- Naren
- ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរបស់វៀតណាមក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ១១,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ១៣៦,៧ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមថា ទិន្នផលឧស្សាហកម្មក្នុងអំឡុងខែមករាដល់ខែឧសភានេះក៏បានធ្លាក់ចុះ ២ភាគរយផងដែរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះបានបន្ថែមថា តម្លៃទំនិញប្រើប្រាស់ជាមធ្យមនៅក្នុងរយៈពេលនេះបានកើនឡើង ៣,៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យចុងក្រោយបង្អស់នេះបានគូសបញ្ជាក់ពីការថមថយកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដ៏សំខាន់មួយ ដោយសារតែតម្រូវការសកលធ្លាក់ចុះ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការិយាល័យ GSO បានឱ្យដឹងថា ការនាំចូលក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ១៧,៩ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម ១២៦,៣៧ពាន់លានដុល្លារដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៩,៨ពាន់លានដុល្លារ។ ការធ្លាក់ចុះការនាំចូលយ៉ាងខ្លាំងនេះអាចបង្ហាញពីការធ្លាក់ចុះផលិតកម្មឧស្សាហកម្មបន្ថែមទៀតនៅពេលខាងមុខដោយសារអាជីវកម្មកាត់បន្ថយការទិញវត្ថុធាតុដើម និងឧបករណ៍។ វៀតណាមគឺជាប្រទេសនាំចេញដ៏សំខាន់នូវគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង និងរបស់របរធ្វើពីឈើ រួមទាំងទំនិញម៉ាកល្បីៗលំដាប់ពិភពលោកផងដែរ។
May 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក ) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការនៃ ( គ.ប.ផ.ក ) បានចុះអនុវត្តពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណល ឯ.ក (ភេសជ្ជៈអ៊ីឈីតាន់ ប្រេងកូឡា ប្រេងខ្យល់រូបតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរ)។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយសហការជាមួយស្ថាប័នជំនាញ និងអាជ្ញាធរដែនដី សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស សាវ៉ាត ត្រួតពិនិត្យឆែកឆេរទីតាំងមួយកន្លែង
May 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១០៖៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។ អំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ
May 30, 2023 - ព័ត៌មានជាតិ
កីឡាការិនីកម្ពុជា ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) និងជាម្ចាស់មេដាយសំរិទ្ធ វិញ្ញាសាការ៉ុម (មួយបាំង) បានប្រកាសថា ថវិកាដែលអ្នកស្រី ទទួលបានមកពីការចុះកុងត្រាក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន «ស្កាយអង្គរ SKY ANGKOR» នឹងបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ កីឡាការិនី ស្រួង ភាវី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងខ្លឹមសារ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានសរសេររៀបរាប់ថា៖ «សូមជម្រាបពុកម៉ែបងប្អូន! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR
May 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោក ឃួង
May 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤ មាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ វេទិកានេះ នាំយកឱកាសការងារ ក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១.៥ ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ កម្មវិធី វេទិកាទស្សនកិច្ចការងារ
May 30, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានប្រកាសនៅថ្ងៃចន្ទនេះថា កូនប្រុសលោកនឹងលាលែងពីតួនាទីជាលេខារបស់លោក ដោយសារបានប្រព្រឹត្តសកម្មភាពមិនសមរម្យ បន្ទាប់ពីរូបភាពដែលកូនប្រុសរបស់លោកនិងសាច់ញាតិដទៃទៀត ដែលត្រូវបានថតហាក់ក្នុងចេតនាលេងសើចប៉ុណ្ណោះនោះ បានបង្កឱ្យមានការរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។ លោក ហ្វូមីអុ គីស៉ីដា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសរបស់ខ្លួនគឺលោក សូតារ៉ូ គីស៉ីដា នឹងលាលែងពីតួនាទីជាលេខារបស់លោក ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ ខណៈការលាលែងនេះ គឺដោយសារតែរូបគេបានប្រកាន់អាកប្បកិរិយាមិនសមរម្យ នៅក្នុងការិយាល័យនាយករដ្ឋមន្រ្តី នាពេលកន្លងមក។ កាលពីសប្តាហ៍មុន
May 30, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមន្នី បានផ្តល់ថវិកា ១០លានរៀលជូនទៅយោធិនមួយរូបរងរបួសដោយសារផ្ទុះមីន នៅក្នុងប្រតិបត្តិការជួយសង្គ្រោះស្ត្រីជនជាតិថៃ ចេញពីចម្ការមីន។ ថវិកាជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាំយកជូនលោកពលបាលឯក សេង ឆន យោធិនយោធភូមិភាគទី៥ នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយទោ សេង ធារិន
May 29, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ ចំនួន២ភូមិ មានភូមិស្រែត្រោក និងភូមិព្រៃរំដួល ក្នុងឃុំសែនដី ស្រុកសំរោងទងចំនួន ១.១០១គ្រួសារ ស្នើនឹង ២.១៩៦ប័ណ្ណ ធ្វើឡើងស្ថិតនៅភូមិស្រែត្រោក ឃុំសែដី ស្រុកសំរោងទង។ លោក វ៉ី សំណាង បានលើកឡើងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)នាពេលនេះ គឺមានន័យថាបងប្អូនមានដីកម្មសិទ្ធិស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយបងប្អូនថែមទាំងមានសិទ្ធិ ចាត់ចែងទ្រព្យសម្បត្តិផ្ទាល់ខ្លួនតាមអ្វីដែលខ្លួនមាន
May 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានដាក់ផែនការផលិត និងផ្គត់ផ្គង់ទឹកស្អាត ដល់ពលរដ្ឋនៅរាជធានីភ្នំពេញឱ្យជាង ២៤៥លានម៉ែត្រគូប នៅឆ្នាំ២០២៣ ជាមួយនឹងការតបណ្តាញចែកចាយថ្មីបន្ថែមប្រវែង ៤៦២គីឡូម៉ែត្រ និងបណ្តាញអតិថិជនថ្មីចំនួន ៣៦០០០បណ្តាញ។ លោក ស៊ឹម ស៊ីថា ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ លោកបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផលិតទឹកស្អាតបានជាង ២៣៩លានម៉ែត្រគូប និងពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបាន
May 29, 2023









