Naren
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអះអាងថា ពិធីបើក-បិទ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៣ និងទី៩ ខែមិថុនា ខាងមុខនេះ នឹងមានការរៀបចំឱ្យបានល្អ ដូចគ្នាទៅនឹងពិធីបើក-បិទស៊ីហ្គេម លើកទី៣២ កន្លងមកដែរ គ្រាន់តែវាមានទម្រង់ប្លែកពីគ្នា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងបែបនេះ ក្នុងពេលឯកឧត្តម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាព និងទទួលយកបណ្ណចូលរួម សម្រាប់ពិធីបើក-បិទ

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលពោរពេញដោយភាពជោគជ័យក្នុងការដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ បានដាស់តឿនផ្ដាំផ្ញើដល់អ្នកបន្តវេនដឹកនាំប្រទេសជំនាន់ក្រោយ ត្រូវរៀបចំគោលនយោបាយថវិកាវិភាជឱ្យបានច្បាស់លាស់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទូទៅ និងបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌។ ការសង្កត់ធ្ងន់បែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ពីបំណងចង់ឱ្យអ្នកបន្តវេនដឹកនាំប្រទេសជំនាន់ក្រោយ ត្រូវគិតគូរពីការរៀបចំគោលនយោបាយថវិកាវិភាជឱ្យបានច្បាស់លាស់ត្រឹមត្រូវ ធ្វើយ៉ាងណាជំរុញឱ្យការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចាំបាច់នានាកាន់តែមានភាពល្អប្រសើរ ដើម្បីជាមធ្យោបាយក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ក៏ដូចជាបែងចែកផ្លែផ្កាដែលបានពីកំណើនសេដ្ឋកិច្ចទៅដល់ប្រជាជនទូទៅប្រកបដោយសមធម៌។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើសុំឱ្យអ្នកបន្តវេន សូមកុំភ្លេចប្រើប្រាស់វិភាជថវិកាទៅលើហេដ្ឋារចនាសម្ពន្ធពន្លឿនសេដ្ឋកិច្ច ដែលខ្ញុំប្រើពាក្យថា បែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌។ ចំណុចនេះត្រូវក្ដាប់ឱ្យជាប់ក្នុងពេលដឹកនាំប្រទេស ឬក៏ដឹកនាំស្ថាប័នដែលទាក់ទងនឹងការរៀបចំគោលនយោបាយស្ដីពីការអភិវឌ្ឍ»។ ឃ្លាប្រយោគដែលសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌» នេះ

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានណែនាំឱ្យក្រុមអធិការកិច្ចរបស់ក្រសួង ចុះធ្វើការស្រាវជ្រាវករណីសាងសង់របងបិទផ្លូវច្រកដើរសាធារណៈ (ឌឿងហែម) ស្ថិតនៅចន្លោះក្បាលដីលេខ ១២-១៣ និង១៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយករណីនេះមានការប្តឹងផ្តល់ អស់រយៈពេល៧ឆ្នាំហើយ ដោយលោកស្រី ហំ លក្ខិណា សំណូមពរសុំឱ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួលបើកផ្លូវឱ្យបានទំហំ១,១០ម៉ែទ្រ (គិតពីជញ្ជាំងផ្ទះលោកស្រី ហាំ លក្ខិណា ទៅជញ្ជាំងផ្ទះលោកស្រី ទី សុខលាង រហូតដល់ផ្លូវលេខ៥)។ យោងតាមឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានឱ្យដឹងថា «ឯកឧត្តម

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់កីឡាករប្រដាល់ ម៉ូណុនយ៉េ អេម៉ាញូអែល អុនយ៉េឌីកាឈី ជនជាតិនីហ្សេរីយ៉ា នេះបើយោងតាម​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​២៦ ខែឧសភា។ ការផ្ដល់​សញ្ជាតិ​ខ្មែរ ដោយអាពាហ៍ពិពាហ៍​នេះ ធ្វើឡើង​តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ ក្នុងនោះ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កីឡាករប្រដាល់ ម៉ូណុនយ៉េ អេម៉ាញូអែល អុនយ៉េឌីកាឈី ជនជាតិនីហ្សេរីយ៉ា រូបនេះក៏បានក្លាយជាសមាជិកថ្មីម្នាក់ទៀតរបស់ក្លិបគុនខ្មែរជើងឯកពិភពលោក។ តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេក

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយពេលឆ្លងស្ពាននោះទេ។ អាស្រ័យហេតុនេះហើយ ទើបសម្តេចទិញយកស្ពានព្រែកព្នៅ។ សម្តេចតេជោថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈប្រតិភូ នៃសាកលវិទ្យាល័យមហាសារ៉ាខាម និងតំណាងស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងភាគីទាំងពីរ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ការសម្ដែងការគួរសម និងចុះ MoU នេះ ក្នុងឱកាសដែល ក្រុមសាស្រ្តាចារ្យ និងតំណាងនៃសាកលវិទ្យាល័យមហាសារ៉ាខាម ដែលដឹកនាំដោយសាស្ត្រាចារ្យរង បណ្ឌិត ច័ន្ទធិប កានចៈណៈស៊ីន នាយករងផ្នែកអប់រំ និងនវានុវត្តន៍ការសិក្សា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ។ គោលបំណងនៃ MoU គឺ១៖ ដើម្បីបង្កើតឱកាសលើវិស័យអប់រំ

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្របពេលការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាន់ខិតជិតចូលមកដល់ហើយនោះ, នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យបានផុលផុស ដូចការប្រកួតកីឡាស៉ីហ្គេម។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការរៀបចំពិធីបើក និងបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺធ្វើឡើងមិនចាញ់ពិធីបើក និងបិទ ការប្រកួតកីឡាស៉ីហ្គេមនោះទេ ពោលទាំងផ្ទាំងទស្សនីយភាពនៃការសម្ដែង និងការបាញ់កាំជ្រួចជាដើមនោះ មានភាពអស្ចារ្យដូចគ្នា។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី

    May 31, 2023
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង ៥០០នាក់ហើយ ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិជាង១០០នាក់ នេះបើយោងតាមការផ្សាយរបស់ cambodia2023 នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ តួលេខនេះ គឺយោងទៅតាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្នុងបទសម្ភាសន៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គំរូមេដាយជាផ្លូវការដែលនឹងរំលឹកដល់ភាពជោគជ័យ និងការលះបង់របស់អត្តពលិកក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម, ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ាហ្គេម លើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣នេះ គឺមាន ១៣ប្រភេទកីឡា សម្រាប់ ១១ប្រទេលចូលរួមប្រជែងយកមេដាយ ចំណោមវិញ្ញាសាប្រកួតទាំងអស់សរុប ៤២៩វិញ្ញាសា។ សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ(មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួត រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ,

    May 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូន ដំណឹងប្រកាសប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 31, 2023