- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បាននឹងកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេចគឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃនេះ សម្តេចបានបញ្ជាក់ថា «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំគឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបោះឆ្នោតគាំទ្រទាំងស្រុងលើ ការតែងតាំង លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។ ការបោះឆ្នោតនេះ មានសំឡេងគាំទ្រ ១២០/១២០សំឡេង នៅក្នុងសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភានានាផងដែរ។ ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី, រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស២រូបថែមទៀតនោះគឺ លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ភ្លាមៗបន្ទាប់ពីប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News, សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈ។ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ នេះបើយោងតាមព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ បានបញ្ជាក់បន្ថែមជុំវិញ បេក្ខភាពប្រធានសមាគមសិល្បករកម្ពុជា។ សម្តេចបានលើកឡើងថា «បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និងលើកជាគំនិតមួយចំនួនដូចខាងក្រោម៖ ១. ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។ ២. សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការីនីដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។ ៣. រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះ ដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន មិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។ ៤. មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង វប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេតែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រី
February 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈនៅកម្ពុជា។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «បន្ទាប់ពីបានឃើញ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ»។ សម្តេចបានរំលឹកថា កន្លងមកក៏ដូចជាបច្ចុប្បន្នសម្តេចក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនី ដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផ្ទាល់។ សម្តេចបានបញ្ជាក់ថា «ដោយគិតថាបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង»។
February 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសប្រើធម៌ក្តៅជាមួយមន្ត្រីរាជការស៉ីវិល ប្រសិនបើរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដូចគ្នានឹងកម្លាំងប្រដាប់អាវុធដែរ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «មិញខ្ញុំទើបស៉ីញ៉ែបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លៀតនូវការអនុវត្តទូទាំងរាជរដ្ឋាភិបាលតែម្តង បានន័យថាមន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌអត់ទុកទេ»។ ផ្តល់សិទ្ធិដោយ៖ Fresh News
February 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារមានសារៈសំខាន់ណាស់សម្រាប់ផ្តល់ប្រាក់ចំណូល និងអាហារូបត្ថម្ភដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កសិដ្ឋានទាំងនេះប្រឈមមុខនឹងបញ្ហាដោយសារពូជមាន់ក្នុងស្រុកផ្តល់ទិន្នផលទាប និងគ្រប់គ្រងពូជពុំទាន់មានប្រសិទ្ធភាព។ ពូជមាន់ក្នុងស្រុកមាន ៨៤% នៃមាន់នៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេស កម្ពុជាផងដែរ ប៉ុន្តែពួកវាត្រូវបានចិញ្ចឹមក្នុងចំនួនតិចតួចប៉ុណ្ណោះពី ២០-៥០ក្បាល ក្នុង១វដ្តផលិតកម្ម។ មេមាន់ទាំងនេះ ផ្តល់ពងបានត្រឹមតែ ៦០គ្រាប់ក្នុងមួយឆ្នាំ ហើយចិញ្ចឹមដើម្បីដល់ទម្ងន់ទីផ្សារត្រូវចំណាយពេល៦ខែ។ ផ្ទុយទៅវិញ ពូជពាណិជ្ជកម្មមានអាយុពេញវ័យក្នុងរយៈពេល ៦សប្តាហ៍ ហើយពងបានប្រហែល ២៥០-២៧០គ្រាប់ក្នុងមួយឆ្នាំ។ បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់កសិករចិញ្ចឹមមាន់ពូជក្នុងស្រុកគឺអត្រាស្លាប់ខ្ពស់ ជាពិសេសកូនមាន់នៅក្នុងដំណាក់កាលដំបូងនៃផលិតកម្ម។ ផលិតភាពទាបនេះ ជះឥទ្ធិពលលើជីវភាពកសិករចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងកំណត់លទ្ធភាពទទួលបានអាហារប្រូតេអ៊ីនរបស់គាត់។ ក្នុងឆ្នាំ២០២២ អូស្ត្រាលីបានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ ក្នុងស្រុកពូជស្គួយ
February 20, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៤នេះ មានតម្លៃទាបជាងឆ្នាំមុន បើគិតត្រឹមរយៈពេលប្រមូលផលដើមដៃដូចគ្នា។ ក្នុងរយៈពេលជាង១០ថ្ងៃ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះគ្រាប់ស្វាយចន្ទីបានចាប់ផ្ដើមឲ្យផល ប៉ុន្តែតម្លៃវិញ គឺហាក់បីដូចជាទាបជាងឆ្នាំ២០២៣។ បើតាមឈ្មួញកណ្ដាលដែលឈរប្រមូលទិញពីបងប្អូនប្រជាកសិករនៅតាមដងផ្លូវ ក្នុងក្រុងបានលុងបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ថា ឆ្នាំនេះតម្លៃស្វាយចន្ទី ពួកគាត់ទិញតាមតម្លៃឡើងចុះ នៃទីផ្សារវៀតណាម គឺក្នុងមួយគីឡូក្រាមតម្លៃស្វាយចន្ទីពូជល្អពី ៤,៧០០-៤,៨០០រៀល និងគ្រាប់ស្វាយចន្ទីចម្រុះពួកគេទិញ ៤,១០០ទៅ ៤,៤០០រៀលក្នុង១គីឡូក្រាម។ ក្រុមឈ្មួញកណ្ដាលបន្តថា បើគិតរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ពួកគេទិញក្នុងមួយគីឡូក្រាមចន្ទីគ្រាប់ពូជតម្លៃ ៥,៩០០-៦,២០០រៀលឯណោះ ហើយគ្រាប់ស្វាយចន្ទីចម្រុះពួកគេទិញក្នុងតម្លៃពី ៥,២០០ ទៅ ៥,៧០០ រៀលក្នុង១គីឡូក្រាម។
February 20, 2024 - ព័ត៌មានជាតិ
(កណ្តាល)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកការដ្ឋាន សាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន១៥០ទីតាំង នៅទូទាំងខេត្តកណ្តាល។ ការបើកការដ្ឋាននេះ ក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 20, 2024









