៗទាំងអស់ ដែលជាសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មាន។ ពោលគឺសមត្ថភាពថ្មនៅក្នុង iPhone 15 ជំនាន់ថ្មីនេះអាចធ្វើការសាកថ្មមួយពេញបានរហូតដល់ទៅ ១០០០ដងឯណោះទើបសុខភាពថ្ម iPhone ថមថយគុណភាពប្រមាណជា ២០ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រភពពី 9to5 Mac បានឱ្យដឹងថា ជាទូទៅសមត្ថភាព ឬអាចហៅបានម្យ៉ាងទៀតថា សុខភាពថ្មរបស់ iPhone ត្រូវបាន
February 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការធ្វើជានាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំដល់ក្រសួង/ស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះទេ មិនដឹងធ្វើនាយករដ្ឋមន្ត្រីដើម្បីអ្វីឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និង មណ្ឌលសុខភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គេថាឃើញតែលោក ហ៊ុន ម៉ាណែត ធ្វើការគ្រប់កន្លែង។ ថ្ងៃមុនទៅក្រសួងព័ត៌មាន ណែនាំក្រសួងរឿងសារព័ត៌មាន គេថាខ្ញុំលូកដៃ
February 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស ក្នុងន័យនេះសម្តេចលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិត មនុស្ស។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និង មណ្ឌលសុខភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែនិយាយថាលោកគ្រូអ្នកគ្រូពេទ្យ ជាអ្នកធ្វើការងារមួយចំនួនរបស់ទេវតា ហេតុអី? បើអ្នកទៅបន់ស្រន់ភាគច្រើន ខ្ញុំឃើញតែពីរទេធំៗ គឺទី១ បន់ឱ្យសុខភាពល្អ
February 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ជ័យលាភីលេខ១ ទទួលបានថវិកា២០០លានរៀល។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ។ ក្នុងវិស័យអប់រំ គឺកម្រិតបឋមសិក្សាដែលផ្តល់សេវាសាធារណៈគំរូមានចំនួន១០សាលា និងកម្រិតអនុវិទ្យាល័យមានដែលផ្តល់សេវាសាធារណៈគំរូចំនួន១០សាលា។ ចំណែកឯវិស័យសុខាភិបាលដែលផ្តល់សេវាសាធារណៈគំរូក៏មានចំនួន១០អង្គភាពផងដែរ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី៖ ផ្តល់សិទ្ធិដោយ៖ freshnews
February 22, 2024









