Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភាពស្រពាប់ស្រពោន ក្តីព្រួយបារម្ភរបស់ឪពុកម្តាយ និងគ្រួសាររបស់កុមារា លីម រ៉ានុត បានប្រែមកជាស្រស់ថ្លា និងរីករាយវិញហើយ បន្ទាប់ពីដុំសាច់ដ៏ធំក្នុងខួរ​ក្បាលរបស់កុមារារូបនេះ ត្រូវបានវះកាត់យកចេញដោយជោគជ័យពីសំណាក់ក្រុមគ្រូ​ពេទ្យគន្ធបុប្ផាទីតាំងវត្តភ្នំ ដោយប្រើពេលវេលា៨ម៉ោង។ កុមារា លីម រ៉ានុត អាយុ ១៣ឆ្នាំ មកពីភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវ​បានឪពុកម្តាយនាំមករកសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាសាខាវត្តភ្នំ កាលពីសប្តាហ៍​កន្លងទៅនេះ។ កុមារា លីម រ៉ានុត បានកើតអាការៈឈឺក្បាលរយៈពេលប្រមាណ​ជាពីរ​ឆ្នាំ​​មក​ហើយ។ ពេលឈឺក្បាលម្តងៗម្តាយចេះតែយកថ្នាំបំបាត់ការឈឺចាប់ឱ្យកូនលេប ដោយ​មិនបានដឹងពីប្រភពនៃជំងឺនោះឡើយ។ ពីរឆ្នាំក្រោយនៅពេលសាច់ដុះកាន់តែធំ ថ្នាំលេបបំបាត់ការឈឺចាប់លែងមានប្រសិទ្ធ​ភាព ទើបសម្រេចនាំកូនមករកសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលជា​ពេទ្យ​ទេវ​តា ពេទ្យសប្បុរសដ៏ធំនៅកម្ពុជា។ ក្រុមគ្រូពេទ្យបានរកឃើញថា

    June 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺ ក្រោយសាលាឯកជនមួយ តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយលើកឡើងថា តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុសិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ ឆ្នាំ។ ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សា ជូនរដ្ឋតែ ១០%។ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត តម្រូវឱ្យអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ។ ក្នុងសេចក្តីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា « អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ

    June 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងប្រៃសណីយ៍ ជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំទាញសេវាតាមទីតាំងសម្តេចរៀបចំកម្មវិធីផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រាល់ពេលសម្តេចទៅក្រៅប្រទេសម្តងៗ សម្តេចកម្រនឹងប្រើប្រាស់ internet ប្រទេសរបស់គេណាស់ សម្តេចតែងតែប្រើប្រាស់សេវាអ៉ីនធើណិតរបស់ក្រុមហ៊ុននៅក្នុងប្រទេសសម្រាប់នៅក្រៅប្រទេស។ ប៉ុន្តែពេលនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ បែរជាអ៉ីនធើណិតពិបាកដំណើរការទៅវិញ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃក្រោយ យើងអាចធ្វើអញ្ចេះ ដូចកាលដែលយើងធ្វើពិធីនានា គឺកាលណាខ្ញុំចុះទៅខាងណា ស្នើឱ្យក្រសួងប្រៃសណីយ៍ គេដំឡើងទៅ ព្រោះទំនាក់ទំនងវាសំខាន់ណាស់សម្រាប់ខ្ញុំ កន្លងទៅនៅពេលដែលយើងជួបគ្នាកន្លែងណាៗ

    June 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយនឹងកម្មករកម្មការិនី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញហើយនោះ សម្តេចត្រូវជួបជាមួយនឹងអន្ទិត សាន សុជា ដែលទើបនឹងលាចាកសិក្ខាបទ (សឹក) ហើយបានត្រឡប់ពីប្រទេសអូស្ត្រាលីមកកម្ពុជាវិញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថាទៀត លោកគ្រូ សាន សុជា បានត្រឡប់ពីប្រទេសអូស្ត្រាលី មកដល់ខេត្តសៀមរាប កាលពីថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៣ ហើយក៏បានទាក់ទងគ្នាជាមួយសម្តេច និងសម្រេចរើសយកម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែមិថុនានេះ

    June 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារជូនពរក្រុមគោព្រៃកម្ពុជាជួបតែសំណាងល្អ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ទោះចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាក៏ពិតមែន តែលោក Honda នៅតែតាមដាន និងគាំទ្រក្រុមជម្រើសជាតិកម្ពុជា ជាក់ស្ដែងព្រឹកនេះលោកបានបង្ហោះសារមួយថា «សូមអរគុណចំពោះសាររបស់អ្នក ហើយសូមជូនពរសំណាងល្អសម្រាប់ការប្រកួតនៅថ្ងៃទី១៥»។ គួរដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបង់ក្លាដែស ក្នុងជំនួបមិត្តភាពអន្ដរជាតិ ក្រោមការដឹកនាំដំបូងរបស់លោក Felix Dalmas ដែលទើបត្រឡប់មកកាន់តំណែងខ្លួនវិញ ជំនួសលោក Honda ដែលបានផុតកិច្ចសន្យាជាមួយក្រុមគោព្រៃកម្ពុជា

    June 13, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ទីភ្នាក់ងារវប្បធម៌ និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិហៅកាត់ថា UNESCO បានប្រកាសនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោងនឹងចូលរួមជាមួយអង្គការអន្តរជាតិនេះឡើងវិញ និងព្រមបង់ប្រាក់សំណងជាង ៦០០លានដុល្លារ បន្ទាប់ពីមានជម្លោះអស់មួយទសវត្សរ៍ លើសំណុំរឿងបញ្ចូលប៉ាឡេស្ទីនទៅក្នុងសមាជិកភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។ មន្ត្រីអាមេរិកនិយាយថា ការសម្រេចចិត្តវិលត្រឡប់មកវិញនេះ ត្រូវបានជំរុញដោយការព្រួយបារម្ភថា ប្រទេសចិនកំពុងបំពេញចន្លោះប្រហោង ដែលសហរដ្ឋអាមេរិកបន្សល់ទុក ក្នុងការបង្កើតគោលនយោបាយរបស់អង្គការយូណេស្កូ ជាពិសេសក្នុងការកំណត់ស្តង់ដារសម្រាប់បញ្ញាសិប្បនិម្មិត និងការអប់រំបច្ចេកវិទ្យានៅជុំវិញពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រង និងធនធាន លោក Richard Verma បានដាក់លិខិតមួយច្បាប់កាលពីសប្តាហ៍មុន ទៅកាន់អគ្គនាយកអង្គការយូណេស្កូ លោក Audrey

    June 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្ដរជាតិ នៅរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ សម្រេចបានចំនួន ១៩ ២៩២លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ២២ ៤៨៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យោងតាមរបាយការណ៍បានបញ្ជាក់ថា «ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា មានទឹកប្រាក់ ​១៩ ២៩២លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានចំនួន ៩ ១៨៣លានដុល្លារ ធ្លាក់ចុះ២.៤ភាគរយ ចំណែកការនាំចូលវិញមានចំនួន ១០ ១០៩លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។

    June 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគ ខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦

    June 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺករណីបុរសម្នាក់ កាន់ធូបមួយបាច់ បបួលនគរបាលស្បថ ពាក់ព័ន្ធការផាកពិន័យបទល្មើសចរាចរណ៍ ស្ថិតនៅគោលដៅតាមផ្លូវ២១៧ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ បើតាមសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការផុសវីដេអូរបស់គណនីហ្វេសបុកមួយឈ្មោះ យី សៀវគង និងផេកហ្វេសបុកឈ្មោះ Bong Vy Online Shop ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ហើយ បែរចោទប្រកាន់មកលើសមត្ថកិច្ចថាបបួលគាត់វាយគ្នាមួយស្មើ និងបបួលសមត្ថកិច្ចស្បថស្បែ ជាការចុះផ្សាយព័ត៌មានមិនពិត។ ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

    June 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញមួយចំនួន។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា​នេះ។ ខាងក្រោមនេះ ជាអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ៖

    June 13, 2023