Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ១១៥ដុល្លារ។ ការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានមើលឃើញថា តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន ដូច្នេះហើយដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការធ្វើលិខិតឆ្លងដែន ស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សាលើការងារនេះ ដើម្បីអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះលិខិតឆ្លងដែន ខ្ញុំគិតថា យើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្ដិច

    September 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីជំនួយស្មារតី និងនិយមន័យនៃភាពមានការងារធ្វើ ដែលកំណត់ដោយអង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ (ILO)។ ក្នុងសេចក្ដីបង្ហាញនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ (ILO) បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា

    September 4, 2023
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរញឱ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ លោក អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនិងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣។ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដោយមិនមានទៀតទេការកាប់រានព្រៃ ឬការដកហូតអនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ។

    September 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារពិសេសមួយ ដោយណែនាំឱ្យរដ្ឋមន្រ្តីបណ្តាក្រសួងដែលមិនទាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកទាំងអស់ ត្រូវប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឲ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ សារសម្លេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ៣ចំណុច៖ ទី១៖ ចំពោះក្រសួងដែលមិនទាន់បែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរូសរាន់ធ្វើឱ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការដឹកនាំ ទាំងលើការអនុវត្តការងាររបស់ក្រសួងស្ថាប័ន។ ទី២៖ ក្នុងការកំណត់ការបែងចែងភារកិច្ចជូនថ្នាក់ដឹកនាំនេះ ត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយចៀសវាងការលូកដៃ ក្នុងការដឹកនាំផ្ទាល់លើការងាររបស់អង្គភាពជំនាញរបស់ក្រសួងស្ថាប័ន

    September 3, 2023
  • ព័ត៌មានជាតិ

    (បាងកក)៖​ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បានប្រកាសឱ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យ​បន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។ ការព្រះរាជទានបន្ធូរបន្ថយទោសខាងលើកើតមានឡើង បន្ទាប់ពីអតីតមេដឹកនាំថៃវ័យ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំ​ការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្រ្តីថៃ បាន​ទទួលយកបទឧក្រិដ្ឋរបស់លោក ហើយរូបលោកបានបង្ហាញ ការសោកស្តាយជាខ្លាំង។ សេចក្តីថ្លែងការណ៍ដដែល

    September 1, 2023
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ ពោលគឺចំណុចប្រុងប្រយ័ត្នត្រឹម៧៥.០០ម៉ែត្រ តែនៅព្រឹកនេះទឹកក្នុងអាងបានកើនឡើងដល់ទៅ៧៥.២៧ម៉ែតឯណោះ។ រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ចំពោះមូលហេតុនៃការកើនឡើងនៅកម្ពស់បែបនេះ គឺដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជោក​ជាំជាច្រើនថ្ងៃជាប់ៗ​ពាសពេញខេត្តស្ទឹងត្រែង និងភ្លៀងធ្លាក់នៅតំបន់ផ្នែកខាងលើៗថែមទៀតផង។ បើតាមរបាយការណ៍របស់មន្ទីរធនធាន និងឧតុនិយមនៃរដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីស្ថានភាពទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖ ១៖ ទន្លេមេគង្គ៖​ប្រកាសប្រុងប្រយ័ត្ន គឺ១០.៧០ម៉ែត្រ *ពីម្សិលមិញកម្ពស់ទឹក គឺ៦.៨៤ម៉ែត្រ *ព្រឹកនេះកម្ពស់ទឹក គឺ៧.៣៤ម៉ែត្រ *កើនឡើង ០.៥០ម៉ែត្រ ២៖ ទន្លេសេកុង៖ ប្រកាសប្រុងប្រយ័ត្ន គឺ១១.៥០ម៉ែត្រ *ពីម្សិលមិញកម្ពស់ទឹក

    September 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសចូលកាន់ដំណែង ជាអគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប្រាំង ជលសា បានប្ដេជ្ញាចិត្ដខិតខំប្រឹងប្រែង រកយុទ្ធសាស្ត្របញ្ចុះថ្លៃអគ្គិសនី តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព្យាយាមគ្រប់វិធីសាស្ត្រ មធ្យោបាយទប់ស្កាត់ ការកើនឡើងថ្លៃអគ្គិសនី ដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ លោក ប្រាំង ជលសា បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តចូលរួម ព្រមទាំងប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះថ្លៃអគ្គិសនី តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ មធ្យោបាយទប់ស្កាត់ការកើនឡើងថ្លៃអគ្គិសនី ដល់អ្នកប្រើប្រាស់

    September 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។ ពិព័រណ៍ការងារថ្នាក់ជាតិដ៏ធំនេះ នឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល

    August 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០២៣ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ក្នុងករណីខកខាន មិនបានអនុវត្ដកាត្វកិច្ចពន្ធ លើអចលនទ្រព្យតាមកាលបរិច្ឆេទកំណត់ ម្ចាស់អចលនទ្រព្យ នឹងទទួលរងនូវការពិន័យ ទោសទណ្ឌផ្សេងៗ ស្របតាមច្បាប់ជាធរមាន៕ ខាងក្រោមនេះជាព័ត៌មានចំណេះដឹងខ្លះៗពីពន្ធអចលនទ្រព្យ៖

    August 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មត្រូវក្ដាប់ការងារឱ្យបានហ្មត់ចត់លើដំណើការជ្រើសរើសមន្ត្រីកសិកម្មដាក់ពង្រាយនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាត្រូវឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងផ្ដល់អាទិភាពដល់អ្នកមានចំណេះដឹងផ្នែកកសិកម្ម មានឆន្ទៈពិតប្រាកដក្នុងការបម្រើការងារលើវិស័យកសិកម្មនេះ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ធ្ងន់យ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងអំពីផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ក្នុងទំហំប្រមាណ១០០លានដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យកសិកម្មនេះ។ ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីកសិកម្ម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមគ្រប់ឃុំទូទាំងប្រទេស

    August 29, 2023