- Naren
- ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ដូច្នេះសម្ដេចតេជោក៏បានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសចូលរួមទប់ស្កាត់ការឆ្លងមេរោគ/ជំងឺអេដស៍នេះឡើងវិញ។ ការអំពាវនាវយ៉ាងដូច្នេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីប្រមាណជិត២ម៉ឺននាក់ នៅក្រុងច្បារមន និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ថា នៅឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ហើយភាគច្រើនកើតលើអ្នកស្រឡាញ់ភេទដូចគ្នា ពិសេសប្រុសនិងប្រុស។ សម្ដេចតេជោបានបន្តថា តាមរយៈការដាក់ចេញគោលនយោបាយទប់ស្កាត់របស់រាជរដ្ឋាភិបាល ជំងឺអេដស៍នេះបានថមថយនៅក្នុងប្រទេសកម្ពុជាយ៉ាងប្រសើរទៅហើយ ប៉ុន្តែបែរជាមកកើនឡើងក្នុងដំណាក់កាលចុងក្រោយនេះវិញ
June 27, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ លោក ឡេអូនីត ស្លាត់ស្គី (Leonid Slutsky) ដែលជាសមាជិកសភាជាន់ខ្ពស់មួយរូបរបស់រុស្ស៉ី នៅថ្ងៃចន្ទសប្តាហ៍នេះបានអំពាវនាវឲ្យមាន ការបង្កើនកងទ័ពជំនាញដល់ចំនួន ៧លាននាក់ ដើម្បីធានាថាក្រុមទាហានស៉ីឈ្នួលគ្មានភាពចាំបាច់ក្នុងភារកិច្ចការពារសន្តិសុខរបស់ប្រទេស។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ប្រទេសរុស្ស៉ី ត្រូវបានរង្គោះរង្គើដោយការបះបោរដែលបរាជ័យរបស់លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner កាលចុងសប្តាហ៍មុន។ លោក ស្លាត់ស្គី ដែលធ្លាប់ចូលរួមក្នុងការចរចាជាច្រើនទាក់ទងនឹងយុទ្ធនាការរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បាននិយាយថា រុស្ស៉ីត្រូវការកងទ័ពជំនាញយ៉ាងហោចណាស់ ៧លាននាក់ និងបុគ្គលិកស៉ីវិលបម្រើការក្នុងជួរទាហានបច្ចុប្បន្ន។
June 27, 2023 - SEA GAMES
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភីកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ២៧,៣០៣,៦០០,០០០រៀល ស្មើនឹងប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក។ ការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC/CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររៀបចំការប្រកួត និងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ដដល់អត្តពលិកជ័យលាភី និងគ្រូបង្វឹក-គ្រូជំនួយ ។ លោកបណ្ឌិត ថោង ខុន
June 27, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យដឹងថា ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចនឹងបន្ដចុះជួបជាមួយនឹងកម្មករ-និយោជិត ចំនួន១០លើកបន្ថែមទៀត។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា
June 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យុវជន កែវ តុងសុីង អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃសាលាសុវណ្ណាភូមិសាខាពោធិ៍ចិនតុង បានបាត់ចេញពីផ្ទះម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយមិនឃើញត្រឡប់មកវិញ។ ពេលចេញផ្ទះយុវជន កែវ តុងស៉ីង ពាក់អាវយឺតខ្មៅ ខោប្រផេះ ស្ពាយកាតាបពណ៌ទឹកដោះគោ និងជិះកង់ពណ៌ក្រហម (ដូចក្នុងរូប)។ ពេលនេះគ្រួសារកំពុងព្រួយបារម្ភជាខ្លាំង ព្រោះរាល់ដង់ពេលទៅរៀនគាត់តែងត្រឡប់មកផ្ទះវិញនៅម៉ោង៥ តែឥលូវអត់ឃើញមកវិញទេ។ ប្រសិនបើបងប្អូនណាប្រទះឃើញ សូមទំនាក់ទំនងលេខក្រុមគ្រួសាររបស់គាត់ 087851449 និង093 755 554៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 27, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner ប្រឆាំង នឹងវិមានក្រឹមឡាំង គឺជាជម្លោះផ្ទៃក្នុងរបស់រុស្ស៉ី ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនមានជាប់ពាក់ព័ន្ធ ឬចូលរួមក្នុងអំពើបះបោរនេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។ លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងការអត្ថាធិប្បាយមួយពាក់ព័ន្ធនឹងការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនមានជាប់ពាក់ព័ន្ធនោះទេ ហើយក៏មិនបានធ្វើ អ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ (ការបះបោរ)»។ លោកបន្ថែមទៀតថាលោកផ្ទាល់បានបញ្ជាឱ្យក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិរបស់លោកធ្វើបច្ចុប្បន្នភាព
June 27, 2023 - PR
SpringLeaf Cambodia – ម៉ាកសញ្ញាអាហារបំប៉នសុខភាពលេខ 1 នៅកម្ពុជា – នាំយកនូវអាហារបំប៉នសុខភាពធម្មជាតិដែលមានគុណភាពល្អបំផុត និងតម្លៃសមរម្យពីប្រទេសអូស្ត្រាលីជូនដល់អតិថិជនកម្ពុជា។ SpringLeaf Cambodia បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍មុខទំនិញឈានមុខគេមួយរបស់អតិថិជនក្នុងប្រទេសកម្ពុជាគឺ «ពិព័រណ៍សម្រស់ឆ្នាំ 2023»។ ពិព័រណ៍នេះមានគោលបំណងប្រមូលផ្តុំអាជីវកម្មសំខាន់ៗទាំង 4 រួមមាន៖ អចលនទ្រព្យ យានយន្ត ផលិតផល/សេវាកម្មអាពាហ៍ពិពាហ៍ ផលិតផលសម្រស់ និងរបៀបរស់នៅ ព្រមទាំងផលិតផលពាក់ព័ន្ធផ្សេងៗទៀត។ ពិព័រណ៍សម្រស់ឆ្នាំ 2023 ប្រព្រឹត្តទៅមានរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023
June 20, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ លោក Bill Gates បានជួបជាមួយនឹង លោក Xi Jinping នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលជាជំនួបមួយទល់នឹងមួយលើកដំបូងរបស់មេដឹកនាំចិន ជាមួយអ្នកជំនួញលោកខាងលិចក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។ លោក Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft (MSFT) និងជាមហាសេដ្ឋីលំដាប់ទីប្រាំរបស់ពិភពលោក កំពុងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ សម្រាប់ការធ្វើដំណើរលើកដំបូងរបស់លោក ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាកូវីដ១៩។ ក្នុងជំនួបទ្វេរភាគី លោក Xi បានអំពាវនាវឱ្យ
June 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានចេញលិខិត កោះហៅលោក ហ៊ី គឹមហុង និងលោក ចេង សង្ហាក់ ដែលជាអគ្គនាយក និងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ឱ្យចូលមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរតាមបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតពីបទ ឆបោកមានស្ថានទម្ងន់ទោស។ លោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធ បានសរសេររៀបរាប់ថា៖ «លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី
June 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី មានតួនាទីជានាយករងបៀវត្សរ៍នគរបាលជាតិ លោកវរសេនីយ៍ទោ ណុប បូ មានតួនាទីជានាយរងការិយាល័យគ្រប់គ្រងឯកសារ នៃនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ ត្រូវបានដកចេញពីមុខតំណែង ហើយបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ មន្ត្រីនគរបាលទាំង២រូបនេះ បានខុសឆ្គងនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រកាសបានឱ្យដឹងថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗរបស់មន្ត្រីទាំង២រូប ត្រូវកាត់ផ្តាច់ និងលុបចេញមន្ត្រីនគរបាលជាតិចាប់ពីខែកញ្ញា ឆ្នាំ២០២៣ តទៅ៕ ខាងក្រោមនេះជាប្រកាសរបស់សម្តេចក្រឡាហោម ស ខេង៖
June 16, 2023








