- Naren
- ព័ត៌មានអន្តរជាតិ
(ផ្លរីដា)៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានសម្រេចចិត្តលើកិច្ចសន្យាព្រមព្រៀងលេងជាមួយក្លិប Inter Miami រហូតដល់ចុងឆ្នាំ២០២៥ និងពាក់អាវលេខ១០ ស្ថិតក្នុងលីគអាមេរិក Major League Soccer ដ្បិតលក្ខខណ្ឌតម្លៃប្រាក់ពលកម្មមិនត្រូវបានបង្ហាញនោះទេ, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៧ ខែកក្កា ឆ្នាំ២០២៣។ Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៧លើកនោះ បានចាកចេញពីក្លិបបារាំង Paris Saint Germain នៅបញ្ចប់រដូវកាល ២០២២-២៣ ដែលអតីតកីឡាកររបស់ FC Barcelona
July 17, 2023 - ព័ត៌មានជាតិ
(បរទេស)៖ ខ្សែភាពយន្ត «The Flash» ដឹកនាំដោយ Andy Muschietti បានក្លាយជាភាពយន្ត ខាតទុនច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រនៃខ្សែភាពយន្តកំពូលវីរបុរស ដោយផ្អែកលើលទ្ធផលហិរញ្ញវត្ថុរកបានតិចតួចប៉ុណ្ណោះ បើប្រៀបនឹងការចំណាយ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Reels Mag នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយនឹងទុនផលិតចំនួន ២២០លានដុល្លារ និងបន្ថែមថ្លៃផ្សព្វផ្សាយពាណិជ្ជកម្មចំនួន១៥០លានដុល្លារ, ភាពយន្ត «THE FLASH» រកចំណូលបានទូទាំងពិភពលោកមិនដល់៣០០លានដុល្លារផង ដែលធ្វើឲ្យរឿងនេះ ក្លាយជាភាពយន្ត Superhero ដែលខាតទុនធំបំផុតប្រចាំប្រវត្តិសាស្ត្រ និងខាងបង់ប្រាក់អស់ខ្ទង់២០០លានដុល្លារ។ ខាងក្រោមនេះជារឿងបែប Superhero ដែលខាតបង់ប្រាក់ច្រើនបំផុត ១៖ The
July 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថាមានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឲ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានបញ្ជាក់ថា មាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀលដោយ
July 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសថា Twitter ផ្លូវការរបស់សម្តេច បានទទួលសញ្ញា «ធិក» ពណ៌បៃតង (Verify) ហើយ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាច Add/Follow Twitter ផ្លូវការរបស់សម្តេច ដែលមានសញ្ញា «ធិក» ពណ៌បៃតងនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗពីសម្តេច។ សម្តេចបានបញ្ជាក់ដូច្នេះថា «ចាប់ពីថ្ងៃនេះតទៅបងប្អូនដែលប្រើប្រាស់ Twitter គឺសូម Add/Follow
July 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។ កិច្ចសហប្រតិបត្តិការនេះ នឹងជំរុញបន្ថែមលើវិស័យទេសចររវាងប្រទេសទាំងពីរ។ ការចុះអនុស្សរណៈនេះរៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក Larry Wang អនុប្រធានក្រុមហ៊ុន UnionPay International នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ការចុះអនុស្សរណៈនេះ ជាការផ្ដល់ក្របខណ្ឌសហប្រតិបត្តិការរវាង UnionPay និងប្រព័ន្ធបាគង KHQR
July 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានអស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-19 Women’s Championship 2023 ទៅហើយ ក្រោយបញ្ចប់ការប្រកួតជម្រុះក្នុងពូលជាស្ថាពរ ដោយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម និងថៃ បានដឹកដៃក្រុម U19 នារីមីយ៉ាន់ម៉ា ក្នុងនាមក្រុមលេខ២ ល្អជាងគេ ឡើងវគ្គបន្ដ បន្ទាប់ពីមីយ៉ាន់ម៉ា ចាញ់ថៃ ត្រឹម ១-០ ក្នុងជំនួបបញ្ចប់ពូល C កាលពីយប់មិញ ។ ក្រុម U19 នារីកម្ពុជា បានឆ្លងកាត់ការប្រកួតក្នុងពូល ៣ប្រកួតឈ្នះ
July 11, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ សកម្មភាពឆក់កាបូប២ករណីផ្ទួនៗ ប្រព្រឹត្តដោយជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង ដោយករណីដំបូងបានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីគ្រូបង្រៀនម្នាក់ នៅចំណុចភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបន្ទាប់មកឆក់កាបូបមួយករណីទៀត នៅចំណុចភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ។ ហេតុការណ៍នេះ បានកើតឡើងព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម, លោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរ បានបញ្ជាឲ្យកម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុកជើងព្រៃ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ រ៉េត សារីម អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអូរឌឹម
July 10, 2023 - PR
កាលពីថ្ងៃទី០៦ កក្កដា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Sun & Moon កាល់បេកម្ពុជា សហការណ៍ជាមួយ សមាគមអន្តោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា រៀបចំ កិច្ចប្រជុំ រវាងឱសថការី និង គ្រូពេទ្យនៃសមាគម អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាលើបញ្ហាក្រពះពោះវៀននៅកម្ពុជា ដើម្បីពិភាក្សាអំពី បញ្ហាក្រពះពោះវៀននៅកម្ពុជា និងជាពិសេសដាក់ដំណើរការជាផ្លូវការនូវ គេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ ដែលមានឈ្មោះថា «ក្រពះម៉ែត្រ»។ កិច្ចប្រជុំ រវាងឱសថការី និង គ្រូពេទ្យនៃសមាគម អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាមានការចូលរួមពី វាគ្មិនល្បីៗចំនួន៣រូប ជាអ្នកជំនាញ និងវេជ្ជបណ្ឌិតល្បីៗដូចជា លោក Smit Soni
July 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣
July 7, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានស្នើដល់អាជ្ញាកណ្តាលគ្រប់រូបឲ្យប្រុងប្រយ័ត្ន និងកាត់បន្ថយការខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍នៅអំឡុងប្រកួត World Cup ទាំងផ្នែកបុរស និងស្រ្តី។ ការខ្ជះខ្ជាយម៉ោងនេះត្រូវបានមើលឃើញនៅអំឡុងប្រកួត World Cup ផ្នែកបុរស នាឆ្នាំ២០២២ នៅប្រទេសកាតា ដែលជាមធ្យមមានការថែមម៉ោងដល់ទៅ ១១នាទីឯណោះ និងមានការថែមម៉ោងដល់ទៅ ២៧នាទីផងដែរនៃជំនួបរវាងអង់គ្លេស ប៉ះអ៉ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Live Score នាថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា កំហាតពេលទាំងនោះ គឺកើតឡើងនៅពេលផ្លាស់ប្តូរកីឡាករលើទីលាន ការព្យាបាលកីឡាកររបួស ការអបអរគ្រាប់បាល់បំប៉ោងសំណាញ់ទី
July 7, 2023









