- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចបិទ និងដកហូតអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ដែលខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រង ឲ្យបានត្រឹមត្រូវ ដែលបណ្ដាលឲ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល៖
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន (ប្រមាណ៥៥,២៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន០២។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស គម្រោង២នោះ មានដូចខាងក្រោម៖ ១៖ គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤)៖
May 24, 2023 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យសិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន (ឃែស៊ូណាត់) នៅខេត្តស្ទឹងត្រែង បង្កើនសង្វាក់ផលិតកម្ម ដើម្បីនាំចេញផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេស ដើម្បីឱ្យមានការប្រកួតប្រជែង និងបានផ្តល់ការងារឱ្យកូនចៅប្រជាពលរដ្ឋធ្វើនៅក្នុងស្រុក។ ការជំរុញបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងឱកាសអញ្ជើញពិនិត្យសង្វាក់ផលិតកម្ម កែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជាប់ផលិតផលសម្រេចសម្រាប់នាំចេញ របស់សិប្បកម្មក្រុមហ៊ុន ឃែស៊ូណាត់ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា នេះជាភាពរីកចម្រើនថ្មីមួយទៀត សម្រាប់ខេត្តស្ទឹងត្រែង ក្នុងពេលដែល រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្លក់ (block) ចោលនូវតេឡេក្រាមជនណាដែលពូកែនាំរឿងជូនសម្តេច ព្រោះសម្តេចមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អ្នកខ្លះអេដ (add ) ចូលក្នុងតេលេក្រាមរបស់ខ្ញុំ ហើយនាំរឿងមក ខ្ញុំសុំលុបចោលហើយ ម្សិលមិញលុបចោលមួយ បើសិនជាអេដចូលមកជាមួយខ្ញុំ ខ្ញុំមិនអនុញ្ញាតឱ្យអេដទេ ក៏ប៉ុន្តែអ្នកខ្លះដែលបានអេដហើយ សុំកុំនាំរឿងមកឱ្យខ្ញុំ ខ្ញុំមានការច្រើនណាស់ ឥលូវគឺម្នាក់ដែលខ្ញុំលុបចោលពីម្សិលពេលដែលខ្ញុំទទួលភ្ញៀវ កំពុងតែដើរចូលទៅធម្មតាខ្ញុំឆេកមើលទោះបីជាខ្ញុំដើរទៅកាន់ការិយាល័យ ឃើញផ្ញើមកទៀត
May 24, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបានធានាពីការផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក ទៅឱ្យរដ្ឋាភិបាលថ្មី ខណៈវិធានការជាច្រើនកំពុងត្រូវបានអនុវត្ត ដើម្បីការពារសេដ្ឋកិច្ចជាតិ អំឡុងនីតិវិធីផ្ទេរអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា «ខណៈប្រទេសនឹងត្រូវឆ្ពោះទៅមុខ យើងនឹងបន្តធ្វើការដើម្បីការពារប្រជាជន ខណៈ រង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់អំណាច»។ លោក ប្រាយុទ្ធ ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់កុំឱ្យបង្កើតសេណារីយ៉ូបំភិតបំភ័យពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យប្រជាជនផ្ទុះកំហឹង។ «សូមកុំបង្កើតបញ្ហាបន្ថែម។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមានបញ្ហាអ្វីនោះទេជាមួយគ្រប់ភាគីទាំងអស់ ហើយខ្ញុំគោរពតាមនីតិវិធី ប្រជាធិបតេយ្យដែលកំពុងដំណើរការ»។
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង សម្រាប់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី «វេទិកាការងារ» ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃស្អែកនេះចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារ CAB, ក្រុមហ៊ុន CPF(CP), ក្រុមហ៊ុន GOODHILL, MR
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ជំរុញឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមគ្នារក្សាឱ្យបាននូវទម្រង់ដើមនៃវប្បធម៌ខ្មែរ រាល់ពេលកសាង ឬរៀបចំសិល្បៈណាមួយត្រូវធ្វើឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត បញ្ជាក់ឱ្យបានច្បាស់លាស់នៃសម័យកាលសិល្បៈនីមួយៗ ដើម្បីជៀសវាងការនាំឱ្យមានការយល់ច្រឡំដល់អ្នកជំនាន់ក្រោយ។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅទីតាំងថ្មី ព្រមទាំងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចតេជោបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នចំពោះវប្បធម៌ខ្មែរ ដូចជាការកសាងបដិមា ព្រះវិហារ សំណង់ ឬការច្នៃម៉ូដសម្លៀកបំពាក់បុរាណ ឬការបង្កើតសិល្បៈ ឬក៏ការធ្វើអ្វីផ្សេងដែលពាក់ព័ន្ធនឹងវប្បធម៌ខ្មែរ គឺត្រូវធ្វើឱ្យបានត្រឹមត្រូវតាមទម្រង់ដើម ឬតាមក្បួនខ្នាតដែលបន្សល់ទុកពីដូនតាជំនាន់មុន។ សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ប្រយ័ត្ន១០០ឆ្នាំក្រោយ ឬ៥០ឆ្នាំក្រោយ បែរជាអ្នកជាន់ក្រោយនោះដែលទទួលតំណពីយើងអត់ត្រូវតាមក្បួនខ្នាត
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានរំលឹកជាថ្មីដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវា Internet និងម្ចាស់បុរីទាំងអស់ គោរពទៅតាមវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញកន្លងមកត្រូវបញ្ឈប់ការផ្តល់សិទ្ធិផ្តាច់មុខលើសេវា internet និងផ្តល់លក្ខណៈងាយស្រួល ដល់ក្រសួង និងក្រុមហ៊ុន internet ផ្សេងៗទៀតចូលផ្គត់ផ្គង់សេវាកម្ម។ ជាមួយគ្នានេះ សម្តេចជំរុញឲ្យម្ចាស់ក្រុមហ៊ុនទូរស័ព្ទចល័ត ធ្វើការដំឡើងអង់តែនឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់សេវាទូរស័ព្ទ គ្រប់គ្រាន់ដល់បងប្អូនប្រជាពលរដ្ឋ។ ការរំលឹកជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ ត្រូវគិតគូររឿងសេវាទូរស័ព្ទ និងអ៉ឺនធើណេត ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋ ពួកគាត់រអ៊ូរទាំខ្លាំងណាស់ ចំពោះសេវាទូរស័ព្ទ និងសេវាអ៉ីនធើណេតនេះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាម្ចាស់បុរីនានា ដែលកន្លងទៅតែងចុះហត្ថលេខាទៅឲ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ [ក្រុមហ៊ុនអ៉ីនធើណិត] អ្នកឯកចុះហត្ថលេខាបំពានលើច្បាប់ ក្រោយមកគឺគ្រប់បុរីអនុញ្ញាតឲ្យក្រុមហ៊ុនណាចូលក៏បាន
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអង្វរករ ដល់ថ្នាក់ដឹកនាំគណៈសង្ឃនាយក បញ្ចប់វិវាទ និងឈប់វាយប្រហារគ្នាលើបណ្តាញសង្គម Facebook។ ការអង្វរកររបស់សម្តេចតេជោ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ពេលអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។ «សូមបញ្ចប់ទៅ ការវាយប្រហារគ្នាតាម Facebook ។ សុទ្ធតែសម្តេចសង្ឃទៅហើយ អាចនិយាយគ្នាបានទេតើ។ សូមកុំឲ្យកូណា ឈឺក្បាលអី»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការសហការគ្នាដ៏ល្អនៅក្នុងប្រព័ន្ធដឹកនាំគណៈសង្ឃនាយក ត្បិតស្ថាប័នសាសនា គឺជាស្ថាប័នដ៏សំខាន់
May 24, 2023









