Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ឱ្យដឹងថា អគ្គនាយកដ្ឋានគយ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ។ កិច្ចការនេះ មានសារសំខាន់សំដៅបង្កើនបរិយាកាស ឲ្យមានការប្រកួតប្រជែង ដោយស្មើភាពក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀននិងទំនិញខូចគុណភាព…) ជាដើម។ ជាក់ស្ដែង កាលពីដើមសប្តាហ៍ទី១នៃខែកក្កដា អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ពិសេសបានចុះប្រតិបត្តិការបង្ក្រាបទំនិញរត់គេចពន្ធនៅតាមគោលដៅមួយចំនួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន ១១

    July 7, 2023
  • ព័ត៌មានជាតិ

    (បរទេស)៖ តាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Juinnes World Records បានឲ្យដឹងថា YouTuber ល្បីឈ្មោះរបស់អាមេរិក MrBeast បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខ្លួនឯង ដោយបានក្លាយជាមនុស្សដំបូងគេ ទទួលបាន Follower រហូតដល់១លាននាក់ នៅលើបណ្តាញសង្គមថ្មី Threads ខណៈលោក Mark Zuckerberg ដែលជាម្ចាស់បណ្តាញសង្គមមួយនេះ ឈរនៅលើលេខរៀងទី២។ បណ្តាញសង្គម Threads របស់លោក Mark Zuckerberg ត្រូវបានគេដឹងថា ជាកម្មវិធីមួយដែលបង្កើតឡើងឡើង ដើម្បីប្រកួតប្រជែងជាមួយបណ្តាញសង្គម Twitter របស់លោក Elon Musk។ ជាមួយគ្នានេះ

    July 7, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Meta Platform ដាក់ដំណើរការកម្មវិធីថ្មីដែលមានឈ្មោះថា Threads នៅថ្ងៃទី០៦ សប្តាហ៍នេះ មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ៣០លានដងជុំវិញពិភពលោកក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ ដែលការដាក់ដំណើរការថ្មីនេះត្រូវបានភាគីខាងក្រុមហ៊ុន Twitter លោក Elon Musk លើកឡើងថា បានប៉ះពាល់ដល់កម្មសិទ្ធបញ្ញារបស់ Twitter នឹងបានគំរាមប្តឹង Meta។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Meta បានប្រកួតប្រជែងមិនស្របច្បាប់ដោយបានជួលអតីតបុគ្គលិក Twitter ដែលដឹងពីអាថ៌កំបាំងពាណិជ្ជកម្ម

    July 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​កម្ពុជា និងអូស្រ្តាលី បានកំពុងធ្វើការរួមគ្នា ជំរុញ​ការបង្កើតសួនកសិ-ឧស្សាហកម្ម​នៅកម្ពុជាឱ្យបានឆាប់ ​ដើម្បីជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា​ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកក្កដានេះថា បច្ចុប្បន្ននេះ សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាជាមួយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈអង្គការកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី( CA​VAC) ជំរុញការ​បង្កើតសួនកសិ-ឧស្សាហកម្ម​នៅកម្ពុជាឱ្យបានឆាប់ជាច្រើន គោលដៅដែលអាចធ្វើទៅបាន។ លោកបានគូសបញ្ជាក់ថា គោលដៅដែលអាចនឹងជ្រើសរើសបង្កើត​សួនកសិ-ឧស្សាហកម្មនាពេល​​នេះ គឺនៅប៉ូលសេដ្ឋកិច្ចពិសេសទី ៤របស់កម្ពុជា គឺស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។ លោកបានលើកឡើងបន្ថែមថា ​«សួនកសិ-ឧស្សាហកម្មនេះ គឺជាតម្រូវការរបស់ប្រទេសកម្ពុជា ដែលជាគោលដៅ នៃគោលនយោបាយរបស់កម្ពុជា

    July 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីទិញទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ពេលគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប) រៀបចំពិធីបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅ ដែលប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌាចំនួន ៥២,០០០ដប ខណៈ ១ដបមានតម្លៃ ១៧.៦៣ដុល្លារ។ បើតាមលោក លោក ប្រាជ្ញ ចន្ទ

    July 6, 2023
  • បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមចេញពីរោងចក្រ Foxconn ប្រទេសចិនមកថា ស្មាតហ្វូនជំនាន់ចុងក្រោយ iPhone 15 គ្រប់ម៉ូដែលទាំងអស់របស់ Apple ក្នុងឆ្នាំនេះនឹងត្រូវបានផ្លាស់ប្តូរសមត្ថភាពថ្មដែលមានកម្លាំងខ្លាំងជាងមុនរហូតជិតដល់ ៥,០០០មីលីអំពែម៉ោង (mAh) ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ជារៀងរាល់ឆ្នាំមុនថ្ងៃព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីៗរបស់ Apple តែងតែទទួលបានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងសមត្ថភាពថ្ម កាមេរ៉ា អេក្រង់ រូបរាង និងមុខងារផ្សេងទៀត។ ដោយឡែកយោងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះដែលចេញពីក្រុមហ៊ុនផ្គត់ផ្គង់ iPhone ធំបំផុត Foxconn ទំនងក្លាយជាការពិតហើយ ដោយក្នុងនោះប្រភពគូសបញ្ជាក់ថា ម៉ូដែល iPhone 15ទាំង

    July 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ

    July 6, 2023
  • ព័ត៌មានជាតិ

    (បរទេស)៖ ស្មាតហ្វូនចិនពីម៉ូដែល Xiaomi និង Realme បានកា្លយជាកំពូលស្មាតហ្វូនតាមរយៈការលក់ក្នុងប្រទេសរុស្ស៊ី ដែលបានគ្របដណ្តប់ទីផ្សារលើសពី ៧០ភាគរយគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣ នេះ បន្ទាប់ពីក្រុមហ៊ុន Samsung និង Apple បញ្ឈប់ការដាក់លក់នៅទីនោះដោយសារសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពពីក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈ M.Video-Eldorado ដែលជាអាជីវកម្មលក់រាយដ៏ធំបំផុត និងឈានមុខគេក្នុងប្រទេសរុស្ស៊ីបានរាយការណ៍មកថា ស្មាតហ្វូនរបស់ចិនបានគ្រប់គ្រងទីផ្សាររុស្ស៊ីក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះលើសពី ៧០ភាគរយនៃការលក់ទាំងអស់ ពោលគឺកើនឡើងប្រហែល ៥៥កាលពីឆ្នាំមុន។ ខណៈដែលតម្រូវការសរុបសម្រាប់ស្មាតហ្វូននៅក្នុងប្រទេសរុស្ស៊ីគឺកើនឡើងខ្ទង់ ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានផលិតផលសរុបជិត ១៣លានគ្រឿងដែលត្រូវបានលក់។ ចាប់តាំងពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនមក

    July 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងបន្ដការប្រកួតលក្ខណៈមិត្តភាព Pre-Season នៅប្រទេសថៃ ដោយនឹងត្រូវជួបក្រុមខ្លាំងៗចំនួន ៤ប្រកួត ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីត្រៀមរដូវកាលថ្មី នៃពានរង្វាន់ Cambodian Premier League 2023/24 ផង និងវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី AFC Cup 2023 ផង ។ ក្នុងចំណោម ៤ប្រកួតរបស់ក្រុមជើងឯកលីគកំពូលកម្ពុជាខាងលើ រួមមានថ្ងៃពុធនេះ ក្រុមសិង្ហក្រហម ត្រូវជួបក្រុមលីគទី២ របស់ថៃ គឺក្រុម Suphanburi មុនបន្ដជួបក្រុមលីគកំពូលថៃ Port

    July 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទំាង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ ទន្លេសាប-កំពង់ហ្លូង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ Fresh

    July 5, 2023