Naren
  • ព័ត៌មានអន្តរជាតិ

    (ថៃ)៖ អ្នកស្រី កាញ្ចនា ផ័ត្រឆូក អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ នៃក្រសួងការបរទេសរបស់ថៃ បានលើកយកករណីមានការទទួលបានព័ត៌មានភាន់ច្រឡំពីការពិត នៅលើបណ្តាញសង្គមអនឡាញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការលេចឮថា នឹងមិនមានការជួលពលករពីកម្ពុជា និងឡាវបន្តទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod។ លោកស្រីបានបញ្ជាក់ថា នេះមិនមែនជារឿងពិតទេ ដោយអគ្គនាយកដ្ឋានស្វែងរកការងារ នៃក្រសួងការងាររបស់ថៃ បានចេញមកបកស្រាយហើយថា យើងគ្រាន់តែកែប្រែដំណាក់កាលជួលពលករខ្មែរ និងឡាវបែបស្របច្បាប់ ដែលចូលមកធ្វើការតាមរយៈអនុស្សរណៈប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់សហគ្រាស ឬថៅកែ អាចដាក់សំណើតម្រូវការពលករបរទេសទៅកាន់មន្ទីរស្វែងរកការងារខេត្ត ឬមន្ទីស្វែងរកការងារទីក្រុងបាងកក តំបន់1-10 ដោយមិនចាំបាច់មកកាន់ទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដើម្បីភាពងាយស្រួល

    June 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសកែតម្រូវតួលេខនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា នៅឆ្នាំ២០២២ កើនឡើងត្រឹម៥.២ភាគរយប៉ុណ្ណោះ ចំណែកនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៦ភាគរយ ។ ការកែតម្រូវនេះធ្វើឡើងបន្ទាប់ពីនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ អ្នកសរសេរសុន្ទរកថា ជូនសម្តេចបានដកស្រង់ នូវតួលេខកំណើនសេដ្ឋកិច្ចកម្ពុជាចាស់ ដែលថាកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៥.៤ភាគរយ និងនៅឆ្នាំ២០២៣ ព្យាករថានឹងកើនឡើងក្នុងអត្រា ៦.៦ភាគយ ដែលជាតួលេខចាស់ហួសសម័យ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អ្នកសរសេរសុន្ទរកថា ជូនសម្តេចត្រូវពិនិត្យឲ្យបានម៉ត់ចត់

    June 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ​)៖​ ផ្ទះប្រជាពលរដ្ឋចំនួន​២ខ្នង​ និងលុយចំនួន៤ម៉ឺនដុល្លារអាមេរិក ព្រមទាំងសម្ភារមួយចំនួនទៀត ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង​ និងបានរាលដាលដល់ផ្ទះចំនួន២ខ្នងទៀត បណ្ដាលឱ្យរងការខូចខាតអស់ប្រហែល ៣០%​ នារសៀលថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ ភូមិមិត្តភាព១​ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ហេតុការណ៍​អគ្គិភ័យឆាបឆេះខាងលើនេះ​ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះផ្ទះអស់ចំនួន​២ខ្នងទាំងស្រុង​ និងរាលដាលដល់ផ្ទះចំនួន២ខ្នងទៀតប្រហែល៣០% សាឡុង​១ឈុត​ ម៉ាស៉ីនដេរចំនួន៤ មាស​៥ជី​ និងលុយចំនួន​៤០,០០០ដុល្លារ។ យោងតាមរបាយការណ៍ដដែល អគ្គិភ័យខាងលើនេះ​ត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង​២៖០០នាទីរសៀលនាថ្ងៃដដែល​ ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន​

    June 9, 2023
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន បន្តជំរុញដល់សហគមន៍ស្វាយចន្ទីទាំងអស់ក្នុងខេត្តស្ទឹងត្រែងដោយឡែក និងកសិករដាំស្វាយចន្ទីទាំងអស់នៅទូទាំងប្រទេសនិយាយជារួម ត្រូវគិតគូរចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនទទួលទិញ ដើម្បីធានាដល់ស្ថិរភាពនៃតំលៃស្វាយចន្ទី លើទីផ្សារ និងទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ លើផ្នែកបច្ចេកទេសពីក្រុមហ៊ុនផងដែរ។ ការស្នើនេះធ្វើឡើងក្នងឱកាសលោកបណ្ឌិត និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយ គោលការណ៍ឥណទាន គាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ដល់សហគមន៍​ចំនួន​ ១០​ ដែលមានផ្ទៃដីដាំដុះសរុបចំនួន​ ២​ ០០០ហិកតា​ នៅភូមិ​ស្រែក្រសាំង​ ឃុំ​ស្រែក្រសាំង​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីភាពបិទជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីនេះនឹងប្រព្រឹត្តយ៉ាងមហោឡា​រិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូ​កី​ឡាជនមានពិការភាពអាស៊ាន ភ្ញៀវជាតិ អន្តរជាតិ អត្តពលិកជនមានពិការភាព និង​មហា​ជនប្រមាណ៧ម៉ឺននាក់។ កម្មវិធីជាច្រើននឹងត្រូវប្រារព្ធឡើង​ក្នុងពិធីបិទជាផ្លូវការនេះ ដូចជា សម្ដែងចម្រៀង «កម្ពុជាចែងចាំង» ដោយក្រុមកុមារសាលាមធ្យមសិល្បៈ, ការសម្ដែងការអប់រំកាយគុនល្បុក្កតោ, ដង្ហែក្បួនអត្តពលិកជនពិការ, សម្ដែងចម្រៀង «ភាសាបេះដូង»,

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អបអរសាទរ អត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 9, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងខែមេសាបានកើនឡើងដល់កម្រិតខ្លាំងបំផុតក្នុងរយៈពេល ៦ខែ ដោយសារការនាំចេញបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីការចាប់ផ្តើមកើតមានជំងឺរាតត្បាត ហើយការនាំចូលបានកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ឱនភាពពាណិជ្ជកម្មទំនិញ និងសេវាកម្មបានកើនឡើងចំនួន ១៤ពាន់លានដុល្លារ ឬ ២៣% នៅខែមេសាធៀបនឹងខែមីនាដល់ ៧៤,៦ពាន់លានដុល្លារ។ តួលេខមិនត្រូវបានកែតម្រូវសម្រាប់អតិផរណាទេ។ ការប៉ាន់ប្រមាណជាមធ្យមនៅក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg លើសេដ្ឋវិទូនានាបានបង្ហាញថា ឱនភាពនេះមានចំនួន ៧៥,៨ពាន់លានដុល្លារ។ តម្លៃនៃការនាំចេញទំនិញ និងសេវាកម្មបានធ្លាក់ចុះ ៣,៦% ដែលជាចំនួនច្រើនបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០២០មក មកនៅត្រឹម ២៤៩ពាន់លានដុល្លារ ខណៈដែលការនាំចូលបានកើនឡើង ១,៥% ដល់ ៣២៣,៦ពាន់លានដុល្លារ។

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ដ្រីម្នាក់ជាអ្នករកស៉ីចងការប្រាក់ និងមេតុងទីននោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួយដូរបាន» (ចេញសែកស្អុយ) នូវទឹកប្រាក់សរុប២០ម៉ឺនដុល្លារ។ ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះឈ្មោះ លី គន្ធា អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៨៩ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ការឃាត់ខ្លួនស្ត្រីរូបនេះ តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់លោក ច្រឹង ខ្មៅ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លេខ២៤២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅយប់ថ្ងៃទី៨ ខែមិថុនា បានព្រមានលោក ឯម រៀម និងឲ្យលុបរូបអាសអាភាស ចេញពីបណ្តាញសង្គម។ «សូមជូនដំណឹងមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរក្រៃលែង។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ នារសៀលថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយលោកតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចែកចែញជា ២ដំណាក់កាល ដែលដំណាក់កាលទី១ ពីភ្នំពេញទៅខេត្តសៀមរាប មានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត មានប្រវែង

    June 7, 2023