Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីស្វែងរកឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិរបស់ទារកម្នាក់ ដែលត្រូវគេយកទៅបោះបង់ចោល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ ទារកត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលកុមារបុរីទារកជាតិ ដើម្បីថែទាំជំនួសបណ្ដោះអាសន្ន។ តាមសេចក្តីជូនដំណឹង បានបង្ហាញថា កាលពីវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនមិនស្គាល់មុខ បានទារកទៅប្លុងបោះបង់ចោល ស្ថិតចំណុចដីទំនេរ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ក្រោយពីបានទទួលករណីទារកខាងលើ មន្ទីរសង្គមកិច្ចរាជធានី ក៏បានចេញសេចក្ដីប្រកាសស្វែងរកក្រុមគ្រួសារ និងសាច់ញាតិរបស់ទារក និងបានរៀបចំចាត់ចែងស្របតាមនីតិវិធីច្បាប់រួមទាំងបានបិទប្រកាស នៅលើទីតាំងចំនួន៤ទីតាំង៖ *ទីតាំងទី១៖

    February 15, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នយោជិតទាំងឡាយនៅទីក្រុងបាងកក ត្រូវបានណែនាំឱ្យបំពេញការងារពីផ្ទះ ដើម្បីចៀសវាងខ្យល់អាកាសដែលរងការបំពុល ខណៈស្រទាប់អ័ព្ទដែលគ្រោះថ្នាក់ចំពោះសុខភាព បានគ្របដណ្តប់រាជធានីរបស់ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ អាជ្ញាធរទីក្រុងបាងកក បានស្នើសុំកិច្ចសហការពីសំណាក់ក្រុមនយោជក ដើម្បីជួយបុគ្គលិកធ្វើការទាំងឡាយ នៅក្នុងទីក្រុងដែលមានមនុស្ស​ប្រមាណ១១លាននាក់នេះ ចៀសវាងខ្យល់ពុលដែលត្រូវបានរំពឹងថា នឹងបន្តគ្របដណ្តប់លើទីក្រុងរហូតដល់ថ្ងៃសុក្រ។ លោក Chadchart Sittipunt អភិបាលក្រុងបាងកក បាននិយាយថា រូបលោកសូមស្នើសុំកិច្ចសហការពីក្រុមហ៊ុន និងស្ថាប័នសរុបជាង១៥០ ទាំងវិស័យរដ្ឋនិង​ឯកជន ដើម្បីឱ្យបុគ្គលិកនៅក្នុងទីក្រុង អាចធ្វើការងារពីផ្ទះ សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក Chadchart

    February 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (NARUHITO) (ពិធីបុណ្យជាតិជប៉ុន) នៅរាជធានី ភ្នំពេញ។ ពិធីនេះមានការចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភាព រដ្ឋមន្ត្រីក្រសួងការបរទេ និងសហប្រតិបបត្តិការអន្តរជាតិ រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជាជាច្រេីនរូបទៀត។ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ទោះបីថ្ងៃនេះជាឱកាសសម្រាប់ការប្រារព្ធពិធីនេះក្តី លោកសូមរំឭកថា សម្រាប់លោកដែលជាជនជាតិជប៉ុន ឆ្នាំ២០២៤ បានចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍

    February 15, 2024
  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ តទៅ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ដែលមានរថយន្តក្រុងចំនួន១០គ្រឿង ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥គ្រឿងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចធិបតីបានសម្រេចផ្តល់រថយន្តក្រុងចំនួន១០គ្រឿង ក្នុងការសម្រួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួលនូវទុកលំបាករបស់ពួកគាត់ដែលត្រូវធ្វើដំណើរទៅមកប្រកបរបរកិច្ចការងារប្រចាំថ្ងៃ ។

    February 15, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ យោងតាមសេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា ជនជាតិចិនទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច

    February 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។ ការដាក់បទបញ្ជាបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម។ លោក ឃួង ស្រេង បានលើកឡើងថា ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង

    February 15, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ជាកម្មករជួសជុលប្រាសាទផង និងជាអ្នកស្រុកអង្គរផងនោះ ប៉ុន្តែលោកតាៗវ័យចំណាស់មួយចំនួននៅតែមានឆន្ទៈចង់ជួយជួសជុលថែទាំប្រាសាទរបស់ដូនតាបុព្វបុរសខ្មែរនៅតំបន់អង្គរ ដើម្បីជួយឱ្យសំណង់ស្ថាបត្យកម្មដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនោះនៅស្ថិតស្ថិរគង់វង្សតដល់ចៅៗជំនាន់ក្រោយៗ និងបានយូរអង្វែងតទៅមុខទៀត។ បច្ចុប្បន្ន លោកតា សេង ស៊ន់ មានអាយុ៦៩ឆ្នាំហើយ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល ដោយលោកតាបានចូលរួមការងារក្នុងតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀម។ លោកតា ស៊ន់ បានបង្ហាញក្តីរំភើបថា លោកតាមិនខ្ចិលឡើយចំពោះការងារជួសជុលប្រាសាទ។ លោកតាចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមកចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសាសន៍មួយឃ្លាដ៏មុះមុតរបស់លោកតា គឺ «ប្រសិនបើតានៅតែមានសុខភាពល្អ គឺតានឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត»។ គួរជម្រាបថា ប្រាសាទតាព្រហ្មកិល គឺជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរ ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម

    February 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយបានទទួលសិទ្ធប្រទានពីសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី គម្រោងសាងសង់អគារហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយ អប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្តិភាព) នៅខេត្តសៀមរាប ដែលមានថវិកាសរុបចំនួន ២ ០៧៩

    February 15, 2024
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង ១០:១៨នាទី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោត៧ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៨៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង

    February 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឱ្យមានការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួង។ នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។ គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។ ការផ្តល់ជូនបាច់បន្លែ ឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ

    February 14, 2024