- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវពិភាក្សាគ្នាយ៉ាងណាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែដំឡើងជូនពួកគាត់។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ គូរជម្រាបថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានណែនាំថា
August 29, 2023 - ព័ត៌មានជាតិកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសព្រៃឈើ នៅឃុំវឌ្ឍនៈ ក្នុងស្រុកសំបូរ ដកហូតឈើសុក្រមលេខ១ បានជាង១ម៉ែត្រគូប
(ក្រចេះ)៖ គណៈបញ្ជាការឯកភាពស្រុកសំបូរ ដឹកនាំដោយលោក គង់ មេត្តា អភិបាលស្រុកសំបូរ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅភូមិសាស្រ្ដឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ជាលទ្ធផលក្រុមការងារបានចុះចាប់ឃាត់ឈើអារលេខ១ (សុក្រម) ចំនួន២៤ដុំស្មើនឹង ១.៤៤៩ម៉ែត្រគីប នៅភូមិសាស្ត្រ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ។ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានឃាត់គោយន្តកន្ត្រៃដឹកអុសចំនួន០៣គ្រឿង នៅចំណភូមិត្រាំដុំ ឃុំវឌ្ឍន: ដែលមានម្ចាស់ឈ្មោះ ១៖ ឌួន ម៉េងលីន ភេទប្រុស អាយុ២០ឆ្នាំ ២៖
August 28, 2023 - សង្គម
(ភ្នំពេញ)៖ បុរសម្នាក់ ដែលប្រើអំពើហិង្សាទះកំផ្លៀងនារីម្នាក់ ដោយគ្រាន់តែជិះម៉ូតូសាចទឹកដាក់ និងត្រូវបានចែកចាយពេញបណ្តាញ Facbook នោះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ។ ចំពោះករណីនេះ ត្រូវបានប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម បាននាំគ្នាចែកចាយយ៉ាងព្រោងព្រាត។ ភ្លាមៗក្រោយមានហេតុការណ៍នេះ កើតឡើងកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរកឃាត់ខ្លួនបុរសម្នាក់នេះបាន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវស្រាវជ្រាវ និងតាមឃាត់បុរសរូបនេះ ដើម្បីនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖
August 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានបន្តបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ គួររំឭកថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក បានបើកកិច្ចពិភាក្សាគ្នា១លើករួចមកហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៨ ខែសីហានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេល ៤ម៉ោង
August 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។ ពិធីប្រកាសចូលកាន់មុខតំណែងអគ្គស្នងការថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្ដាល, អនុប្រធាននាយកដ្ឋាន, ប្រធាននាយកដ្ឋាន និងស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ គួរជម្រាបថា ចាប់ពីឆ្នាំ២០០៨ រហូតមកដល់ថ្ងៃទី២២
August 28, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ស្រះស្រង់ ជាទីកន្លែងមួយដែលភ្ញៀវទេសចរនិយមមកទស្សនាទេសភាពដ៏ស្រស់ស្អាត ជាពិសេសប្រាសាទកណ្តាលស្រះស្រង់ ភូមិឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ និងប្រាសាទបន្ទាយក្តី ដែលមានទីតាំងនៅក្បែរនោះផង។ ទន្ទឹមនឹងនេះ នៅពេលព្រឹកព្រលឹម និងពេលល្ងាច ស្រះស្រង់ក៏ជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចបានយ៉ាងស្រស់ស្អាត មិនចាញ់នៅប្រាសាទអង្គរវត្ត ឬភ្នំប្រាសាទបាខែងឡើយ។ លោក ម៉ៃ សុរៈភិរុណ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទបន្ទាយក្តី និងស្រះស្រង់ បានឱ្យដឹងថា នៅពេលព្រឹកព្រលឹម ពេលព្រះអាទិត្យចាប់ផ្តើមរះមក មើលទៅផ្ទៃមេឃ និងផ្ទៃទឹក បញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់បំព្រង អាចផ្តិចយករូបភាពទាំងនេះបាននៅបរិវេណកំពង់ទឹក និងរានហាល ភ្ជាប់ជាមួយរូបសត្វតោ ឈរបែរមុខទៅរកប្រាសាទកណ្តាលស្រះស្រង់ មើលទៅស្រស់ស្អាតគួរជាទីគយគន់។ ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅស្រះស្រង់ អាចជាកន្លែងទទួលយកបទពិសោធន៍ថ្មីមួយទៀត
August 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់ជ័យលាភីលេខ១ លើការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023 ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតប្រជែងមនុស្សយន្តលើកដំបូង បានទៅលើក្រុមជប៉ុន។ ព្រឹត្តិការណ៍នេះមានការចូលរួមបណ្តាប្រទេស ចិន ជប៉ុន ឥណ្ឌា អេហ្ស៊ីប ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា។នៅក្នុងកម្មវិធីការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023 បានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ហេង
August 28, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើដំណើរទស្សនកិច្ច ជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺលើកទី១៖ ចុះពិនិត្យទីតាំងដាំកូនឈើ, ទី២៖ បន្តចូលដុតធូបនៅព្រះអង្គគោកធ្លក បន្ទាទី៣៖ ពិនិត្យមើលតំបន់អាណាធិបតេយ្យក្នុងឧទ្យានជាតិគិរីរម្យ, ទី៤៖ បន្តមើលទីតាំងឧទ្យានបោះតង់គិរីរម្យ និងទី៥៖ ចុះជួបពិនិត្យមើលសហគមន៍ចំបក់ និងសិប្បកម្មកែច្នៃឬស្សី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ដែលអមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមនឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីឧទ្យាជាតិ
August 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង និងផ្ដល់ឋានៈទីប្រឹក្សា និងជាជំនួយការទីស្ដីការគណៈរដ្ឋមន្ដ្រី ចំនួន៩៧រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
August 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិស ហេីយមានបំណងបង្កហិង្សាដោយប្រេីដែកទីប ចង់វាយទៅលេីអ្នកបេីកបររថយន្ត ត្រូវបានឃាត់ខ្លួន។ យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា បន្ទាប់ពីបានឃេីញវីដេអូ នៅលេីបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វេីការស្រាវជ្រាវ រកអ្នកបេីកបរម៉ូតូកង់បី បញ្ច្រាសទិស ដែលមានបំណងប្រេីដែកទីបវាយមកលេីអ្នកបេីកបររថយន្តនោះឲ្យឃេីញ ។ ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប) ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
August 15, 2023









