Naren
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសចិននឹងបញ្ជូនជនស៉ីវិលដំបូងរបស់ខ្លួនទៅកាន់ទីអវកាស ដែលស្ថិតក្រោមបេសកកម្មបញ្ជូន​ក្រុមអវកាសយានិក ទៅកាន់ស្ថានីយអវកាស ធានហ្កុង (Tiangong)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។ អាជ្ញាធរអវកាសចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក ហ្គុយ ហាយចាវ (Gui Haichao) ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ​​ផ្នែកអវកាស Beihang នឹងចេញដំណើរជាមួយអវកាសយានិក២នាក់ទៀត នៅវេលាម៉ោង៩៖៣១នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅទីក្រុងប៉េកាំង) ក្នុងបេសកកម្ម សិនចូវ-១៦ (Shenzhou-16) ដែលជាបេសកកម្មជើងទី៥ នៃការបញ្ជូនមនុស្សទៅកាន់ស្ថានីយអវកាសចិន Tiangong គិតចាប់តាំងពីឆ្នាំ ២០២១មក។ មកទល់ឥឡូវ

    May 29, 2023
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ មន្ត្រីរដ្ឋាភិបាលម្នាក់នៅភាគកណ្ដាលប្រទេសឥណ្ឌា ត្រូវបានគេព្យួរតំណែង បន្ទាប់ពីបានបញ្ជាឱ្យគេបូមទំនប់ទឹកមួយកន្លែងឱ្យរីង ដើម្បីស្រង់យក ទូរស័ព្ទដៃរបស់ខ្លួន ដែលបានធ្លាក់ចូលក្នុងទំនប់ទឹកនោះ នៅពេលកំពុងថតសែលហ្វី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។ លោក រ៉ាចែស វីស្វាស (Rajesh Vishwas) ជាមន្ត្រីអធិការកិច្ចខាងចំណីអាហារ បានធ្វើឱ្យទូរស័ព្ទដៃរបស់លោក ធ្លាក់ចូលក្នុងទំនប់ទឹក ខឺកាត់តា (Kherkatta) ស្ថិតនៅក្នុងស្រុក កាន់ឃឺ (Kanker) នៃរដ្ឋ ឆាតធីសហ្កាស (Chhattisgarh) កាលពីសប្ដាហ៍មុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា លោក Vishwas

    May 29, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ប្រកាសប្រមូលរថយន្តទាំងអស់របស់ខ្លួនត្រឡប់មកវិញដែលបានដាក់លក់នៅអាមេរិកជាលើកដំបូងប្រមាណជា ២ពាន់គ្រឿង បន្ទាប់ពីរងការព្រមានសុវត្ថិភាពដែលចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTSA)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ កាលពីខែកុម្ភៈកន្លងទៅ VinFast ធ្លាប់បានប្រកាសប្រមូលរថយន្តដែលដាក់លក់នៅវៀតណាមម្តងរួចហើយមានចំនួនប្រហែល ២,៧៨១គ្រឿង ដើម្បីពិនិត្យ និងប្តូរប៊ូឡុងដែលភ្ជាប់ប្រអប់ហ្វាំ្រងខាងមុខដែលជួបបញ្ហារលុង។ រថយន្តដែល VinFast ប្រកាសប្រមូលត្រឡប់មកវិញជាលើកទី២នេះ គឺជារថយន្តដំបូងគេដែលបានដាក់លក់នៅអាមេរិកដែលមានចំនួនសរុប ២,០៩៧គ្រឿង។ តាមការបញ្ជាក់ពី VinFast ផ្ទាល់រថយន្តដែលប្រមូលត្រឡប់មកវិញនេះគឺម៉ូដែល VF8 (City Edition) ដោយសារបញ្ហាអេក្រង់ MHU ដែលរងផលប៉ះពាល់ Error Display

    May 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនថៅកែរកស៊ីពុះដីឡូតិ៍លក់ម្នាក់ឈ្មោះ គឹម ចាន់តនា អាយុ៣១ឆ្នាំ ក្រោមបទចោទប្រកាន់ «កំហែងយក និងគំរាមកំហែងហែកកេរ្តិ៍» តាមបញ្ញតិមាត្រ៣៦៣, មាត្រា៣៦៤, មាត្រា៣៧២ និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទរូបនេះ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅម្តុំផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ៤៤៤ «ឃ១» ដ.ច.ន

    May 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ដល់កម្មករ និយោជិតថា កម្មវិធីផ្តល់ប្រាក់ជូនកម្មការិនី ចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ជាមួយនឹងការបង្កើនទឹកប្រាក់ ១០០% ទាំងការពិនិត្យផ្ទៃពោះ ទាំងការឆ្លងទន្លេ និងពេលពិនិត្យសុខភាពក្រោយសម្រាល នឹងចាប់អនុវត្តន៍ចាប់ពីខែសីហាតទៅ ដោយក្នុងម្នាក់ៗទទួលថវិកា១លាន ៥២ម៉ឺនរៀល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន

    May 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ គ្មានគោលការណ៍ ក្នុងការពន្យារពេល ការអនុវត្តច្បាប់សារពើពន្ធថ្មីទេ ព្រោះច្បាប់ថ្មីក៏ដូចជាច្បាប់ចាស់ដែរ គ្រាន់តែប្រមូលផ្តុំមកជុំគ្នាប៉ុណ្ណោះ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមកម្មវិធីពិសេស ស្តីពី ច្បាប់ស្តីពីសារពើពន្ធ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ឆ្លើយតបនឹងសំនួរ តើមានការពន្យារពេល ក្នុងការអនុវត្ដច្បាប់សារពើពន្ធថ្មីឬទេ? លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់នេះ (ច្បាប់សារពន្ធថ្មី)

    May 25, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំដុតកម្ទេចចោលសាច់ក្របីខូចគុណភាពចំនួន ២៥កេស ស្មើនឹង៥០០គីឡូក្រាម ក្រោយសាខា ក.ប.ប ខេត្តកណ្តាល សហការជាមួយសាខាគយ និងរដ្ឋាករ ខេត្តកណ្តាល ចាប់បានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ពិធីដុតកម្ទេចចោលសាច់ក្របីខូចគុណភាពនេះបានធ្វើឡើងនៅទីវាលក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោក តូច ចៅកុយ ប្រធានសាខា ក ប.ប ខេត្តកណ្ដាល បានថ្លែងថា សាច់ក្របីខូចគុណភាពនេះ គឺឈ្មួញខិលខូចបាននាំចូលមកលួចនាំចូលមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសវៀតណាម

    May 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​ឱ្យដឹងថា ច្បាប់សារពើពន្ធថ្មី ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ មិនមានបំណងដាក់បន្ទុកបន្ថែម ឬដំឡើងអត្រាពន្ធដល់អ្នកជាប់ពន្ធនោះទេ។ លោក គង់ វិបុលថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី កម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី ច្បាប់ស្តីពីសារពើពន្ធ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ​អគ្គនាយក​ពន្ធដាររូបនេះបានគូសបញ្ជាក់ថា ការតាក់តែងច្បាប់សារពើពន្ធថ្មីនេះ ត្រូវបានធ្វើទំនើបកម្ម ធ្វើការកែលម្អឱ្យកាន់តែល្អ​ និងច្បាស់មុន ​ព្រមទាំងប្រមូលផ្តុំនូវគោលការណ៍កំណែទម្រង់​របស់រាជរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ២០១៥មក ​ហើយមិនបានដំឡើងអត្រាពន្ធនោះទេ ​ខណៈខ្លឹមសារភាគច្រើន ត្រូវបានរក្សាដដែល ដោយគ្រាន់តែកែលម្អនូវពាក្យពេជន៍មួយចំនួន

    May 25, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយថាក្រុមហ៊ុនកំពុងសម្លឹងមើលទីផ្សារថ្មីសម្រាប់បង្កើតរោងចក្រផលិតរថយន្តនៅឆ្នាំនេះ។ តាមការលើកឡើងរបស់ Musk ហាក់កំពុងចាប់អារម្មណ៍ទីផ្សារឥណ្ឌា ខណៈដែលក្រុមហ៊ុនយក្សលោកខាងលិចជាច្រើនកំពុងសម្រុកទៅទីផ្សារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់បន្ទាប់ពីចិន ដែលមានចំនួនប្រជាជនច្រើនជាង ១.៤ពាន់លាននាក់ ដោយក្នុងនោះគិតតែចំពោះឧស្សាហកម្មផលិតរថយន្ត ទីផ្សារឥណ្ឌាបានក្លាយជាប្រទេសដែលលក់ឡានច្រើនជាងគេបំផុតលើពិភពលោក និងឈរនៅលេខរៀងទី៣ ក្នុងឆ្នាំ២០២២ បន្ទាប់ពីចិន និងអាមេរិក។ ជាលទ្ធផលនេះបានធ្វើឱ្យក្រុមហ៊ុនលោកខាងលិចជាច្រើន បានទៅបង្កើតរោងចក្រផលិត និងលក់នៅទីនោះ។ យ៉ាងណាមិញក្រុមហ៊ុន Tesla ទំនងក៏មិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែរ ក្នុងគោលបំណងទៅបង្កើតរោងចក្រនៅទីផ្សានេះ។ តាមការចោទសួរបស់លោក

    May 25, 2023
  • ព័ត៌មានជាតិ

    (កូរ៉េ)៖ តើព្រះនាងនរោត្តម ជេនណា នឹងបានចូលរួមក្នុងនាមជាតារា K-POP ដំបូងគេ ដែលមានឈាមជ័រជាខ្សែរាជវង្សខ្មែរ ឬយ៉ាងណា? សំណួរនេះបានចោទសួរឡើង បន្ទាប់ពីការផ្សាយរបស់ YTN នាពេលថ្មីៗនេះ បានឲ្យដឹងថា វិស័យ K-Pop របស់កូរ៉េខាងត្បូង អាចនឹងបង្ហាញវត្តមានដំបូងរបស់ខ្សែរាជវង្សកម្ពុជា គឺព្រះនាងនរោត្តម ជេនណា មកចូលរួមជាតារារបស់ខ្លួន ត្បិតបច្ចុប្បន្នព្រះនាង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងនាមជាអ្នកសិល្បៈស្រាប់ នៅប្រទេសកំណើតរបស់ខ្លួន គឺប្រទេសកម្ពុជា។ សារព័ត៌មាន Koreaboo បានចុះផ្សាយពីប្រវត្តិជាច្រើនរបស់ព្រះនាងនរោត្តម ជេនណា ដោយមានខ្លឹមសារថា ព្រះនាងជាបុត្រីទី២ របស់សម្ដេចរាជបុត្រីនរោត្តម បុប្ផារី និងជាចៅស្រី

    May 25, 2023