- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបដ៏ធំមួយស្ថិតក្នុងខេត្តព្រៃវែង បានត្អូញថ្អែរពីតម្លៃកង្កែបធ្លាក់ថ្លៃជាខ្លាំងក្នុងឆ្នាំនេះ ដោយតម្លៃត្រឹមតែ ៥៤០០រៀលក្នុងមួយគីឡូ ខណៈពីមុនមានតម្លៃ ១៥០០០រៀលក្នុងមួយគីឡូក្រាម។ បើតាមម្ចាស់កសិដ្ឋានបានបញ្ជាក់ថា ការធ្លាក់ថ្លៃនេះដោយសារការហូរចូលនៃកង្កែបរបស់វៀតណាមមកកម្ពុជា និងបានបន្ដចែកចាយកង្កែបនាំចូលនេះទៅកាន់ ២៥ខេត្តក្រុង។ លោក វុទ្ធី ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបមាគ៌ាជល់សាល ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងថា លោកចាប់ផ្តើមចិញ្ចឹមកង្កែប ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះ មានរយៈពេល៧ឆ្នាំមកហើយ។ សម្រាប់ឆ្នាំនេះផែនការនៃការផលិតកង្កែបសាច់មានចន្លោះ ៥-១០តោនក្នុងមួយខែ និងការផលិតកូនកង្កែបចន្លោះ ៧០ម៉ឺនកូនកង្កែប។ លោកបានបញ្ជាក់ថា «ការចិញ្ចឹមកង្កែបនេះ ពឹងផ្អែកលើទីផ្សារធំ គឺទីក្រុងភ្នំពេញ ចំណែកទីផ្សារតាមបណ្ដាខេត្តនានា មានចំនួនតិចតួចប៉ុណ្ណោះ ប្រមាណជា ២ឆ្នាំចុងក្រោយនេះកង្កែបពុំធ្លាក់ថ្លៃឡើយ ចំពោះដើមឆ្នាំ២០២៣នេះ
June 5, 2023 - ព័ត៌មានជាតិក្រសួងពាណិជ្ជកម្ម ចាប់ដៃជាមួយ Alibaba បណ្ដុះបណ្ដាលជំនាញពាណិជ្ជកម្មតាមអនឡាញ ដល់ម្ចាស់អាជីវកម្មកម្ពុជា
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Alibaba បើកបណ្ដុះបណ្ដាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច ដោយឥតគិតថ្លៃ ជូនដល់សហគ្រិន និងម្ចាស់អាជីវកម្មនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់នូវបទពិសោធន៍ជំនាញថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ។ ថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិចនេះថា Alibaba Netpreneur Masterclass ដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សា ចាប់ពីថ្ងៃទី៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន Alibaba។
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អបអរសាទរ កីឡាករ ហឿង ហេងហេង ដែលបានឈ្នះមេដាយប្រាក់ បន្ទាប់ពីយកឈ្នះ ឥណ្ឌូនេស៊ី នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រភេទកីឡាយូដូជនពិការ ក្នុងវិញ្ញាសាទម្ងន់បូក ៩០គីឡូក្រាម J2 នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អបអរសាទរ កីឡាករ ឡេង ទិត្យ វិបុល ដែលបានឈ្នះមេដាយសំរិទ្ធ បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ប្រភេទកីឡាយូដូជនពិការ ក្នុងវិញ្ញាសាទម្ងន់ដក ៦០គីឡូក្រាម J2 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួតធ្វើឡើងនៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញបំណងចង់ឲ្យអាស៊ានបង្កើតក្រុមបាល់ទាត់អាស៊ានមួយក្រុម ដោយអាចយកកីឡាករខ្លាំងៗ២នាក់ ពីបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើតជាក្រុមរបស់អាស៊ានមួយដើម្បីចូលរួមប្រកួតជាមួយគេ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំនិយាយលេងជាមួយប្រមុខ ប្រមុខរដ្ឋាភិបាលអាស៊ានថា យើងគួរតែមានក្រុមបាល់ទាត់អាស៊ានមួយក្រុម ឥលូវទាហរណ៍ថា អាស៊ានមាន ១១ប្រទេសហើយ កម្ពុជាដាក់២នាក់ ប្រទេសផ្សេងៗ ដាក់២នាក់ សុទ្ធតែជើងខ្លាំងចូលទៅ
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games 2023) និងការប្រកួតកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាយមិនអស់ទេ ហើយបន្សល់ទុកឲ្យកូនខ្មែរ រាប់រយឆ្នាំទៅមុខទៀត។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំថ្មីមួយ ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមិថុនា។ ក្រសួងការងារបញ្ជាក់ថា យោងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧
June 5, 2023 - សិល្បៈ
(ភ្នំពេញ)៖ តារាចម្រៀង មាស សុខសោភា កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់ខ្លួន ក្រោយក្រោយមានប្រតិកម្មពីសំណាក់មហាជន។ អ្នកនាងមាស សុខ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំ មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរដល់កីឡាការិនី ខាន់ ជេសា ដែលឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសារដូច្នេះថា «អបអរសាទរកីឡាការិនី ខាន់ ជេសា (KHAN JESSA) ដែលទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមបាល់បោះជិះរទេះជនពិការផ្នែកនារីកម្ពុជា បានយកឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផល ១៤-០ពិន្ទុ ក្នុងប្រកួតទី២ របស់ខ្លួន នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមការពារមេដាយមាសកម្ពុជា មានសង្ឃឹមក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដ្បិតក្រុមម្ចាស់ផ្ទះកម្ពុជា នៅសល់ការប្រកួតក្នុងដៃ ១ប្រកួតទៀត ដោយត្រូវជួបក្រុមបាល់បោះជិះរទេះ ឡាវ នៅល្ងាចថ្ងៃដដែលនេះ ដើម្បីកាត់សេចក្ដី។ កាលពីប្រកួតទី១ ក្រុមនារីជនពិការផ្នែកនារីកម្ពុជា បានចាញ់ក្រុមនារីថៃ ១០-៧ពិន្ទុ កាលពីព្រឹកមិញនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 2, 2023









