Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ពីឃ្លាំង គ.ជ.ប ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ខាងមុខនេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    July 18, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើដល់អ្នកឆ្លងកាត់ស្រុកនេះ ចូលរួមគោរពទង់ជាតិ រៀងរាល់ព្រឹកថ្ងៃចន្ទ និងថ្ងៃសុក្រ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។ សេចក្តីជូនដំណឹង បានឲ្យដឹងថា ដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណជន រដ្ឋបាលស្រុកក្រឡាញ់​ នឹងរៀបចំការចាក់ផ្សាយចម្រៀងជាតិ ចាក់បទនគររាជផ្សាយចេញពីវិទ្យុ តាមរយៈឧឃោសនសព្ទ (មេក្រូ) ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រ វេលាម៉ោង

    July 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនផ្នែកកសិកម្មមួយរបស់សិង្ហបុរី ដែលកំពុងវិនិយោគដាំដុះ​ដំឡូង​មី និងកែច្នៃជាម្សៅសម្រាប់នាំចេញទៅក្រៅប្រទេស ប្រកាសស្វែងរកអ្នក​ចូល​រួមដាំដំឡូងមីនៅលើដីរបស់ខ្លួនស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​​បង្កើតផលិតកម្មម្សៅមី បំពេញតម្រូវការទីផ្សាររបស់ខ្លួនដែលកំពុងមាន​កំណើន​​ខ្ពស់។ ក្រុមហ៊ុន «HLH Agriculture» ដែលជាក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ដោយ​ជនជាតិសិង្ហបុរី ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចជិត ១ម៉ឺន​ហិក​​​​តា ពីរាជរដ្ឋា​ភិ​បាលនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០​០៨។ ក្រុមហ៊ុន បានវិនិយោគដាំដុះដំឡើងមី និងកែច្នៃជា​ម្សៅ​សម្រាប់នាំ​ចេញទៅទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ កញ្ញា ឡុង តៃហ្វា អ្នកគ្រប់គ្រងផ្នែកដាំដុះ នៃក្រុមហ៊ុន HLH បានឱ្យដឹងថា ម្សៅ​​ដំឡូងមីរបស់ក្រុមហ៊ុនកំពុងមានទីផ្សារខ្ពស់បន្ទាប់ពីបានធ្វើអាជីវកម្មក្នុង​រយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើតាម តៃហ្វា ទោះបីពិភពលោកជួបវិបត្តិនៃជំងឺ​កូវីដ១៩

    July 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ «ទឹក» គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន របស់រាជរដ្ឋាភិបាល ដែលបានរំលេចនៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ គឺមនុស្ស ផ្លូវ ភ្លើង ទឹក ហើយ «ទឹក» ក៏នឹងនៅជាវិស័យអាទិភាព ព្រមទាំងបានក្លាយជាវិស័យអាទិភាពលំដាប់ទី៣ ក្នុងចំណោមវិស័យអាទិភាពចំនួន៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ រាជរដ្ឋាភិបាលកម្ពុជា មានផែនការកំណត់គោលដៅ «ប្រជាពលរដ្ឋទីប្រជុំជន ១០០ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ និងធានាបាននូវលក្ខខណ្ឌចំនួន ៤គឺ «គុណភាព សុវត្ថិភាព និរន្តរភាព

    July 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពិតជាមានសមត្ថភាព និងគួរឲ្យកោតសរសើរណាស់ ដោយសិស្សឆ្នើមកម្ពុជាចំនួន ២រូប បានឈ្នះមេដាយមាស ពីការប្រឡងគណិតវិទ្យាអន្តរជាតិពិភពលោក​ (Copernicus Olypaid 2023) នៅសហរដ្ឋអាមេរិក។ សិស្សឆ្នើមទាំងពីរ គឺ ម៉េង គុណលី រៀនថ្នាក់ទី៥ និង ម៉េង ឡាយស៊ុន រៀនថ្នាក់ទី៩។ ការប្រឡង ត្រូវបានរៀបចំឡើង នៅសាកលវិទ្យាល័យ Columbia University ទីក្រុង New​​ York ។ ការប្រកួត Copernicus Olympiad 2023 ត្រូវបានធ្វើឡើងរយៈពេល

    July 17, 2023
  • ព័ត៌មានអន្តរជាតិ

    (កូរ៉េ)៖ BLACKPINK ដែលជាក្រុមចម្រៀងនារីល្បីនោះ ទទួលបានចំនួនអ្នក Subscribe រហូតដល់ជាង ៩០លាននាក់នៅលើ YouTube ដោយបានពង្រឹងជំហររបស់ក្រុមនេះ ឲ្យកាន់តែមានមុខមាត់បន្ថែមក្នុងវិស័យតន្ត្រី។ ការទទួលបានបែបនេះ គឺធ្វើឲ្យ BLACKPINK ក្លាយជាតារាចម្រៀងដំបូងគេបង្អស់លើពិភពលោកហើយ ដែលទទួលបានអ្នកចុច Subscribe ច្រើនបែបនេះ​។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមផលិតកម្ម YG បានឲ្យដឹងថា BLACKPINK បានឈាន Subscribe រហូតដល់ទៅ ៩០លាននាក់លើ YouTube នៅម៉ោង

    July 17, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ រលកកម្ដៅខ្លាំងបានកើតឡើងនៅឯភាគខាងលិចសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដោយសីតុណ្ហភាពបានកើនឡើងដល់ ៥៣អង្សាសេលើតំបន់វាលខ្សាច់នៃរដ្ឋកាលីហ្វ័រញ៉ា ស្របពេលដែលមហន្តរាយទឹកជំនន់បន្តគំរាមកំហែងដល់ភាគឦសានប្រទេស បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់នៅភាគឦសាននឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត។ នៅតំបន់បាក់ស៍ ខោនធី (Bucks County) នៃរដ្ឋផេនស៉ីវ៉ានៀ (Pennsylvania) និងភាគខាងជើងទីក្រុង Philadelphia ភ្លៀងធ្លាក់ និងទឹកជំនន់ភ្លាមៗកាលពីចុងសប្តាហ៍បានសម្លាប់មនុស្ស ៥នាក់ ហើយ មានក្មេង ២នាក់បាត់ខ្លួន។ កម្រិតភ្លៀងធ្លាក់អាចធូរស្រាលខ្លះនៅថ្ងៃចន្ទនេះ ប៉ុន្តែទោះជាយ៉ាងណា ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគឦសាន

    July 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនី​ហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត។ សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ស្ត្រីដែលបានបង្ហោះវីដេអូខាងលើបាន ជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡេីយ៕

    July 17, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បញ្ចេញកប៉ាល់ធំៗចំនួន៥គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅតាមបណ្ដាកោះនានា ដោយសារបញ្ហាអាកាសធាតុខ្យល់កន្ដ្រាក់ និងរលកធំៗកាលពីថ្ងៃកន្លងទៅ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក គួច ចំរើន បានអះអាងថា ព្រឹកនេះដោយមើលឃើញអាកាសធាតុធូរស្រាល និងរលករៀងស្ងប់បន្ដិចនោះ លោកបានបញ្ជាឲ្យស្នងការខេត្ត បញ្ចេញកប៉ាល់ធំៗ ចំនួន៥គ្រឿង ដើម្បីទៅទទួលភ្ញៀវទេសចរដែលជាប់នៅតាមបណ្ដាកោះ មកកាន់ដីគោកវិញ។ អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បើទោះបីរៀងស្ងប់ខ្យល់ និងរលកបន្ដិចក៏ពិតមែន

    July 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ផ្តល់គោរមងារ ដល់ឧកញ៉ា ពុង ឃាវសែ ជា «អ្នកឧកញ៉ា» ។ ព្រះរាជក្រឹត្យនេះ បានធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ Fresh News 

    July 17, 2023