- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ វេលាម៉ោង៤ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី។ ជំនួបនេះនឹងធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ជំនួបខាងលើនេះ ត្រូវបានគេរំពឹងថា នឹងជជែកផ្តោតជាសំខាន់ទៅលើការដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ជាមួយសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលសុទ្ធសឹងជាមនុស្សថ្មី និងមានវ័យក្មេង។ សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថេរភាពសង្គម
August 10, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយសាខាពន្ធដាខេត្តកំពង់ស្ពឺ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង បានលើកឡើងថា ក្រោមការដឹកនាំដ៏មហាប្រសើរ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកដល់ពេលនេះ កម្ពុជាបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏ឆ្នើមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ និងមានស្ថេភាពទាំងនយោបាយសកល និងសេដ្ឋកិច្ចសកល
August 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា ពិតជាបានបង្ហាញឱ្យបរទេសឱ្យបានស្គាល់ពីប្រទេសកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិជាបន្តបន្តបន្ទាប់ ជាក់ស្តែងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់អន្តរជាតិដ៏ធំនៅទីក្រុង London ចក្រភពអង់គ្លេស ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះ សិស្សកម្ពុជា ១រូប អាចឈានដល់ការដណ្តើមបានលេខ៣ ក្នុងចំណោមសិស្ស ៤២៣រូប មកទូទាំងសកលលោកដើម្បីប្រឡង ខណៈសិស្សពូកែកម្ពុជាផ្សេងទៀត ក៏ដណ្តើមបានមេដាយមាស១១ មេដាយប្រាក់១៧ និងមេដាយសំរឹទ្ធ២៤ លើការប្រកួតប្រជែងមួយនេះ។ ក្រោមកម្មវិធីប្រកួតប្រជែងជុំទី០១ក្នុងតំបន់ ដែលមានសិស្សចូលរួមប្រឡងតាមរយៈ Online មកពីសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយក្រុមហ៊ុន Bright Education Consultant and
August 9, 2023 - សិល្បៈ
(ភ្នំពេញ)៖ ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា នៅរសៀលនេះបានឱ្យដឹងថា បុគ្គលដែលជេរប្រមាថ តារាចម្រៀង ស៊ឹម ថៃណា នៅភោជនីយដ្ឋានមួយកន្លែង មកទល់ពេលនេះមិនអើពើមកសុំទោស ស៊ឹម ថៃណា នៅឡើយទេ។ ចន ច័ន្ទលក្ខិណា បានលើកឡើងថានឹងបន្តទុកពេលឱ្យរយៈពេល២៤ម៉ោងទៀត ចាប់ពីម៉ោង២រសៀលនេះរហូតដល់ម៉ោង២រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត ខ្លួននឹងស្នើរទៅម្ចាស់ភោជនីយដ្ឋានដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណៈ និងស្នើរទៅក្រសួងកិច្ចការនារីដើម្បីស្នេីសុំជំនួយផ្នែកច្បាប់។ ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖ «មកដល់ម៉ោងនេះហើយជនដែលជេរប្រមាថប្អូនស្រី ស៊ឹម ថៃណា នៅមិនទាន់ទាក់ទងមកសួររឿងហេតុ ហើយ មិនអើពើនិងការមកសុំទោសប្អូនស្រីនៅចំពោះមុខទេ ដូច្នេះក្នុងនាមនាងខ្ញុំជា
August 9, 2023 - PR
Dumex SuperGold Kid មានសេចក្តីសោមនស្សក្នុងការសហការជាដៃគូ ឧបត្ថម្ភផ្តាច់មុខជាមួយកម្មវិធីកម្សាន្តដ៏ល្បីលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 ។ សម្រាប់ការសហការជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់កុមារកម្ពុជា ជំរុញ និង ផ្តល់ជាកម្លាំងចិត្តឱ្យពួកគាត់បន្តនូវក្តីស្រមៃរបស់ពួកគាត់ ដើម្បីក្លាយជាតារាចម្រៀងជំនាន់ក្រោយដ៏មានទេពកោសល្យក្នុងប្រទេសកម្ពុជា។តាមរយៈកិច្ចសហការនេះ Dumex SuperGold Kid មានគោលបំណងក្នុងការចាប់ផ្តើមផ្លាស់ប្តូរដ៏វិជ្ជមានមួយ និងរួមចំណែកដល់ការរីកចម្រើននៃវិស័យតន្ត្រីក្នុងប្រទេសកម្ពុជាផងដែរ។ «ពួកយើងជឿជាក់ថា តាមរយៈការចូលរួមចំណែកគាំទ្រទៅលើទេពកោសល្យតន្ត្រីជំនាន់ក្រោយ គឺពួកយើងកំពុងជួយកសាងអនាគតដ៏ភ្លឺថ្លាសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។ យើងពិតជាមានមោទនភាពខ្លាំងណាស់សម្រាប់ការឧបត្ថម្ភផ្តាច់មុខ ជាមួយកម្មវិធី Cambodian Idol
August 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ក្រុមអង្គរក្សទាំងនេះបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។ បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ក្រោយចាប់ខ្លួនឧកញ៉ា
August 7, 2023 - បច្ចេកវិទ្យា
នាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។ នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ
August 6, 2023 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លេីយតបទៅនិងគណនីហ្វេសប៊ុកឈ្មោះ Houng Champa បានបង្ហោះវីដេអូមានខ្លឹមសារថា៖ ធ្លាយម៉ូតូ ធ្លាយឡានលើស្ពានអ្នកលឿង វីដេអូសង្ខេបសម្រាប់ឆក់ដែកគោល វីស ដែកកាំកង់លើស្ពានអ្នកលឿង។ ក្រោយពីទទួលបានព័ត៌មានខាងលេីរួចលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាឲ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។ ជាលទ្ធផល៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក លោកអធិការបានបញ្ជាកម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុក រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ បានស្រាវជ្រាវកោះហៅប្រជាពលរដ្ឋដែលមានមុខរបររកសុីប៉ះម៉ូតូឡានចល័តនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្ពានអ្នកលឿងមកសាកសួរបំភ្លឺរួមមាន៖ ១-លោក គង់
August 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផែនសន្តិសុខ ដឹកនាំដោយលោកស្នងការរង ប៊ុន សុសិក្ខា បានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីបង្ហោះវីដេអូតាមបណ្ដាញសង្គម Tiktok ប្រើប្រាស់ពាក្យប្រមាថដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានចេតនាញុះញង់ចង់បង្កចលាចលក្នុងសង្គម។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ ភី អ៊ួក អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង
August 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះគឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ
August 1, 2023








