- Naren
- ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ រយៈពេល១ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការអប់រំ ផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាបញ្ឈប់ ការកាប់រុករានព្រៃឈើ បានចំនួន១៧០ករណី បង្ខំឱ្យរុះរើរោង ខ្ទម និងសំណង់ទន់ បាន១០ករណី, រុះរើរោងស័ង្កសី២៨ខ្នង, បំផ្លាញអាវុធកែឆ្នៃបាន៧ដើម, រុះរើបង្គោលរបងចំនួន៤០០ដើម, រោងកៅស៊ូតង់១២កន្លែង, ដកហូតសម្ភាររណាយន្ត២៥គ្រឿង, គន្លឹះអន្ទាក់សត្វ៧០គ្រាប់, ម៉ូតូ៣គ្រឿង, ដកហូតដីឃ្លុំទុកបាន១០,៦២០ហិកតា។ ចំពោះដីដែលបានដកហូត ត្រូវបានក្រុមការងារដាំកូនឈើឡើងវិញជាង៩ហិកតា និងទីតាំងផ្សេងៗ បានធ្វើការថែទាំឲ្យមានការលូតលាស់ឡើងវិញ។ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការទប់ស្កាត់
August 1, 2023 - ព័ត៌មានជាតិ
ប្រទេសថៃ (ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023) – ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា® នៅថ្ងៃនេះបានបង្ហាញមុខតារា សម្ដែង និងជាតារាម៉ូដែលដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺលោក វីន មេតាវីន (Win Metawin) ក្នុងនាមជាទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងការផ្សព្វផ្សាយយុទ្វនាការ ‘រូបមន្តនៃភាពរីករាយ’ របស់ក្រុមហ៊ុន កូកា-កូឡា®។ យុទ្ធនាការ ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ ប្រារព្ធឡើងដើម្បីអបអរសាទរពីភាពរីករាយដ៏ពិតប្រាកដនៃការពិសាអាហារជុំគ្នា និងការប្រាស័្រយទាក់ទងរវាងបុគ្គល ដែលកើតឡើងកំឡុងពេលដែលយើងជួបជុំគ្នា។ គោលបំណងចំបងរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® គឺចង់បំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និងចែករំលែកជាមួយគ្នា
July 31, 2023 - ព័ត៌មានអន្តរជាតិ
(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធ ខណៈវិនិយោគិនកំពុងឃ្លាំងមើលកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកដែលរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ ស្របពេលដែលមានការកើនឡើងការផ្គត់ផ្គង់ប្រេងឆៅរបស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត បានធ្លាក់ចុះ ៣៤សេនមកនៅត្រឹម ៨៣,៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៧៩,២៣ដុល្លារ ធ្លាក់ចុះ ៤០សេន។ ប្រេងឆៅទាំងពីរប្រភេទនេះបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលបីខែកាលពីថ្ងៃអង្គារមុនពេលធ្លាក់ចុះវិញនេះ។ តម្លៃប្រេងឆៅបានឡើងថ្លៃក្នុងរយៈពេល ៤សប្តាហ៍ ដោយវិនិយោគិនសម្រុកទិញដោយសារសញ្ញានៃការផ្គត់ផ្គង់កាន់តែតឹងតែង ពោលគឺដោយសារការកាត់បន្ថយទិន្នផលដោយអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាការសន្យារបស់អាជ្ញាធរចិនក្នុងការជំរុញសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ទោះជាយ៉ាងណា មានការព្រួយបារម្ភជុំវិញថាតើប្រទេសចិន ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេទីពីរក្នុងពិភពលោកនឹងពិតជាមានលទ្ធភាពបង្កើនការគាំទ្រគោលនយោបាយជំរុញសេដ្ឋកិច្ចបានដែរឬទេ។ លោក Warren Patterson
July 27, 2023 - ព័ត៌មានជាតិ
ប្រធានផ្នែកគ្រប់គ្រងការប្រគល់ផ្ទះនៃបុរី ឡេង ណាវ៉ាត្រា ប្រកាសច្រានចោលទាំងស្រុងនូវគណនីហ្វេសប៊ុកមួយកាលពេលថ្មីៗ បានបង្ហោះសារចោទប្រកាន់មកលើបុរីថា មិនបានប្រគល់ផ្ទះឲ្យលោកយាយវ័យ ៨៣ឆ្នាំម្នាក់ សូម្បីសរសរមួយដើមក៏មិនបានសាងសង់ផង ជាហេតុបណ្តាឲ្យជីដូនរូបនេះបានទៅនៅវត្តអារាម។ ជុំវិញការបង្ហោះចោទប្រកាន់មកលើបុរី ឡេង ណាវ៉ាត្រា អ្នកស្រី ព្រំ និមល អ្នកគ្រប់គ្រងផ្នែកប្រគល់ផ្ទះបុរី ឡេង ណាវ៉ាត្រា នៅថ្ងៃ២៣កក្កដានេះ បានចេញមកអំពាវនាវឲ្យអតិថិជន និងប្រជាពលរដ្ឋសូមកុំមានការយល់ច្រឡំចំពោះព័ត៌មានចោទប្រកាន់របស់គណនីហ្វេសប៊ុកមួយឈ្មោះ Rothya Cool ថាការផុសនេះដូចជាការទាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេកហើយ ដោយសរសេរថា លោកយាយអាយុ ៨៣ឆ្នាំ ទិញពីផ្ទះ អ្នកឧកញ៉ាឡេង ណាត្រា មិនទាន់មានសសរហើយទៅនៅវត្ត។ អ្នកស្រីបន្តថា ក្រុមហ៊ុនមានផ្ទះសង់រួចនិងផ្ទះមិនទាន់រួចរាល់ដែលយើងប្រគល់ផ្ទះរួចរាល់ជារៀងរាល់ថ្ងៃដូចរូបខាងក្រោម។សមធម៌សច្ច:ធម៌គុណធម៌ និងអនុវត្តកិច្ចសន្យា
July 24, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple រួមមាន iPhone15 Pro និង iPhone 15 Pro Max ដែលត្រៀមនឹងចេញលក់នាពេលឆាប់ៗខាងមុខនេះអាចនឹងជួបបញ្ហាប្រឈមធ្ងន់ធ្ងរជាមួយនឹងកង្វះខាតផ្គត់ផ្គង់អេក្រង់ ខណៈពេលវេលាចេញលក់ក៏ទំនងជាអាចនឹងត្រូវបានពន្យាពេលចន្លោះពី១ ទៅ ២សប្តាហ៍ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ជាទម្លាប់ Apple តែងតែប្រកាសចេញ iPhone ម៉ូដែលចុងក្រោយរបស់ខ្លួនក្នុងអំឡុងខែកញ្ញា ស្ទើរៀងរាល់ឆ្នាំ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបង្ហាញថា iPhone ថ្មីពីរម៉ូដែល iPhone 15 pro និង
July 22, 2023 - ព័ត៌មានជាតិ
(បរទេស)៖ បន្ទាប់ពីកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បានប្រកាសថាខ្លួនកំពុងធ្វើការលើមុខងារ Stories ដែលអ្នកអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដំណើរការបានដូច Facebook, Instagram និង Snapchat ឥឡូវនេះ Telegram ចាប់ផ្តើមដាក់ឱ្យដំណើរការជាសាធារណៈហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9To5Mac នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយនឹងមុខងារ Telegram Stories អ្នកប្រើប្រាស់អាចធ្វើការចែករំលែករូបថត និងវីដេអូបានក្នុងរយៈពេលកំណត់ចាប់ពី ៦, ១២, ២៤ និងរហូតដល់ ៤៨ម៉ោង ដែលវាមានមុខងារស្រដៀងទៅនឹង Snapchat និង Instagram Stories រួមជាមួយនឹងមុខងារបន្ថែមជាច្រើនទៀតរួមមាន
July 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពី ៦៥ប្រទេស និងស្ថាប័ន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចូលរួមនៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។ កិច្ចប្រជុំផ្ដល់ព័ត៌មាន ស្ដីពីដំណើរការរៀបចំការបោះឆ្នោតសកល នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយ លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប, លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
July 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News
July 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់មុខងារបណ្ដឹងតវ៉ាក្នុងកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបានឲ្យដឹងថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ នៅឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ
July 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ ដែលជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕ ខាងក្រោនេះជាព្រះរាជក្រឹត្យ៖ ផ្តល់សិទ្ធិដោយ៖ Fresh News
July 20, 2023









