Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីកិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមានកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ពោលគឺក្នុងឱកាសកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ លោក ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍

    June 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករជាលើកដំបូង ទៅប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅតំបន់អាស៊ី ក្រោយពីកម្ពុជាព្យាយាមចាប់យកទីផ្សារនេះជាច្រើនឆ្នាំ។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ​ហ្វីលីពីន គឺជាទីផ្សារល្អ​ ដោយប្រទេសនេះមានតម្រូវការអង្ករច្រើន ​ហើយបច្ចុប្បន្ននេះ ប្រទេសនេះកំពុងមានការខ្វះខាត​ស្បៀង​។ ​ លោកបានគូសបញ្ជាក់ថា ការនាំចេញទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងនេះ បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោល គឺពីការនាំចូលតាមរយៈរដ្ឋ មកឯកជនវិញ។ ស្របជាមួយគ្នា ​នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសហ្វីលីពិន គឺ​ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលជំរុញឱ្យកម្ពុជាធ្វើការងារជិតស្និតជាមួយលោក និងឈានទៅដល់ការនាំចូលអង្ករពីកម្ពុជា ជាលើកទី១។ លោកមានប្រសាសន៍ថា «នេះចំណុចមួយចាប់ផ្តើម សង្ឃឹមថានឹងមានចំនួនច្រើន ដោយសារប្រទេសហ្វីលីពីន ជាប្រទេសមួយដែលត្រូវការអង្ករ

    June 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការខ្ចីប្រាក់ពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវ មិនមែនជារឿងអាក្រក់នោះទេ ក៏ព្រោះថាប្រសិនបើកម្ចីទៅប្រើប្រាស់ចំគោលដៅ មិនត្រឹមតែមានលទ្ធភាព ក្នុងការសងត្រឡប់នោះទេ ថែមទាំងជួយបង្កើនចំណូល ដែលជួយដល់ជីវភាពក្រុមគ្រួសារទៀតផង។ ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើងឡើងក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» រៀបចំឡើងក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ លោកស្រី ជា សិរី បានថ្លែងថា «មតិមួយចំនួនលើកឡើងថា កម្ពុជាមានធនាគារជាច្រើន ហើយក៏នាំឲ្យប្រជាពលរដ្ឋជំពាក់ធនាគារច្រើន

    June 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរស២នាក់បានរងរបួសធ្ងន់ ដោយម្នាក់បាក់ម្រាមដៃ និងម្នាក់ទៀតផុងលលាក្បាល ក្នុងករណីអំពើហិង្សាត្រូវគេព្រួតវាយ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមការឲ្យដឹងពីមន្ត្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍ផ្ទុះហិង្សានេះកើតឡើងនៅម៉ោងប្រមាណ៩យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយមុនកើតហេតុ ជនបង្កដែលជាម្ចាស់ឃ្លាំងគ្រឿងជ័រស្នោ និងកូនចៅរបស់គេគ្នាប្រមាណជាង ១០នាក់ បានព្រួតគ្នាវាយលើបុរសពីរ ដែលជាអ្នកជិតខាងនឹងគ្នា ព្រោះទំនាស់រឿងថយឡានដឹកឥវ៉ាន់ពេញផ្លូវ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះ។ មន្ត្រីអាវុធហត្ថបន្តថា ដំបូងឡើយជនរងគ្រោះទាំង២នាក់នៅក្នុងផ្ទះធម្មតា ក្រោយមកពេលឃើញម្ចាស់ឃ្លាំងនោះ ចតរថយន្តដល់ ៣គ្រឿងធំៗទន្ទឹមគ្នា ដែលពិបាកក្នុងការចេញចូលផ្ទះ

    June 14, 2023
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពឡានសំរាមដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និង ក្រសួងបរិស្ថាន អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺការដេគ័រ និងពណ៌របស់រថយន្ត ដែលមានចម្រុះពណ៌តែម្តងដូចជា ផ្កាឈូក បៃតងខ្ចី ក្រហម ជាដើម។ មហាជនជាច្រើនបានធ្វើការចែករំលែក និងកោតសរសើរចំពោះរូបរាងថ្មីរបស់ឡានសំរាម រហូតមានមហាជនមួយចំនួនបានសរសេរបែបលេងសើចថា ឡានសំរាមថ្មី ទាក់ទាញនិង ចង់ជិះលេងថែមទៀតផង។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Keang Meng បានសរសេររៀបរាប់ថា៖ «ឡានសំរាមសម័យតេជោសន្តិភាព រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង។ ខ្ញុំសូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំក្រសួងបរិស្ថានចំពោះការរៀបចំដ៏ស្រស់បំព្រង Ministry of Environment» ៕ រូបភាព៖

    June 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការមណ្ឌលគាំទ្រការអប់រំគីហ្សូណា បានរៀបចំពិធីប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី១០-១២ ដែលផលិតដោយ ESC-Kizuna និងមូលនិធិនីបប៉ុន។ លើកឡើងនាឱកាសនោះលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កាលពីមុន អង្គការគីហ្សូណា បានអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតមធ្យមសិក្សាបឋមភូមិ សៀវភៅសិក្សាគោលថ្មី និងសោតុបករណ៍បង្រៀនភាសាអង់គ្លេស «English is Fun» ដែលឥឡូវនេះត្រូវបានប្រើប្រាស់នៅសាលាមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស។ សៀវភៅសិក្សាគោលថ្មីនេះងាយស្រួលយល់ និងងាយអនុវត្តជាងសៀវភៅមុនៗ ហើយយើងសង្កេតឃើញថាចំនួនសិស្សដែលចូលចិត្តភាសាអង់គ្លេសបានកើនឡើង។ លោកស្រី ទន់ សាអ៊ីម បន្ថែមថា

    June 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា ក្នុងជំនួបរបស់សម្តេចជាមួយលោកគ្រូ សា សុជា នាថ្ងៃម្សិលមិញ ដើម្បីជាផ្តល់នូវការគាំទ្រដល់សកម្មភាពលោកគ្រូ សាន សុជា ឱ្យបន្តផ្សព្វផ្សាយនូវព្រះធម៌អប់រំចិត្ត ដល់ប្រជាជនកម្ពុជា ពិសេសជួយអប់រំលើការកសាងអំពើល្អក្នុងសង្គមជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេច បន្តចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញបានជួបជាមួយលោកក្មួយ

    June 14, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតមានទំហំ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនឹងរួមមានមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស រ៉ុក្កែត គ្រាប់រំសេវផ្សេងៗ ហើយនិងរថពាសដែក ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកាសកញ្ចប់ជំនួយយោធាថ្មីខាងលើនេះធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានមើលឃើញ​រថពាសដែកមួយចំនួន ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ ត្រូវបានបាត់បង់នៅលើសមរភូមិ។ ក្រោមកញ្ចប់ជំនួយ អ៊ុយក្រែននឹងទទួលបានបន្ថែមទៀតនូវ មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS, រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់ផ្លោង HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ព្រមទាំងប្រព័ន្ធប្រឆាំងយន្តហោះ Stinger ហើយនិងអាវុធសម្រាប់ប្រឆាំងរថក្រោះ។ គួរបញ្ជាក់ថា ក្រៅពីនេះ វាក៏នឹងមានរួមរថពាសដែកប្រយុទ្ធ

    June 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) ក្រើនរំលឹកជាថ្មីចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ មិនអនុញ្ញាតឲ្យយកអត្តសញ្ញណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅនៅពីអតិថិជន ដើម្បីផ្ដល់ឥណទាននោះឡើយ ក៏ព្រោះថារបស់ទាំងនេះជាលិខិតមិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ។ ការក្រើនរំលឹកជាថ្មី របស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជូនអ្នកពាក់ពន្ធនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ លោក រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជន អ្នកប្រើប្រាស់ប្រាក់កម្ចីក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ពីផលប្រយោជន៍នៃការប្រើប្រាក់កម្ចី

    June 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប្លង់ សុផល អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ក្រោយបើការស៊ើបសួរ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនជាតិចិន២នាក់ប្តីប្រពន្ធ រួមមានឈ្មោះ LAI WENSHAO អាយុ៣០ឆ្នាំ​ ជាប្តី និងឈ្មោះ CAI HUIJUAN អាយុ៣៩ឆ្នាំ​ ជាប្រពន្ធ ពីបទ ឃាតកម្មដោយមានទារុណកម្ម។ បន្ទាប់ពីចោទប្រកាន់ ជនជាតិចិនត្រូវជាប្តី និងប្រពន្ធនេះ នឹងត្រូវបន្តបញ្ជូនសំណុំរឿង រួមទាំងវត្ថុតាង ទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត ដើម្បីបន្តនីតិវិធី។ សូមរំលឹកថា កម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយនគរបាលខេត្តកណ្តាល និងរាជធានីភ្នំពេញ

    June 14, 2023