Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានក្រុមហ៊ុនសូហ្វវែលយក្សរបស់អាមេរិក លោក Brad Smith បានឱ្យដឹងថា ក្រុមហ៊ុន Microsoft នឹងពង្រីកប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត (AI) និងហេដ្ឋារចនាសម្ព័ន្ធ Cloud នៅក្នុងប្រទេសអេស្ប៉ាញ តាមរយៈការវិនិយោគចំនួន ២.១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន Microsoft អំពីការវិនិយោគដែលផ្តោតលើ AI ចំនួន ៣.២ពាន់លានអឺរ៉ូ (ស្មើនឹង ៣.៤៥ពាន់លានដុល្លារ) នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់រយៈពេលពីរឆ្នាំខាងមុខ។ តែយ៉ាងណាទាក់ទិនទៅនឹងព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុន

    February 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅពេលខាងមុខការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ នឹងត្រូវដំឡើងទៅតាមកម្រិតអតិផរណា មិនមានការឡើងជាគំហុកទៀតនោះទេ។ ការលើកឡើងរបស់លោក ចាន់ សុធី ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមការបញ្ជាក់ របស់លោក ចាន់ សុធី ការចំណាយលើបន្ទុកបុគ្គលិកនៅឆ្នាំនេះ កើន៧.២ភាគរយ ដោយសាររដ្ឋអត់បានឡើងបៀវត្ស នៅឆ្នាំ២០២១​ និងឆ្នាំ២០២២ ដូច្នេះបានជារាជរដ្ឋាភិបាលដំឡើងបៀវត្ស ដែលខ្ពស់ជាងគេ ក្នុងចំណោម៥ឆ្នាំនេះ ប៉ុន្តែទៅមុខទៀត

    February 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា មានកំណើន ៦.៦ភាគរយ គាំទ្រដោយការងើបឡើងវិញ របស់វិស័យសំខាន់ៗមួយចំនួន។ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ រួមមាន ភាពល្អប្រសើរនៃសេដ្ឋកិច្ច ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ, វិស័យទេសចរណ៍ក៏រំពឹងថានឹងបន្តកើនឡើង ខណៈវិស័យកាត់ដេរបានបញ្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤។ ការលើកឡើងរបស់លោក ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៉ីភ្នំពេញ។ 

    February 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងារ៦ខែ នៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញទិដ្ឋភាព មួយចំនួន នៅពេលកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន នៅឆ្នាំ២០៥០។ លោក ប៉ែន បូណា បានអះអាងថា ការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេស អ្នកមាននៅឆ្នាំ២០៥០ គឺជាចក្ខុវិស័យរយៈពេល២៥ឆ្នាំទៅមុខ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់នៅក្នុងយុទ្ធសាស្ដ្របញ្ចកោណ។ លោកថា ចាប់ពី​ពេលនេះទៅ

    February 20, 2024
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ជូន លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលលើលោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង បានដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវនៅពេលរាត្រី។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកអូររាំង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែលមានកំហុសឆ្គងខាងលើ។ ចំពោះ

    February 20, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំអ្នកឧកញ៉ា និងឧកញ៉ាចំនួន២៥រូប ដែលសុទ្ធតែជាថ្នាក់ដឹកនាំ និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដើម្បីចុះសំណេះសំណាល និងប្រគល់ថវិកាជូនមណ្ឌលកុមារកំព្រាចំនួន៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងប្រារព្វធ្វើឡើង នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមន្ទីរ ក៏ដូចជាស្ថាប័នមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺផងដែរ។ លោក វ៉ី សំណាង បានថ្លែងថា មណ្ឌលទំាង៤នេះរួមមាន៖ មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ មណ្ឌលកុមារព្រៃជុំ

    February 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាមោទនភាពដ៏អស្ចារ្យ សម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ ជាពិសេសបងប្អូនកសិកររស់នៅ ក្នុងខេត្តមណ្ឌលគិរី ពេលនេះដំណាំកាហ្វេមានក្តីសង្ឃឹមឡើងវិញ ក្រោយពីមាន «សហគ្រាសកែច្នៃកាហ្វេធម្មជាតិ» ស្ថិតនៅក្នុងខេត្តមួយនេះ ជំរុញការដាំដុះ និងវិនិយោទុនបន្ថែម ទៅលើកសិឧស្សាហកម្មមួយនេះ។ សហគ្រាសកែច្នៃកាហ្វេធម្មជាតិ បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាគម្រោង « អភិវឌ្ឍន៍ខ្សែរច្រវ៉ាក់តម្លៃកាហ្វេប្រកបដោយចីរភាព » របស់ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនក្នុងស្រុក បានទទួលទំនុកចិត្ត និងសហការរួមគ្នាជាមួយនឹងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ

    February 20, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។ លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ បានឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។ លោក ព្រាន ជ្រូក បានបញ្ជាក់ថា

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ពោលគឺរយៈពេល​១សប្ដាហ៍​ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន​១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន​១៨៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំ​នួន​១៣នាក់​ និងអប់រំ​ ណែនាំ​ ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន​១៧៤នាក់​។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងរូបនេះ ​បញ្ជាក់បន្ថែមថា ក្រោមការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ​ សមត្ថកិច្ចជំនាញ​ នៃក្រសួងមហាផ្ទៃ​ បានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងចំនួន​៤ករណី ដែលមានជនសង្ស័យចំនួន១៣នាក់ បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។ ក្រៅពីនេះចំនួន​១៤៤ករណីទៀត​ ដែលមានអ្នកពាក់ព័ន្ធចំនួន​១៧៤នាក់ រួមមាន៖ *ខេត្តបាត់ដំបង​ ១៣៦ករណី *ខេត្តកំពត​

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប។ សមាជិករាជរដ្ឋាភិបាល៣រូបនោះ រួមមាន៖ ១៖ លោក ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២៖ លោក ស្រី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៣៖ លោក

    February 19, 2024