Naren
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ដូនចាស់ម្នាក់អាយុ៩០ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះ ដូង មឿន បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីកូន និងចៅនាំគ្នាលួចធ្វើប្លង់ដីធ្លី ហើយបង្ខំឲ្យលោកយាយរុះរើផ្ទះចេញពីលើដីទំហំ ១០ម៉ែត្រ គុណ១១០ម៉ែត្រថែមទៀត។ ក្នុងពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២​ ខែមិថុនា ឆ្នាំ២០២៣នេះ លោកយាយ ដូង

    June 2, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃសំបូរ បានបង្ក្រាបរថយន្ដធុនធំមួយគ្រឿង ដឹកឈើថ្មី បង្កប់ឈើផ្ទះចាស់គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំនុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹង នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះថា រថយន្ដម៉ាក DEAWOO ប្រភេទវេអង ពណ៌ស ពាក់ផ្លាកលេខត្បូងឃ្មុំ3A-0936 ទ្រុងពណ៌ទឹកបិច ដឹកឈើថ្មី បង្កប់ឈើផ្ទះចាស់គ្មានលិខិតអនុញ្ញាត ត្រូវបានកម្លាំងធ្វើការបង្ក្រាបតាំងពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែដោយឈើលាយឡំគ្នាច្រើន កម្លាំងធ្វើការរុះរើទើបរួច។ លោកនាយសង្កាត់ បានបញ្ជាក់ទៀតថា រថយន្ដមួយគ្រឿងនោះ

    June 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានទទួលថវិកាឧបត្ថម្ភចំនួន ១លានដុល្លារអាមេរិក ពីកាកបាទក្រហមកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក រស់ សីលវ៉ា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស

    June 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឃ្លាំងស្ដុកសម្ភារៈរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅវេលាទាបភ្លឺថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចផ្លូវ១៥០ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយសារតែឆ្លងចរន្ដអគ្គិសនី។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានករណីអគ្គិភ័យឆាបឆេះឃ្លាំងសម្ភារៈក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តគ្រប់គោលដៅទាំងអស់ ធ្វេីការចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។ ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់បានធ្វេីការគ្រប់គ្រងបានស្ថានភាព មិនឲ្យមានការឆាបឆេះរាលដាលដល់ផ្នែកផ្សេងទៀត នៃអគាររបស់មន្ទីរពេទ្យខាងលេីឡេីយ។ ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺបណ្តាលឲ្យឆាបឆេះម៉ាស៉ីនត្រជាក់ចំនួន៣៣គ្រឿង,

    June 1, 2023
  • សង្គម

    (ភ្នំពេញ)៖ ជារឿងគួរឱ្យសោកស្តាយ ក្រុម​បាល់ទាត់​នៅ​លីគ​លំដាប់​ទី​ពីរ​កម្ពុជា សូលទីឡូអង្គរ (Soltilo Angkor FC) ដែលជាការ​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​លោក Keisuke Honda ក្នុងឆ្នាំ២០១៧ ត្រូវបានរំសាយចោល។ លោក Keisuke Honda ប្រធានក្លិបបាល់ទាត់ Soltilo Angkor FC នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថាលោកសម្រេចចិត្តបញ្ចប់ដំណើររបស់ក្លិបបាល់ទាត់នេះ ក្រោយមិនអាចរកដៃគូសហការឧបត្ថម្ភក្លិប។ លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។

    June 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដូចតាមការគ្រោងទុក មូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ផ្តើមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាហើយ ដែលមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្រ្គោះកុមារ។ ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ សូមស្កែន KHQR CODE ខាងក្រោមនេះ ឬ ចុចតំណនេះដើម្បីបរិច្ចាគ https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE) https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី) រួមគ្នានាំភាពញញឹមដល់កុមារ

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងនិវត្តន៍មកមាតុភូមិកម្ពុជាវិញ ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ពីព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌា ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ

    May 31, 2023
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ត្រូវការពារឱ្យបានសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើនគ្រប់វិស័យបន្តទៀត។ ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារឆមាសទី១ ឆ្នាំ២០២៣ នារសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងនាយ

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជាង២៣លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ LE HOO (CAMBODIA) FURNITURE COMPANY LIMITED. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣.២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានធ្វើសកម្មភាពប្លន់អ្នកលក់មាស នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ខេត្តកណ្ដាល, កំពង់ចាម និងខេត្តកំពង់ស្ពឺ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់សរុបចំនួន៨នាក់។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថា បន្ទាប់ពីចាប់ខ្លួនកម្លាំងជំនាញបានបង្ហាញ មុខជនសង្ស័យទាំង៨នាក់ ជាសាធារណៈនៅថ្ងៃនេះ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត

    May 31, 2023