Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានផ្សារមង្គល និងក្រុមអាជីវករ ដែលបានប្តូរពីការលក់តាមចិញ្ចើមផ្លូវជាតិលេខ៤ មកលក់ដូរក្នុងផ្សារមង្គល បានអំពាវនាវឱ្យអាជីវករមួយចំនួនដែលនៅបន្តលក់បន្លែ ត្រីសាច់ នៅលើចិញ្ចើមផ្លូវលេខជាតិ៤នៅមុខវិទ្យាល័យជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ឱ្យមកលក់ដូរជុំគ្នា នៅក្នុងផ្សារមង្គលទាំងអស់គ្នា ខណៈម្ចាស់ផ្សារបានអនុញ្ញាតឱ្យអាជីវករទាំងអស់ លក់ដូរដោយមិនបង់ថ្លៃតូប និងភាស៊ីប្រចាំថ្ងៃ ចាប់ពី៣ទៅ៦ខែ។ ការលើកឡើងរបស់ក្រុម អាជីវកម្មទាំងនោះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌកំបូល បានហាមឱ្យមិនមានអាជីវករ លក់បន្លែ ត្រីសាច់ តាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័ន ពេលយប់បន្តទៀត ដោយមានអាជីវករមួយចំនួនបានប្តូរមកលក់ក្នុងផ្សារមង្គល ដែលមានទីតាំងនៅក្បែរនោះ។ តែយ៉ាងណានៅតែមានអាជីវករមួយចំនួន នៅតែបន្តលក់ដូរនៅតាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័នដដែល។ ក្រុមអាជីវករដែលធ្លាប់លក់បន្លែ តាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័នពេលយប់ ហើយប្តូរមកលក់ដូរ បន្លែ ត្រីសាច់ ក្នុងផ្សារមង្គល បានប្រាប់បណ្តាញព័ត៌មាន

    February 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ ដែលបានលើកឡើងដោយស្ថានទូតរុស្ស៉ី ប្រចាំនៅប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន។ ក្រោយឃើញការចុះផ្សាយរបស់ស្ថានទូតរុស្ស៉ីបែបនេះ ហើយត្រូវបានយកមកផ្សព្វផ្សាយបន្តតាមបណ្តាញសង្គម, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធអ្វីដែលស្ថានទូតរុស្ស៉ីបានលើកឡើង។ ប៉ុន្ដែក្នុងកិច្ចប្រជុំនោះ មិនមានរបាយការណ៍ណាមួយបង្ហាញថា មានប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ដែលកើតឡើងនៅរាជធានីភ្នំពេញនោះ។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា បច្ចុប្បន្នស្ថានភាពសន្ដិសុខ

    February 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅទូទាំងប្រទេស។ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន ចំណូលប្រមូលបានក្នុងឆ្នាំមានចំនួន ៩ ២៦៧.៤៨

    February 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងមានកំណើន៥.៨%។ នេះបើតាមការលើកឡើងពីលោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក​ប្រចាំកម្ពុជា។ ថ្លែងក្នុងកម្មវិធី FRESH BUSINESS លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក​ប្រចាំកម្ពុជា បានឲ្យដឹងថា ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងខែវិច្ឆិកាថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤ ល្អប្រសើរជាងឆ្នាំ២០២៣ តែបន្ដិចប៉ុណ្ណោះ គឺមានកំណើនក្នុងរង្វង់ ៥.៨ភាគរយ ខណៈឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចមានចំនួន ៥.៤ភាគរយ។ លោក លី សូដេត បានថ្លែងថា ការដឹងពីកំណើនសេដ្ឋកិច្ច

    February 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស៧៥គ្រឿង ក្នុងនោះរថយន្ត២៧គ្រឿង និងម៉ូតូ៤៧គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន៧៥គ្រឿង (រថយន្ត ចំនួន២៧គ្រឿង,

    February 16, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា បន្ទាប់ពីមានបទបញ្ជាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបិទល្បែងផ្សងសំណាង រដ្ឋបាលខេត្តកំពង់ចាម បានបិទល្បែងឆ្នោតផ្សងសំណាងចំនួន ៤០៦ទីតាំង។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។ លោកអភិបាលខេត្ត បានបន្តថា នៅពេលដែលទទួលបានបទបញ្ជាចុងក្រោយ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបិទទីតាំងល្បែងផ្សងសំណាងបាន ២២៤ទីតាំង នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ និងនៅថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលខេត្តបានបន្តបិទបានចំនួន ១៨២ទីតាំងទៀត

    February 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងលោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស, អៀរឡង់, ដាណឺម៉ាក, ស៊ុយអែត, ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសដ្ឋាននៅទីក្រុងឡុងដ៍។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងគោលបំណងអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីកុំឱ្យមានយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅបន្តបើកបរលើដងផ្លូវ ដែលជាហេតុនាំឱ្យមានការខូតខាតផ្លូវមុនអាយុកាល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់វប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា។ លោក ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ គួតបញ្ជាក់ដែរថា ការរៀបចំសិក្ខាសាលានៅថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងផ្នែកច្បាប់ និងបច្ចេកទេសផ្លូវថ្នល់ពាក់ ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនដល់មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកលើការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងភាគី

    February 16, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ធនាគារពិភពលោក សហភាពអឺរ៉ុប (EU) អង្គការសហប្រជាជាតិ (UN) ព្រមទាំងរដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញរបាយការណ៍រួមឱ្យដឹងថា អ៊ុយក្រែនត្រូវការថវិកាក្បែរកន្លះទ្រីលានដុល្លារ ដើម្បីយកទៅចំណាយលើកិច្ចប្រឹងប្រែងស្ថាបនាប្រទេស​ឡើងវិញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ទីក្រុងកៀវកំពុងព្យាយាមស្វែងរកធនធានពីអន្តរជាតិ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួសជុលកសាងទីក្រុង ផ្លូវថ្នល់ ស្ពាន និងរោងចក្រថាមពល ដែលបានរងការបំផ្លិចបំផ្លាញ ឬខូចខាត ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលគិតមកទល់ពេលនេះ បានអូសបន្លាយពេលជិត២ឆ្នាំ​ហើយ។ របាយការណ៍ខាងលើ បានអះអាងថា ថ្លៃចំណាយសម្រាប់ការងារកសាងនិងស្តារឡើងវិញនៅអ៊ុយក្រែន មានចំនួនសរុប៤៨៦ពាន់លានដុល្លារ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ របាយការណ៍ដដែល

    February 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌិតរឿងអាក្រក់ពីកម្ពុជា ត្រូវបានសាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពីរឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ៤លានរៀល។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង

    February 16, 2024