Naren
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព បានគូសបញ្ជាក់ដល់យុវជនគ្រប់ៗគ្នា ដោយកុំមានការយល់ច្រឡំ យកថ្ងៃ នៃក្ដីស្រឡាញ់ ធ្វើជាឱកាស ក្នុងការទំនាក់ទំនង ស្នេហា ឬ ប្រព្រឹត្ត ប្រាសចាកសីលធម៌ និងប្រពៃណីក្នុងសង្គមឱ្យសោះ។ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ដើម្បីលើកទឹកចិត្តដល់យុវជន ក្នុងគោលដៅជំរុញ តម្រង់ទិស ដល់សិស្សានុសិស្ស ដែលត្រៀមនឹងបញ្ចប់ថ្នាក់ទី១២ ក្នុងនោះដែលមានសិស្សទាំងបីកម្រិត មានថ្នាក់ទី១០ ថ្នាក់ទី១១ ថ្នាក់ទី១២

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្របពេលដែលរឿងរ៉ាវល្បែងអនឡាញ កំពុងផ្ទុះពេញបណ្តាញសង្គម ស្រាប់តែមានជនឱកាសនិយមមួយចំនួន បានយករូបភាពចាស់ៗរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលថតផ្សាយពីល្បែងអនឡាញ តាំងពីឆ្នាំ២០២២ ដើម្បីយកមកបង្ហោះសារជាថ្មី ក្នុងន័យឲ្យទទួលបានការចាប់អារម្មណ៍ម្តងទៀត។ ដូច្នេះដើម្បីបញ្ចប់រឿងរ៉ាវខាងលើនេះ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានចេញមុខបកស្រាយថា តាមការពិតរឿងផ្សព្វផ្សាយ ហ្គេមអនឡាញ រូបនាងបានបញ្ចប់កិច្ចសន្យាតាំងពីឆ្នាំ ២០២២មកម្ល៉េះ។ តាមរយៈគណនាហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ នាងបានរៀបរាប់ថា «នាងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូន ឲ្យបានជ្រាបថា នាងខ្ញុំបានបញ្ចប់កុងត្រាការផ្សាយ Game online តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ

    February 14, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកទល់បច្ចុប្បន្ន ក្រុមអភិរក្សសត្វអណ្តើកហ្លួង ឬសរសៃ នៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក មានពងសរុបចំនួន ២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ យោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះ បានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង៤ព្រឹកទៀបភ្លឺ។ នេះជាឆ្នាំទី៤ហើយដែលមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកអភិរក្សបានរំពឹងថា នឹងរកឃើញពងអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ តួយ៉ាងអណ្ដើកហ្លួងចំនួន ២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំ ក្នុងនោះមានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន ១១៨ក្បាល ផងដែរ។

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ​ការនាំចេញអង្ករទៅកាន់ទីផ្សារនៅបណ្តាប្រទេសក្នុងហគមន៍អឺរ៉ុបការរីកចម្រើន​គួរឱ្យកត់សម្គាល់ ពោលគឺឡើងប្រមាណជាង៥០%នៃការនាំចេញសរុបរបស់កម្ពុជានៅខែដំបូង បើទោះបីជា​ការដឹកជញ្ជូនពីកម្ពុជាទៅអឺរ៉ុបកំពុងជួបឧបសគ្គដោយសារ​សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ ​មានចំនួន ជាង២៥០០​០តោន ​ទទួលបានទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក​ ​ពោលគឺទីផ្សារសហគមន៍អឺរ៉ុបបានគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា​ ដែលជាកំណើនដ៏ល្អមួយ​។ លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កត្តាចម្បងដែលជំរុញឱ្យការនាំចេញអង្ករពីកម្ពុជាទៅកាន់​ទីផ្សារអឺរ៉ុបកើនឡើង​ ដោយសារការទទួលបានការអនុគ្រោះពន្ធឡើងវិញពីអឺរ៉ុប ​ ស្របពេលដែលអង្ករកម្ពុជាមានរសជាតិឆ្ងាញ់ដែលប្រជាពលរដ្ឋអាស៊ីរស់នៅអ៊ឺរ៉ុបចូលចិត្តបរិភោគ។ ​

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រើប្រាស់ទូរស័ព្ទចល័ត បានបង្ហាញអារម្មណ៍ធុញទ្រាន់ជាមួយក្រុមហ៊ុនទូរស័ព្ទ ដែលតែងតែផ្ញើសារផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យចូលលេងល្បែងអនឡាញ។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនល្បែងអនឡាញមានឈ្មោះថា «5T5T» ត្រូវបានផ្ញើសារចូលទៅកាន់​ទូរស័ព្ទ​ចល័តរបស់ប្រជាពលរដ្ឋស្ទើរតែគ្រប់ប្រព័ន្ធ បង្ហាញពីកម្មវិធីពិសេសរបស់ក្រុមហ៊ុន ជាការលើក​ទឹក​ចិត្តឱ្យទៅកាន់វេបសាយបង្កើតគណនេយ្យលេងល្បែង។ សារនេះត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរៀងរាល់ថ្ងៃចុងសប្តាហ៍។ ប្រជាពលរដ្ឋបានសម្តែងការធុញទ្រាន់នឹងសារ​ទាំង​អស់នេះ ហើយពួកគេបានលើកឡើងថា ការធ្វើបែបនេះជាការរំលោភលើសិទ្ធិនៃការប្រើប្រាស់របស់ពួក​គេ​ផងដែរ។ និស្សិតឈ្មោះ វណ្ណ ពន្លឹង បានថ្លែងជាមួយអារម្មណ៍ខាងសម្បាថា «ខ្ញុំមិនខឹងទេ បើជាការសារជាដំណឹង​ដែល​មានប្រយោជន៍ ជាដំណឹងចាំបាច់។ ប៉ុន្តែនេះជាសារលេងល្បែងសោះ ក៏ផ្ញើមកឱ្យគ្រប់តែប្រព័ន្ធ ពេលខ្លះមានអារម្មណ៍ធុញទ្រាន់ណាស់»។ និស្សិតរូបនេះ បានចាត់ទុកទង្វើរបស់ក្រុមហ៊ុនទូរស័ព្ទជាការរំលោភលើសិទ្ធិប្រើប្រាស់របស់ខ្លួន ព្រោះថាខ្លួនបានបង់ថ្លៃសេវាប្រើប្រាស់រាល់ខែ បែរជាក្រុមហ៊ុនឆ្លៀតធ្វើអាជីវកម្មបន្ថែម ដោយមិនគិតថាតើម្ចាស់លេខទូរស័ព្ទនោះ គេត្រូវការ ឬអត់លើសារដែលផ្ញើទៅនោះ? វណ្ណ ពន្លឹង

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីអាណត្តិមុនកន្លងទៅ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩, នៅឆ្នាំ២០១៤នេះ សមាគមសិល្បករខ្មែរ​ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានប្រកាសនៅថ្ងៃនេះថា សមាគមនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅពេលឆាប់ៗខាងមុខនេះ ដើម្បីរកអ្នកបន្តដឹកនាំសមាគម ទៅថ្ងៃអនាគត ស្របតាមលក្ខន្តិកៈដែលសមាគមមាន និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ក្នុងនោះសមាគមក៏បានបើកឱកាស ដល់សិល្បករ-សិល្បការិនីរៀមច្បង ដែលមានបំណងចង់ធ្វើប្រធានថ្មី ដើម្បីបានឈរឈ្មោះបោះឆ្នោត និងទទួលបានសំឡេងច្រើនលើសលប់ ពីសមាជិករបស់ខ្លួន។ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងបញ្ជាក់ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «ក្នុងនាមសមាគមសិល្បករខ្មែរ​ នាងខ្ញុំមានកិត្តិយស សូមគោរពជម្រាបជូនលោកជំទាវម៉ែ ហ៊ុន ស៊ីណាត និង

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ (ថ្ងៃទី១៤ កុម្ភៈ) ឆ្នាំ២០២៤នេះថា លោកសូមធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ ឬថ្ងៃទិវានៃក្ដីស្រឡាញ់ ប្រព្រឹត្តិទង្វើឲ្យប្រាសចាកពីប្រពៃណីខ្មែរ ហើយត្រូវបង្វែការស្រឡាញ់ចំពោះឪពុកម្ដាយ និងគ្រួសារ ទើបជាការប្រសើរ។ នៅពេលពិភពលោក ប្រារព្ធទិវានៃក្តីស្រឡាញ់ចំពោះគូស្នេហ៍ ក៏ប៉ុន្តែនៅកម្ពុជា យើងប្រារព្ធទិវានេះ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ឪពុកម្តាយ គ្រូបាធ្យាយ ប្រពន្ធ កូន មិត្តភក្តិ ថ្នាក់ដឹកនាំប្រទេសជាតិជាដើម។ ការថ្លែងរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអប់រំ ផ្តល់សាររំឭកអំពីការបង្ការការចម្លងមេរោគអេដស៍ ដែលជាសារដាស់តឿនក្រើនរំឭក ដល់សាធារណជនទូទៅ ពិសេសក្រុមប្រជាពលរដ្ឋប្រឈមមុខ នឹងការឆ្លងមេរោគអេដស៍ជាងគេ

    February 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍ស្រាវជ្រាវមួយ បានបង្ហាញថា ភាពជ្រួលជ្រើមរបស់យុវវ័យនៅក្នុងកម្ពុជា​ នៅក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ «Valentine’s Day» បានថយចុះគួរឱ្យកត់សម្គាល់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍នេះ ត្រូវបានស្រាវជ្រាវដោយ លោក តុង សុប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវផ្នែកសុខភាពសាធារណៈ រយៈពេល១៥ឆ្នាំមកហើយ ដោយលោកបានអះអាងថា អត្រាទំនងផ្លូវភេទនៅថ្ងៃទិវានៃក្តីស្រលាញ់ បានធ្លាក់ចុះ ៥ដង ​បើប្រៀបធៀបនឹង៥ឆ្នាំកន្លងទៅ។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យ ស្នេហា និងទំនាក់ទំនងផ្លូវភេទយុវវ័យខ្មែរមានថយបែបនេះ? សូមទស្សនាកិច្ចសម្ភាសជាមួយស្តីពីរបាយការណ៍ស្រាវជ្រាវ អំពីស្នេហា និងទំនាក់ទំនងផ្លូវភេទយុវជនខ្មែរក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤កុម្ភៈដូចតទៅ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 14, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរតែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមពីបុរាណកាលមក។ គេច្រើនប្រារព្ធពិធីនេះនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី។ ពិធីឡើងមាឃ ឬឡើងអ្នកតានៅឆ្នាំនេះ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ដូចជាភូមិបង្កោង ឃុំអំពិល, ភូមិសំរោង ឃុំលាងដៃ, ភូមិក្រវាន់ សង្កាត់នគរធំ, ភូមិក្រសាំងរំលើង សង្កាត់សៀមរាបជាដើម នៅតែបន្តប្រារព្ធពិធីដែលជាទំនៀមពីបុរាណមិនដាច់។ ពិធីឡើងមាឃ ឬពិធីឡើងអ្នកតាតែងធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ក្នុងនោះក៏ដើម្បីសុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល

    February 14, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដើម្បីជួយដោះស្រាយបញ្ហាបំណុលគ្រួសារខ្ពស់ដែលមានទំហំ ៤៥២ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានស្តីពីវិធានការដែលបានប្រកាសនាពេលថ្មីៗនេះដើម្បីដោះស្រាយបំណុលទាំងក្នុងនិងក្រៅប្រព័ន្ធហិរញ្ញវត្ថុថា ការគ្រប់គ្រងបំណុលគ្រួសារមានបញ្ហាប្រឈមជាច្រើន ដោយសារម្ចាស់បំណុលមួយចំនួនបដិសេធមិនចូលរួមក្នុដំណើរការដោះស្រាយ។ ប្រទេសថៃមានអនុបាតបំណុលគ្រួសារខ្ពស់បំផុតក្នុងតំបន់ដោយមានចំនួន ១៦,២ពាន់ពាន់លានបាត (៤៥១,៦ពាន់លានដុល្លារ) ឬ ៩០,៩ភាគរយនៃផលិតផលក្នុងស្រុកសរុបគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣។ ការប្រើប្រាស់ប្រាក់កម្ចីខុសច្បាប់កើតមានជាទូទៅក្នុងចំណោមគ្រួសារដែលមានចំណូលទាបដែលមិនមានលទ្ធភាពទទួលបានប្រាក់កម្ចីពីធនាគារ ហើយមនុស្សជាច្រើនជាប់ជំពាក់បំណុលដែលមានអត្រាការប្រាក់ខ្ពស់។ លោក សេដ្ឋា បាននិយាយថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនេះនឹងត្រូវបានបង្កើតឡើងដោយធនាគារ Government Savings Bank ហើយនឹងដោះស្រាយបញ្ហាបំណុលរ៉ាំរ៉ៃ។ រដ្ឋាភិបាលថៃបានឱ្យដឹងថា ក្រុមហ៊ុនថ្មីនេះនឹងផ្តល់ជូនច្បាប់បន្ធូរបន្ថយបន្ថែមទៀតក្នុងការគ្រប់គ្រងបំណុល ប៉ុន្តែមិនបានបង្ហាញពីចំនួនបំណុលដែលខ្លួននឹងទិញ ឬចំនួនមនុស្សដែលក្រុមហ៊ុននឹងជួយនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

    February 14, 2024