Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់ដំណើរការឧបករណ៍ (Tool) បញ្ញាសិប្បនិម្មិត្ត (AI) ថ្មីមួយនៅចុងឆ្នាំនេះ ដើម្បីប្រជែងជាមួយនឹង GitHub Copilot របស់ Microsoft ដែលនឹងជួយឱ្យអ្នកបង្កើតកូដកាន់តែងាយស្រួល និងលឿន រហ័សជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ Tool ថ្មីដែល Apple គ្រោងប្រកាសបង្ហាញនោះត្រូវបានគេឱ្យដឹងថា នឹងបង្កើតឡើងជាពិសេសដើម្បីជំនួយទៅដល់កម្មវិធីសរសេរកូដរបស់ Apple ដែលមានឈ្មោះថា Xcode ដោយវាមានសមត្ថភាពបំពេញកូដដែលមានចន្លោះ ហើយវានឹងដំណើរការដោយបញ្ញាសិប្បនិម្មិត្ត AI។ យោងតាមការចុះផ្សាយបានឱ្យដឹងបន្ថែមទៀតថា

    February 16, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីកំពូលចំនួនបីនាក់របស់វៀតណាមបានកើនឡើងជិត ១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែតវៀតណាម VN Express បានរាយការណ៍ថា បញ្ជីរាយឈ្មោះមហាសេដ្ឋីគិតត្រឹមដំណាច់ឆ្នាំ២០២៣ របស់ទស្សនាវដ្តី Forbes មានឈ្មោះមហាសេដ្ឋីវៀណាមចំនួន ៥នាក់គឺលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែក Hoa Phat អ្នកស្រី Nguyen Thi Phuong Thao

    February 16, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ប្រទេសជប៉ុនបានធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចដោយឥតរំពឹងទុកនៅចុងឆ្នាំមុន ដោយបានរបូតតំណែងជាមហាអំណាចសេដ្ឋកិច្ចទីបីក្នុងពិភពលោកទៅឱ្យប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមកាសែត Channel News Asia របស់សិង្ហបុរី។ កាសែត Channel News Asia បានរាយការណ៍ថា អ្នកវិភាគមួយចំនួនកំពុងព្រមានពីការធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចម្តងទៀតនៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ ដោយសារតម្រូវការខ្សោយនៅក្នុងប្រទេសចិន ការធ្លាក់ចុះការប្រើប្រាស់ និងការផ្អាកផលិតកម្មនៅអង្គភាពមួយរបស់ក្រុមហ៊ុន Toyota Motor Corp ដែលទាំងអស់នេះបង្ហាញឱ្យឃើញផ្លូវដ៏លំបាកឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។ លោក Yoshiki Shinke សេដ្ឋវិទូប្រតិបត្តិជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life Research បាននិយាយថា៖ «អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះគឺការធ្លាក់ចុះការប្រើប្រាស់ និងការចំណាយមូលធន ដែលជាសសរស្តម្ភដ៏សំខាន់នៃតម្រូវការក្នុងស្រុក»។ លោកមានប្រសាសន៍ថា៖

    February 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្នកំណើននៃការមកទទួលសេវា នៅអង្គភាពសុខាភិបាលសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែមានសន្ទុះច្រើនគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះសូមឱ្យការបម្រើសេវាសុខាភិបាលគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងស្ថានការណ៍តម្រូវ ដោយឈរលើមូលដ្ឋាន តម្កល់ខ្ពស់ និងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ – Medical Ethics»។ ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើកទី២៦ និងថែទាំវេជ្ជសាស្រ្តលើកទី១៣ ក្រោមប្រធានបទ «ពិនិត្យព្យាបាលគ្រប់ជ្រុងជ្រោយ និងនវានុវត្តន៍» ដែលប្រារព្ធធ្វើឡើងនៅរយៈពេល២ថ្ងៃ ទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    February 16, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងជ្រើសរើសយុវជន និងយុវនារីចំនួន ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ឱ្យចូលបម្រើយោធា ក្រោមច្បាប់ស្តីពីការចូលបម្រើការងារថ្មី ជាមួយនឹងការអំពាវនាវឱ្យចាប់ផ្តើមអនុវត្តវា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខែមេសាខាងមុខ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈបាននិយាយថា របបសឹកមីយ៉ាន់ម៉ា បានប្រកាសពីការអនុវត្តកាតព្វកិច្ចយោធាលើ យុវជនជាបុរស និងស្ត្រីទាំងអស់ ខណៈប្រទេសនេះកំពុងជួបការលំបាកកាន់តែខ្លាំងឡើង ក្នុងការវាយប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅតាមតំបន់ជាច្រើនក្នុងប្រទេស បន្ទាប់ពីរបបនេះបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

    February 16, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តថ្ងៃឈប់សម្រាកបន្ថែមសម្រាប់មន្ត្រីរាជការក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងខែមេសា ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះព្យាយាមរក្សានិរន្តរភាពការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ថ្ងៃឈប់សម្រាកនៅថ្ងៃទី១២ ខែមេសា នឹងអនុវត្តចំពោះការិយាល័យរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋផ្សេងទៀត ហើយនឹងបង្កើនថ្ងៃបុណ្យឈប់សម្រាកពិធីបុណ្យសង្ក្រាននេះរហូតដល់ ៥ថ្ងៃពោលគឺឈប់សម្រាកពីថ្ងៃទី១២ រហូតដល់ថ្ងៃទី ១៦ខែមេសា។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រៃថៃ សេដ្ឋា ថាវីស៊ីន ដែលបានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្ការថា វិធានការនេះនឹងជំរុញទេសចរណ៍ និងការចំណាយក្នុងស្រុក។ ចាប់តាំងពីចូលកាន់តំណែងកាលពីប្រាំមួយខែមុន រដ្ឋាភិបាលរបស់លោក សេដ្ឋា បានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញវិស័យទេសចរណ៍ ដែលលោកហៅថា «ការឈ្នះឆាប់រហ័ស» ដើម្បីជំរុញកំណើនវិស័យនេះដែលជាមធ្យមមានកម្រិតតិចជាង ២% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ វិស័យនេះចូលរួមចំណែកប្រហែល ១២% នៃផលិតផលក្នុងស្រុកសរុប

    February 16, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា នៅក្នុងខេត្តកណ្ដាលទាំងមូលមានទីតាំងល្បែងចំនួន៩៩៩ទីតាំង បិទខ្លះ នៅ៩២៩ទីតាំងខណៈក្រុមហ៊ុនមានអាជ្ញាប័ណ្ណមានតែចំនួន៥៦ប៉ុណ្ណោះ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពិនិត្យឲ្យល្អិតល្អន់ ហើយបញ្ជាឲ្យគ្មានឡើយការបន្ថែមទីតាំងថ្មី និងបញ្ជាឲ្យបង្រ្កាបដោយគ្មានត្រាប្រណីចំពោះទីតាំងណាដែលគ្មានច្បាប់អនុញ្ញាត្ត។ លោកបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានការចូលចូលពីសំណាក់កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង១៣ និងគ្រប់ប្រធានមន្ទីរទាំងអស់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ។ លោកអភិបាលខេត្តបញ្ជាដាច់ណាត់ឲ្យបង្ក្រាបទីតាំងណាដែលគ្មានការអនុញ្ញាត្តឲ្យអស់ពីទឹកដីខេត្តកណ្ដាល ហើយកុំខ្លាចរអាថាមានខ្នងជានរណា ព្រោះយើងមានសម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត ជាខ្នងបង្អែករបស់យើងយ៉ាងរឹងមាំបំផុត។ បើតាមលោកអភិបាលខេត្ត ទីតាំងល្បែងគ្មានការអនុញ្ញាតច្បាប់ ត្រូវចុះចាប់ និងបិទបន្ទាន់ ហើយលោកបានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងខេត្តកណ្ដាល មិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗ បន្តទៀតនោះទេបើទោះបីជាមានអាជ្ញាបណ្ណក៏ដោយ ពិសេសកុំអាងថាមានអាជ្ញាប័ណ្ណហើយពង្រីកសាខាតាមតែចិត្ត

    February 16, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យទាំងអស់ ដែលមានការបំពងសម្លេងលឺៗ លើសកម្រិតធ្វើឲ្យរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្ដីជូនដំណឹង, រដ្ឋបាលខេត្ត បានចាត់តាំងមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ចុះវាស់សម្លេងជាក់ស្ដែងឃើញថា អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យមួយចំនួន មានការបំពងសម្លេង លឺៗ ​លើសកម្រិតស្តង់ដារ កំណត់មានចាប់ពី ៧៩.៦ដេស៊ីបែល (dB(A)) ដល់ ៩០.២ដេស៊ីបែល (dB(A)) ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជន។

    February 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។ ការ​បញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលចុះទស្សនកិច្ចវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា

    February 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែលជាករណីទី១២។ ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអ៊ឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ីមផក ដែលបានរកឃើញសរុបមាន ចំនួន ១២ករណី៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 15, 2024