- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនរងគ្រោះម្នាក់ក្នុងហេតុការណ៍អំពើហិង្សាវាយដោយដំបងពីសំណាក់ជនល្មើស២នាក់ នៅភូមិពោធ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ បណ្ដាលឲ្យរងរបួសត្រូវក្បាលធ្ងន់ធ្ងរ ធ្លាក់ខ្លួនពិការដល់សព្វថ្ងៃនោះ និងរហូតមួយជីវិត នៅពេលនេះមិនទាន់ទទួលបានសំណងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ តាមការកំណត់របស់តុលាការនៅឡើយទេ តាមរយៈសាលក្រមលេខ១០៥/២៦ច ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ដោយចៅក្រមជំនុំជម្រះ ឈ្មោះ រស់ បូផាណា។ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមគ្រួសាររបស់ជនរងគ្រោះបានអះអាងថា ឆ្លងកាត់ហេតុការណ៍ដ៏រន្ធត់កាលពីឆ្នាំ២០១៦នោះ មកទល់ពេលនេះជនរងគ្រោះឈ្មោះ សាន ពិសាល រស់នៅភូមិបឹងស្នោង
July 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ កីឡាការិនីកម្ពុជា ខាន់ ជេសា និងត្រូវឡើងប្រកួតនៅសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់លើកដំបូង ប៉ះជាមួយកីឡាការិនី Danielle Kelly ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ខាន់ ជេសា និងប្រជែងជាមួយ Danielle Kelly ដណ្តើមខ្សែក្រវ៉ាត់កម្រិត (Atomweight Submission Grapping World Championship) ស្ថិតក្នុងកម្មវិធី ONE FIGHT NIGHT
July 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក ភ្ញៀវសរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់ * ខេត្តបាត់ដំបង ៣៥,៦៦៤នាក់ * រាជធានីភ្នំពេញ ៣៣,២១១នាក់ * ខេត្តកំពត ២៧,៦៧៥នាក់ * ខេត្តសៀមរាប ២២,៥៣៥នាក់
July 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីន គ្រោងប្រកាសខេត្តចំនួន៦ ដែលគ្មានមីន គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ការឱ្យដឹងបែបនេះរបស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ លោកការងារបោសសំ អាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុង នោះមានគ្រាប់មីន ប្រឆាំងមនុស្សជាង១,១៧៥,០០០គ្រាប់, គ្រាប់មីនប្រឆាំងរយថន្ត ក្រោះមានជាង ២៦,២២២គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣,០៧០,៥២៦គ្រាប់។ គ្រាប់មីននេះ ហើយដែលសម្លាប់មនុស្ស
July 18, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់ឡានទឹកអស់៣គ្រឿង ទើបអាចពន្លត់បានជាស្ថាពរ។ ករណីអគ្គិភ័យនេះបានកើតើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ នគរបាលបានឱ្យដឹងថា ករណីខាងលើនេះមិនបណ្ដាលឱ្យគ្រោះដល់អាយុជីវិតមនុស្សសត្វឡើយ។ តាមរបាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះទី១៖ ឈ្មោះ ញ៉ ងួន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ហៃ គឹមស្រៀន អាយុ៥២ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ ប្រភេទសំណង់ ផ្ទះសង់អំពីឈើលើថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហ៊ុំ ០៨ម៉ែត្រ គុណ១២ម៉ែ្រត
July 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាស និងបញ្ជាក់យ៉ាងច្បាស់ថាមិនដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះបីរដ្ឋត្រូវខាតបង់ក្នុងទឹកប្រាក់រាប់រយលានដុល្លារក្នុង១ឆ្នាំក្តី ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ។ ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី និងការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការកើនឡើងជាបន្តបន្ទាប់ ។ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីជិត ២០០លានដុល្លារអាមេរិក។ តាមស្ថានភាពនៃការឡើងថ្លៃវត្ថុធាតុដើម និងបញ្ហាសង្រ្គាមរវាងរុសី្ស និងអ៊ុយក្រែន រដ្ឋាភិបាលត្រូវដំឡើងថ្លៃអគ្គិសនី ប៉ុន្តែ រដ្ឋាភិបាលមិនបានដំឡើងថ្លៃអគ្គិសនីទេ បើទោះបីជាមានការខាតបង់យ៉ាងណាក៏ដោយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង និងដើម្បីទាក់ទាញវិនិយោគមកកម្ពុជាកម្ពុជា ឱ្យកាន់តែច្រើនផងដែរ។ ជាមួយគ្នានេះ ការវិនិយោគលើវិស័យថាមពលអគ្គិសនី និងបណ្តាញអគ្គិសនី ក៏ត្រូវបានបង្កើនជាបន្តបន្ទាប់
July 18, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ រឿងរ៉ាវផ្ទុះការតវ៉ានៅហូលីវូដ ហាក់មិនទាន់ស្វែងរកដំណោះស្រាយបាននៅឡើយទេ ខណៈដែលនៅពេលនេះទាំងតារាសម្ដែង និងអ្នកនិពន្ធអាមេរិកជាច្រើន បាននាំគ្នាចេញមុខធ្វើកូដកម្ម នៅខាងក្រៅអគារ Netflix និងស្ទូឌីយោផលិតកុនផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់ពួកគេពីការចាក់ផ្សាយភាពយន្តតាមអនឡាញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sky News នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ នេះជាលើកដំបូងក្នុងរយៈពេល ៦៣ឆ្នាំមកនេះ ដែលសហជីពតំណាងឲ្យតារាសម្តែង ដែលហៅថា SAG- និងសហជីពអ្នកនិពន្ធហៅថា WGA បានរួមគ្នា ធ្វើកូដកម្មដំណាលគ្នានៅតាមផ្លូវនៃទីក្រុង Los Angeles ដើម្បីទាមទារឡើងប្រាក់ឈ្នួល ព្រមទាំងអត្ថប្រយោជន៍នានានៅក្នុងសម័យថ្មីនេះ ក្នុងនោះបូករួមទាំងការធានាថា
July 18, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អាជ្ញាធររុស្ស៊ីចាប់ផ្តើមហាមឃាត់មន្រី្តដែលមម្រើការក្នុងជួររដ្ឋាភិបាលទាំងអស់របស់ខ្លួនមិនឱ្យប្រើប្រាស់ឧបករណ៍របស់ Apple ទៀតនោះទេរាប់ចាប់ពី iPhone និងឧបករណ៍មួយចំនួនទៀត។ នេះបើយយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Engadget នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះក្រសួងពាណិជ្ជកម្មរបស់រុស្ស៊ីបានចាប់ផ្តើមហាមឃាត់លើបុគ្គលិកបម្រើការរបស់ខ្លួនពីការប្រាស់ iPhone ទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនៅមានទីភ្នាក់ងារផ្សេងទៀត រួមទាំងក្រសួងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធរបស់រុស្ស៊ីត្រៀមចាប់ផ្តើមអនុវត្តការហាមឃាត់ឆាប់ៗខាងមុខនេះ។ ប្រភពពីកាសែត The Financial Time បានឱ្យដឹងថា ការហាមឃាត់នេះនឹងគ្របដណ្តប់លើផលិតផលទាំងអស់របស់ Apple។ តែយ៉ាងណាក្នុងករណីលើកលែងខ្លះបុគ្គលិកជួររដ្ឋាភិបាលនៅតែអាចប្រើប្រាស់ iPhone បាន តែហាមដាច់ខាតមិនឱ្យមានពាក់ព័ន្ធនឹងការងារដ្ឋាភិបាលនោះទេ។ ខណៈការហាមឃាត់នេះកើតឡើងបន្ទាប់ពីសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីបានអះអាងនៅដើមខែមិថុនាថាកន្លងទៅ ខ្លួនបានរកឃើញថាមាន «ប្រតិបត្តិការចារកម្មដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក» ពាក់ព័ន្ធនឹងឧបករណ៍
July 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សមួយ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំ ទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ។ ដូច្នេះដើម្បីបញ្ច្រៀសការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្នតាមតម្រាយផ្លូវដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ Fresh News
July 18, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ខាងមុខនេះ ដើម្បីទទួលអ្នកដំណើរមកកាន់ខេត្តវប្បធម៌មួយនេះ។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ការបើកដំណើរការ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ស្របពេលដែលកំណើនអ្នកដំណើរតាមផ្លូវអាកាស បានកើនឡើងជាបន្តបន្ទាប់។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំសមាគមទេសចរណ៍កម្ពុជា អញ្ជើញទៅទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ លោកបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជាង ២ ៤៨០ ០៣២នាក់ កើនឡើង២៧០%
July 18, 2023









