- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូអាចយកឯកសារទៅផ្ទៀងផ្ទាត់ ក្រោយបង្ក្រាបទីតាំងទទួលផលចោរកម្ម រកឃើញម៉ូតូ៣២គ្រឿងគ្មានភាពប្រក្រតី និងផ្លាកលេខចំនួន៣២សន្លឹក។ យោងតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទីតាំងទទួលផលចោរកម្មនេះ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី
February 22, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ដព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការប្រមូលចំណូលពីចំណតរថយន្ដក្នុងក្រុងព្រះសីហនុ បង់ចូលថវិកាខេត្ដ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ដព្រះសីហនុ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ Fresh News
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកពោធិ៍សាត់ នឹងចាប់ផ្តើមផ្គត់ផ្គង់ទឹកស្អាតបោះដុំ ដល់ប្រតិបត្តិករឯកជន ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតទាំងទីប្រជុំជន និងជនបទ និងរួមចំណែកលើកម្ពស់សេវា និងនិរន្តភាពការផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់សេវារបស់ប្រតិបត្តិករឯកជន។ ពិធីចុះអនុស្សារណៈផ្គត់ផ្គង់ទឹកស្អាតបោះដុំដល់វិស័យឯកជននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមវត្តមានលោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមរយៈអនុស្សារណៈនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្គត់ផ្គង់ទឹកស្អាតដុំឱ្យក្រុមហ៊ុន មុខកំពូល វ៉ធើរសឹបផ្លាយ ខណៈរដ្ឋាករទឹកពោធិ៍សាត់នឹងផ្គត់ផ្គង់ទឹកស្អាតដុំឱ្យប្រតិបត្តិករទឹកស្អាត នៅឃុំបឹងខ្នារ ស្រុកបាកាន
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ នៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៣០នាទីយប់អាធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ។ ជនសង្ស័យឈ្មោះ ឆាន កក្កដា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការររកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំ នៅខេត្តកំពត។ ផ្តល់សិទ្ធិដោយ៖ Fresh News
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, លោក ស្រ៉ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្តល់សិទ្ធិដោយ៖ Fresh News
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈភ្លាមៗ, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឲ្យឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ដើម្បីដឹកនាំសមាគមមួយនេះបន្តពីអ្នកនាង ចន ច័ន្ទលក្ខិណា។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ គេសង្កេតឃើញអ្នកសិល្បៈដែលជាសមាជិកសមាគម បានសម្ដែងនូវការគាំទ្រភ្លូកទឹកភ្លូកដី ចំពោះបេក្ខភាពរបស់អ្នកឧកញ៉ា
February 21, 2024 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្ម បង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ។ បទបញ្ជានេះ ជាវិធានការរឹតបន្តឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់ និងការអនុវត្តន៍គោលការណ៍ភូមិឃុំមានសុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានាសុខសុវត្ថិភាព នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ លោកបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំអភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង៧ និងប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ផងដែរ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មានបន្ថែម ស្ដីពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។ បើតាមសេចក្តីជូនព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មន្រ្ដីស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានចុះទៅដល់កន្លែងកើតហេតុ និងបានជួបធ្វើការងារជាមួយសមត្ថកិច្ចរបស់ថៃនៃប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាម ខេត្តចន្ទបុរី ហើយបានទទួលព័ត៌មានលម្អិតថា នៅថ្ងៃកើតហេតុរថយន្តឈ្នួល VAN បានដឹកពលករខ្មែរពីទីក្រុងបាងកកទៅព្រំដែនថៃ-កម្ពុជា ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ។ នៅពេលធ្វើដំណើរដល់ចំណុចភូមិឡាក់ហិន ឃុំប៉ាតាវី ស្រុកម៉ាក់ខាម ខេត្តចន្ទបុរី រថយន្តបានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យក្រឡាប់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យពលករខ្មែរចំនួន ៣រូបដែលនៅលើរថយន្តនេះ រងរបួសបន្តិចបន្តួច។ ក្រោយពីមានការសង្រ្គោះបឋម និងធ្វើកំណត់ហេតុនៅប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាមរួចរាល់ហើយ ពលករខ្មែរទាំងបីនាក់ត្រូវបានផ្ទេរទៅកាន់រថយន្តមួយទៀត ហើយបន្តដំណើរទៅកាន់គោលដៅរបស់ខ្លួន
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្នាំ២០២៣ ខេត្តកំពត និងកែប ផលិតអំបិលបានសរុបចំនួន៨១ ៩០៤ តោន លើផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេស ដោយពុំមានការនាំចូលអំបិលពីបរទសនោះទេ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងចំណោមអំបិលដែលបានផលិតជាង ៨ម៉ឺនតោននេះ លក់ចេញបាន ៦៤ ៧៣២ តោន។ ទិន្នន័យដដែលនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប
February 21, 2024









