- Naren
- ព័ត៌មានជាតិសម្តេចតេជោ ហ៊ុន សែន៖ សម្តេចមានសំណាង ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា សម្តេចមានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ល្បឿនលឿន ភ្នំពេញ-បាវិត ដែលសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជាមនុស្ស ដែលមានភ័ព្វសំណាងណាស់ នៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ២រូបមកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ
June 7, 2023 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ អាជីវកខ្មែរច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលភាគច្រើនជាអ្នកនាំផ្សិតប៉ក់ចូលលក់ក្នុងផ្សារអានម៉ារបស់ថៃ បានសំដែងការមិនពេញចិត្តចំពោះសមត្ថកិច្ចគយថៃ ដែលបានហាមឃាត់មិនឱ្យពួកកាត់នាំចូលផ្សិតប៉ក់ដូចពេលរាល់ដង។ លោក ចិន ខន្តី ប្រធានច្រកព្រំដែនអានសេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា កាលពីព្រឹកម្សិលមិញ ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករនាំផ្សិតប៉ក់ទៅលក់ឱ្យអាជីវករថៃនៅផ្សារអានម៉ារបស់ថៃ បានសំដែងការមិនពេញចិត្តចំពោះសមត្ថកិច្ចគយរបស់ថៃ ដែលបានហាមមិនឱ្យពួកគាត់នាំចូលផលអនុផលព្រៃឈើ ទៅលក់នៅក្នុងផ្សារថៃដូចរាល់ដង។ ប្រធានច្រកព្រំដែនអានសេះរូបនេះ បានបញ្ជាក់ថា ក្រោយមានការតវ៉ាពីអាជីវករខ្មែរយើង លោកបានជួបទំនាក់ទំនងជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកណាំយ៉ឺន ខេត្តឧប៊ុនរាជធានី ដោយបានលើកយកហេតុផលអនុផលព្រៃឈើ ដែលប្រជាពលរដ្ឋរកបាននៅក្នុងព្រៃ គឺតាមរដូវកាលមិនមានភាពអចិន្ត្រៃយ៍នោះទេ ម្យ៉ាងទៀតផលអនុផលព្រៃឈើដែលអាជីវកខ្មែរនាំយកទៅលក់នៅផ្សារថៃអានម៉ា ទើបតែចាប់ផ្តើមរយៈពេលបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ លោក
June 7, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាមើលឃើញឱកាសតិចតួចបំផុត សម្រាប់លោកត្រឡប់មក កាន់អំណាចមួយអាណត្តិទៀត ខណៈគណបក្សប្រឆាំងកំពុងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។ លោក បា្រយុទ្ធ ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសាកសួរពីផែនការនយោបាយរបស់លោក ខណៈប្លុកបក្ស នយោបាយដឹកនាំដោយគណបក្ស Move Forward កំពុងធ្វើការលើការបង្កើតរដ្ឋាភិបាលចម្រុះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីលទ្ធភាពដែល គណបក្សតូចៗអាចនឹងតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ក្នុងករណីគណបក្ស Move Forward ឬគណបក្សភឿថៃ បរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ
June 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ទៅដាក់នៅធនាគារ ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធនាគារ។ ការអំពាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង ១០០០ប័ណ្ណ នៅក្នុងបរិវេណ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ លោក ឃួង ស្រេង បានលើកឡើងថា
June 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាការិនី វ៉ិត ចន្ថា នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា លោកស្រីមិនទាន់មានផ្ទះនៅឡើយ ពោលគឺនៅជាមួយម្តាយ។ កីឡាការិនី វ៉ិត ចន្ថា ជាអត្តពលិកជនពិការម្នាក់ ដែលប្រជែងបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលោតចម្ងាយ ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយបន្ទាប់មកកីឡាការិនីរូបនេះ ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសាលោតចម្ងាយដដែល ខណៈនៅថ្ងៃទី៥ ខែមិថុនា វ៉ិត ចន្ថា ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ក្នុងប្រភេទពិការ T44 និងកាលពីថ្ងៃទី០៦ ខែមិថុនា បន្តឈ្នះមេដាយមាសមួយបន្ថែមទៀត
June 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លៃភាគហ៊ុន ផែភ្នំពេញ (PPAP) ហាក់នៅមានភាពធូរថ្លៃខ្លាំង បើយោងតាមលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា។ថ្លែងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ដែលរៀបចំឡើងនៅទីតាំងកំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ លោក ហុង សុហួរ បានលើកឡើងពីសក្តានុពល នៃភាពរីកចម្រើនរបស់កំពង់ផែស្វយ័តភ្នំពេញ តាមរយៈការដាក់ដំណើការផ្លួវក្រវាត់ក្រុងទី៣ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងព្រែកជីកភ្នំពេញកំពត ដែលឆ្លងកាត់តាមផែភ្នំពេញទាំងអស់។ នេះនឹងធ្វើឱ្យផែភ្នំពេញរីកចម្រើន ទៅដល់សក្តានុពលថ្មីមួយទៀត ក្លាយជាចំណុចកណ្តាលនៃការដឹកជញ្ជូនរបស់កម្ពុជា ជាមួយនឹងប្រាក់ចំណេញ ដែលយើងទាំងអស់គ្នាអាចនឹងមិននឹកស្មានដល់ នាប៉ុន្នានឆ្នាំខាងមុខនេះ។ ថ្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញបានកើនឡើងប្រមាណជិត ៣ដង
June 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់ ឬអ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។ «ធ្វើម៉េចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឲ្យបានហ្មត់ចត់។ កុំឲ្យមានពាក្យគេថា អ្នកមានឈ្នះទាំងអស់ កុំឲ្យមានភាសាហ្នឹង។ ប៉ុន្តែ នរណាក៏ដោយ
June 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាដាច់ណាត់ឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម ពិសេសអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើ ការរំលោភយកដីរដ្ឋ ឬរំលោភយកដីអ្នកដទៃឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ឱ្យតែជិតដល់ពេលបោះឆ្នោត គឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ ប៉ុន្តែអាណត្តិនេះមិនត្រូវថ្នាក់ថ្នមដើម្បការពារសន្លឹកឆ្នោតនោះឡើយ ពោលគឺត្រូវការពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។ ការដាក់បទបញ្ជានេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា
June 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យដោះស្រាយវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ប្រសើរជាងការប្ដឹងផ្ដល់គ្នារហូតឡើងដល់តុលាការ ដែលនាំឲ្យខាតទាំងពេលវេលា និងប្រាក់កាក់។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងករណីមានការប្ដឹងផ្ដល់គ្នាដល់តុលាការហើយនោះ គឺមានតែអ្នកឈ្នះ និងអ្នកចាញ់ប៉ុណ្ណោះ ហើយអ្នកឈ្នះតែងថាតុលាការយុត្តិធម៌ តែអ្នកចាញ់ថាអយុត្តិធម៌។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកឡើងវិញ លើកទឹកចិត្តឲ្យមានការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ
June 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានប្រកាសអនុញ្ញាតឲ្យសាធារណជនដែលចូលរួមពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ អាចប្រើបណ្ណដូចកាលពីពិធីបើកជាផ្លូវការបាន។ ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងន័យនេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សូមគោរពអញ្ជើញសាធារណជនជាតិ-អន្តរជាតិមកចូលរួមទស្សនាពិធីបិទនេះ តាមកាលបរិច្ឆេទ និងទីកន្លែងខាងលើឱ្យបានច្រើនកុះករ។ ចំពោះបណ្ណចូលទស្សនា និងបណ្ណរថយន្ត សូមប្រើប្រាស់ឡើងវិញនូវបណ្ណដែលគណៈកម្មាធិការជាតិបានផ្ដល់ជូនក្នុងពេលពិធីបើកជាផ្លូវការ កាលពីថ្ងៃទី៣ ខែមិថុនា
June 6, 2023









