Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងអំពីវិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានកំណត់ដូចខាងក្រោម៖ ១៖ សម្រាប់ថ្នាក់វិទ្យាសាស្ដ្រ៖ ប្រវត្ដិវិទ្យា ២៖ សម្រាប់ថ្នាក់វិទ្យាសាស្ដ្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា៕ ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងអប់រំ៖ ផ្តល់សិទ្ធិដោយ៖Fresh News

    September 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់បងប្អូនកម្មករ និយោជិតនៃរោងចក្រ ទាំង២២ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុង ឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ក្រសួងបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    September 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ត្រូវខិតខំសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដៃគូអភិវឌ្ឍន៍ និងសហគមន៍នានា ធ្វើយ៉ាងណាពង្រឹងនិងពង្រីកអភិវឌ្ឍធនធានមនុស្ស ជំរុញឧត្តមភាពប្រកួតប្រជែងទេសចរណ៍ លើកកម្ពស់កិត្យានុភាពវប្បធម៌និងប្រពៃណីជាតិឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផាសុកភាព ព្រមទាំងផ្សព្វផ្សាយនូវភាពទាក់ទាញទាំងនោះទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ទាំងនេះជាការជំរុញណែនាំរបស់លោក សុខ សូកេន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ ក្នុងពេលដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ សរុបប្រមាណជាង២០០នាក់ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្នើឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់ឧត្តមភាពការងារដែលចាំបាច់ ក្នុងការគាំទ្រដល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធានាបាននូវស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព។ លោករដ្ឋមន្រ្តីផ្តោតការយកចិត្តទុកដាក់បន្ថែមលើការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍

    September 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។ គួរជម្រាបថា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត

    September 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៨ខែ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៣,០៩១,៩៣១ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៤៩៨,៥១៣នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនៃ ២,៧៧៤,៥៨៦ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩,១៤៨នាក់។ សូមជម្រាបថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល

    September 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ហោ ណាំហុង និងលោក ឌិត មន្ទី ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកញ្ញានេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    September 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក ​និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល៖ * សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ អង្សាសេ * សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ អង្សាសេ * អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្គួរ លាយឡំដោយផ្គរ រន្ទះ

    September 4, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, នគរបាលក្រុងតាខ្មៅ ដឹកនាំផ្ទាល់ដោយលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចេញកម្លាំងស្រាវជ្រាវចាប់បាន ក្មេងស្ទាវ២នាក់ ក្នុងចំណោមបក្ខពួក ២ក្រុមគ្នា១៥នាក់ ដែលបានបើកឆាកគប់ និងវាយប្រហារគ្នានាពេលកន្លងទៅ។ បើតាមលោកអធិការ ករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៖២១នាទី រំលងអាធ្រាត្រនៅចំណុចហាងលេងស្នុកឃ័រអតីតរោងកុនភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងចំណោមជនសង្ស័យ១០នាក់ កម្លាំងនគរបាលចាប់បាន២នាក់ រួមមាន៖ *ទី១៖ ឈ្មោះ គង់ វណ្ណៈ អាយុ២៣ឆ្នាំ

    September 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ បានអញ្ជើញទៅដល់អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយ​សុវត្ថិភាពហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ការអញ្ជើញទៅដល់ របស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាន​ទទួលស្វាគមន៍ដោយ លោក H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន

    September 4, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ មានពាក្យចចាមអារ៉ាមមកថា Apple នឹងបញ្ចេញ iPhone 15 ឆ្នាំ២០២៣ នេះរហូតដល់ ៥ម៉ូដែល ខណៈដែលរបាយការណ៍លេចធ្លាយកន្លងមកថា Apple នឹងប្តូរ iPhone 15 Pro Max ទៅជា Ultra ទំនងជានឹងមានការផ្លាស់ប្តូរនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមអ្នកបង្ហោះរបាយការណ៍លេចធ្លាយឧបករណ៍ថ្មីៗរបស់ Apple ដ៏ល្បីលោក Majin Bu បានបង្ហោះសារនៅលើគណនី X ថា Apple នឹងបញ្ចេញទាំង

    September 4, 2023