- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ស្ថិតនៅជាន់ទី១ ក្នុងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ។ ពិធិនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ លោកអគ្គនាយកក្រុមហ៊ុន
June 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងមួយតាមរយៈ Telegram ទៅកាន់អ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះគ្មានចេតនាអាក្រក់នោះទេ។ តាមរយៈសំឡេងដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើត្រូវបិទចោលនូវគណនីដែលមានឈ្មោះរបស់សម្ដេចស្រាប់នោះ វាជារឿងដែលគួរឲ្យស្ដាយដោយសារគណនីនោះ មានអ្នកតាមដានរហូតដល់ជាង៣០ម៉ឺននាក់ និងអ្នកចុច like ជាង៤លាននាក់ឯណោះ។ ក្រៅពីមិនស្ដីបន្ទោសហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយលោក ដួង
June 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ចេញ នូវកម្មវិធីឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដល់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ឱ្យទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗ ដូចគ្នាទៅនឹងកម្មការិនី និងស្ត្រីក្រីក្រមានផ្ទៃពោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំអនុក្រឹត្យដាច់ដោយឡែកមួយទៀត ដើម្បីអនុវត្តន៍កម្មវិធីឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ សម្រាប់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងពេលឆាប់ៗខាងមុខ។
June 29, 2023 - ព័ត៌មានអន្តរជាតិ
(ព្យុងយ៉ាង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ កូរ៉េខាងជើងបានចេញមុខរិះគន់លើផែនការរបស់សហរដ្ឋអាមេរិក ដែលគ្រោងត្រឡប់មកចូលរួមក្នុងអង្គការវប្បធម៌ UNESCO របស់អង្គការសហប្រជាជាតិ (UN) ឡើងវិញ ដោយទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ថា តាមពីតវាគឺជាបំណងអាក្រក់មួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលមានគោលដៅ ប្រើប្រាស់អង្គការនេះ ដើម្បីសម្រេចយុទ្ធសាស្រ្តសម្រាប់មហិច្ឆតាអនុត្តរភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងខែមិថុនានេះ អង្គការ UNESCO បានប្រកាសថា សហរដ្ឋអាមេរិកមានបំណងត្រឡប់មកចូលរួមជាសមាជិកវិញ នៅក្នុងខែកក្កដា ខាងមុខ ហើយសំឡេងភាគច្រើន នៃរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការ UNESCO ត្រូវគេរំពឹងថានឹងផ្តល់ការអនុម័តយល់ព្រម។ បើយោងទៅតាមសេចក្តីរាយការណ៍ក្នុងខែនេះ របស់កាសែតអាមេរិក
June 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់បញ្ហាចំនួន៦ចំណុច ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀននៅកម្ពុជា ដែលគប្បីផ្តោតការយកចិត្តទុកដាក់ដោះស្រាយ ជាបន្តទៀ។ ការកត់សម្គាល់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ប្រជាជនជាចម្បង៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែស៉ីជម្រៅ
June 28, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្រសួងការបរទេសរុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានបើកកិច្ចពិភាក្សាពិគ្រោះយោបល់មួយស្ដីពីប្រព័ន្ធការពារប្រឆាំងមីស៊ីល។ នេះបើ តាមក្រសួងការបរទេសរុស្ស៉ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសរុស្ស៉ីបានគូសបញ្ជាក់ដូច្នេះថា «ការផ្ដោះប្ដូរយោបល់គ្នាបានធ្វើឡើង លើទិដ្ឋភាពជាច្រើននៃបញ្ហានេះ (ប្រព័ន្ធការពារប្រឆាំងមីស៊ីល) ក្នុងនោះរួមមានបញ្ហាសកល និងក្នុងតំបន់ ហើយគោលបំណងនៃកិច្ចពិភាក្សានេះគឺអះអាង ឡើងវិញពីការរៀបចំកិច្ចពិភាក្សារបៀបនេះជាទៀតទាត់នៅពេលអនាគត» ។ គួរបញ្ជាក់ថា ចាប់តាំងពីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានបង្កើនការពឹងផ្អែកលើចិនយ៉ាងខ្លាំងទាំងខាងពាណិជ្ជកម្ម និងការគាំទ្រខាងការទូត។ ចំណែក ចិនវិញមិនបានថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ីនោះទេ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន បានចោទប្រកាន់ចិនថាអាចនឹងពិចារណាផ្ដល់អាវុធឱ្យរុស្ស៉ី បើទោះជាទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់នេះក៏ដោយ៕
June 28, 2023 - ព័ត៌មានអន្តរជាតិ
(ឡុងដ៏)៖ ក្លិប Tottenham Hotspur បានសម្រេចការផ្ទេរអ្នកនាំទី Guglielmo Vicario មកពីក្លិបអីតាលី Empoli ដែលជាកីឡាករម្នាក់មានកម្ពស់ ១,៩៤ម៉ែត្រ ស្ថិតក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ, នេះបើតាមប្រភភពី BBC ឲ្យដឹងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ អ្នកចាំទីរូបនេះ បានក្លាយជាសមាជិកទី២ ដែលបានឈានជើងមកចូលរួមជាមួយក្លិបមាន់ខ្នាយមាស Spurs ស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou បន្ទាប់ពីក្លិបបានសម្រេចប្រែក្លាយលក្ខខណ្ឌខ្ចីជើងខ្សែបម្រើ Dejan Kulusevski ទៅជាកិច្ចព្រមព្រៀងជាអចិ្ចន្ត្រៃយ៍វិញ។ បញ្ជាក់ផងថា Vicario មានវ័យ ២៦ឆ្នាំសញ្ជាតិអ៉ីតាលី បានលេងចំនួន
June 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។ គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។ តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh
June 27, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ បេក្ខជននាយករដ្ឋមន្រ្តីថៃនាំមុខគេគឺ លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានការគាំទ្រគ្រប់គ្រាន់នៅព្រឹទ្ធសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអាស៊ានមួយនេះ ខណៈនៅប៉ុន្មានថ្ងៃទៀត សភាថៃថ្មីនឹងត្រូវបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។ លោក ភីថា ដែលជាប្រធានគណបក្ស Move Forward កំពុងស្ថិតនៅលើផ្លូវមិនច្បាស់លាស់មួយ ក្នុងការឆ្ពោះទៅក្លាយជានាយករដ្ឋមន្រ្តី បើទោះបីជាគណបក្សរបស់លោក ទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅក៏ដោយ។ ក្រុមចម្រុះរបស់លោក ដែលមានគណបក្សចំនួន៨ ចាប់ដៃសហការគ្នា គឺរកបានអាសនៈសរុបត្រឹមតែ៣១២អាសនៈប៉ុណ្ណោះ
June 27, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមការធ្វើសមយុទ្ធយន្តហោះចម្បាំង នៅលើសមុទ្របាល់ទិក ជាមួយគោលដៅស្ទាបស្ទង់ ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធ និងកិច្ចការពិសេសផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កំលុងសមយុទ្ធខាងលើ ក្រុមយន្តហោះចម្បាំង Su-27 បានហាត់សមប្រើអាវុធបាញ់ទៅលើ មីស៉ីលគ្រូសនិងយន្តហោះសត្រូវ ហើយក្រសួងក៏បានបន្ថែមទៀតថា ក្រុមពីឡុតយន្តហោះចម្បាំងរុស្ស៉ី កំពុងខិតខំដុសខាតជំនាញរបស់ពួកគេ និងកំពុងស្ថិតក្រោមការអនុវត្តភារកិច្ចយ៉ាងជាប់លាប់ ក្នុងការការពារដែនអាកាស នៃតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី ជាប់សមុទ្របាល់ទិក។ ដោយឡែក
June 27, 2023









