Naren
  • ព័ត៌មានជាតិ

    (រតនគិរី)៖ រោងចក្រម្សៅមី «ជា ទូច» ត្រេឌីង នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងមមាញឹកទិញដំឡូងមីស្រស់ដោយមិនចាំបាច់ដឹកទៅលក់នៅប្រទេសជិតខាង តែត្អូញត្អែរថាខ្វះកម្មករដោយសារមានសង្វាក់ ផលិតកម្មច្រើន។ លោកស្រី ជា ទូច នាយិកាក្រុមហ៊ុន ជា ទូច ត្រេឌីង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី ឲ្យដឹងថា រោងចក្រម្សៅមីនេះ មានសង្វាក់ផលិតកម្មដ៏ធំតាមស្តង់ដាបរទេសដែលអាចទិញដំឡូង មីស្រស់មកកិនជាម្សៅមី សម្រាប់ចេញទៅក្រៅប្រទេស។ លោកស្រីបន្តថា ក្នុងមួយថ្ងៃៗក្រុមហ៊ុនអាចទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកមកពីបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគប្រមាណជាង៤៤៤លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន៖ ១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២៖ គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើរដ្ឋាភិបាលចិន និងក្រុមហ៊ុនវិនិយោគរបស់ចិន បន្តជួយ និងមកបណ្តាក់ទុនវិនិយោគលើគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធធំៗ បន្តទៀតនៅកម្ពុជា ដូចជាគម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរណ៍ព្រែកជីកតេជោ-ហ្វូណន គម្រោងផ្លូវរថភ្លើងធន់ស្រាល និងរថភ្លើងក្រោមដីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការជំរុញឱ្យរដ្ឋាភិបាលចិនមកបន្តជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ស្របពេលដែលពេលកំណើនប្រជាជន និងជីវភាពរបស់ពលរដ្ឋកម្ពុជាកាន់តែសម្បូរបែប ធ្វើឱ្យមធ្យោបាយធ្វើដំណើរមានកាន់តែច្រើន ដែលទាមទារឱ្យមានការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានភាពប្រទាក់ក្រឡាគ្នាឱ្យបានកាន់តែច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតីបានគូសបញ្ជាក់ថា មិត្តចិនតែងតែបានយកចិត្តទុកដាក់ក្នុងការជួយស្តារ

    February 19, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះសារព័ត៌មាន Financial Times បានរាយការណ៍មកថា សហភាពអឺរ៉ុប (EU) គ្រោងផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្រមាណ ៥០០លានអឺរ៉ូ (ដែលស្មើនឹង ៥៣៩លានដុល្លារ) ជុំវិញការចោទប្រកាន់ថា បានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រភពពី Financial Time ដដែលបានបន្តទៀតថា ការផាកពិន័យនេះត្រូវបានគេរំពឹងថា នឹងប្រកាសនៅដើមខែក្រោយ ហើយអាចពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីការបង្ខូចការប្រកួតប្រជែងនៅក្នុងទីផ្សារការផ្សាយតន្ត្រីតាមរយៈច្បាប់ App Store របស់ខ្លួន ដែលបានរារាំងអ្នកអភិវឌ្ឍន៍ (ឬ Developer) ពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសទិញផ្សេងទៀត។

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ គ្មានផែនការហាមឃាត់ប្រជាពលរដ្ឋបង្កើតកូនច្រើននោះទេ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានហាមឃាត់ពលរដ្ឋ ក្នុងការទិញយានយន្តនោះឡើយ លើសពីនេះរាជរដ្ឋាភិបាល បានពន្លឿន និងគិតគូរបន្ថែមលើការដោះស្រាយបញ្ហារចរាចរណ៍ ក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋផងដែរ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ គ្មានផែនការហាមឃាត់ប្រជាពលរដ្ឋ

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា មានមនុស្សបានព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រតិដ្ឋរឿងអាក្រក់ពីកម្ពុជា ថាខ្លួនត្រូវបានចាប់ជម្រិត តែសម្តេចធិបតី បានបដិសេធ។ សម្តេចធិបតី បានប្រកាសថា នឹងមិនអនុគ្រោះដល់បុគ្គលទាំងឡាយណា ដែលមានចេតនាអាក្រក់លើកម្ពុជា និងបំភ្លៃរឿងនៅកម្ពុជា នោះឡើយ។ ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជា បានប្រឹងប្រែងប្រើរយៈពេលជាង ២០ឆ្នាំ ក្នុងការកសាង​រូប​ភាពកម្ពុជា មានសុខសន្តិភាព និងមានស្ថិរភាព តែមួយរយៈចុងក្រោយនេះ តាមរយៈបណ្តាញផ្សព្វ​ផ្សាយបរទេស

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៧០គ្រឿង ក្នុងនោះរថយន្តចំនួន ២២គ្រឿង និងម៉ូតូ ៤៨គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ និងបើកបរដោយស្វ័យទទួលខុសត្រូវ ដោយមិនត្រូវគិតតែរឿងខ្លាចនគរបាលចរាចរណ៍ចាប់នោះទេ។ ការអំពាវនាវនេះ បានធ្វើឡើង ក្នុងឱកាសដែល សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចបញ្ជាក់ដូច្នេះថា៖ «រឿងប៉ូលិសចាប់ រឿងប៉ូលិសបាញ់(ល្បឿន)មិនបាញ់ យើងពុំគួរព្រួយបារម្ភពេកថា នៅកន្លែងណា អ្វីដែលយើងគួរតែព្រួយបារម្ភ ហើយយកចិត្តទុកដាក់ គឺថា ប្រជាពលរដ្ឋរបស់យើងមានការស្វ័យទទួលខុសត្រូវ ក្នុងការបើកបរដោយបើកបរមិនលើសល្បឿន និងបើកបរដោយមិនប្រើគ្រឿងស្រវឹង អាហ្នឹងជាការងារល្អ»។ កាលពីពេលថ្មីៗនេះ នគរបាលខេត្តកំពត

    February 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានរៀបចំអង្គមហាសន្និបាតបង្កើតជាផ្លូវការ សម្រាប់អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ក្រោយទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយឈ្នះមេដាយសរុប ១២គ្រឿង ។ ការបង្កើតសហព័ន្ធនៃប្រភេទកីឡាក្បាច់គុនប្រពៃណីឥណ្ឌូនេស៊ី នៅកម្ពុជានេះ បន្ទាប់ពីថ្នាក់ដឹកនាំកីឡាបញ្ចស៊ីឡាត់ របស់ឥណ្ឌូនេស៊ី បានជួបពិភាក្សាជាមួយប្រមុខថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោ កាលពីចុងឆ្នាំ២០២២ ហើយបានឈានដល់ការផ្លាស់ប្ដូរការហ្វឹកហាត់គ្នាទៅវិញទៅមក ដោយកម្ពុជាបានបញ្ជូនប្រតិភូកីឡា ២៨រូប ទៅបង្ហាត់គុនល្បុក្កតោ និងហ្វឹកហាត់ក្បាច់គុនបញ្ចស៊ីឡាត់ផ្ទាល់ នៅទីក្រុងហ្សាកាតា ។ ជាលទ្ធផលបន្ទាប់ពីហ្វឹកហាត់ច្រើនខែ កីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១០គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣

    February 19, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់ឱ្យមន្ត្រីនគរបាលរៀបចំតម្លើងស្លាកសញ្ញាកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពតមាន ០៣គោលដៅ។ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា សម្រាប់គោលដៅទាំង៣នេះរួមមាន៖ ទី១៖ គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។ ទី២៖ គោលដៅទី០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ និងទី៣៖ គោលដៅទី០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ

    February 18, 2024