- Naren
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសំណូមពរអាជ្ញាធរមូលដ្ឋានបន្ដណែនាំអប់រំ និងពន្យល់ប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួន លេីការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះការកម្ចីប្រាក់ ជៀសវាការចាញ់បោកជនបោកប្រាស់។ ការលេីកឡេីងរបស់លោក រ័ត្ន សុវណ្ណនរៈ បញ្ជាក់ឲ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេស ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់
May 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកទី៧ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់ប្រទេសចិន ខណៈកម្ពុជាបានស្នើសុំភាគចិនបន្ថែមបរិមាណនៃការនាំចេញអង្ករពីកម្ពុជា។ គម្រោងចុះ MOU លើកទី៧ ស្តីអំពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ធ្វើឡើងបន្ទាប់ពី MOU លើកទី៦ លើបរិមាណអង្ករចំនួន៤០ម៉ឺនតោន ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានអនុវត្តន៍សម្រេចបានតាមផែនការទាំងស្រុង ដែលនឹងបញ្ចប់នៅចុងខែឧសភានេះ។ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភានេះ ថា បន្ទាប់ពីសហព័ន្ធស្រូវអង្ករកម្ពុជា
May 23, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួល ផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណវត្តអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានលើកឡើងថា សម្រាប់ស្រុកសង្កែ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់៣ មានចំនួន៤ឃុំ គឺឃុំតាប៉ុន ឃុំរកា ឃុំកំពង់ព្រះ ឃុំកំពង់ព្រៀង
May 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងទៅកាន់មិត្តបរទេស ជាពិសេសតំណាងស្ថានទូតនានា ដែលមកចូលរួមកម្មវិធីនាពេលព្រឹកនេះ ឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាន ខណៈកម្ពុជាបានខំប្រឹងប្រែងកសាងប្រទេសតាំងលេខសូន្យ ពោលគឺបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំកាលពីឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធអគារថ្មី (អគារតេជោអភិវឌ្ឍ) នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចបានកសាងកម្ពុជាឡើងវិញ ផ្តើមពីទីក្រុងភ្នំពេញមានមនុស្ស៧០នាក់ប៉ុណ្ណោះ ហើយរហូតមកដល់ឆ្នាំ២០០៤ រាជធានីភ្នំពេញមានអគារដែលខ្ពស់ជាងគេមានត្រឹមតែ៧ជាន់ និងមានតែ១ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសមត្ថភាពអាចសាងសង់មន្ទីរបានរហូត១២ជាន់។ សម្តេចមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះប្រិយមិត្ត
May 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅចំពោះមុខឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសនានា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសមិទ្ធផលដែលកម្ពុជាកំពុងស្ថាបនាឡើង និងបានរំឭកថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំកសាងសមិទ្ធផលចាប់ពីនេះទាំងបាតដៃទទេ និងមានរបួសផងទៀត ខុសស្រឡះពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសដទៃដែលឡើងកាន់តំណែងមក គឺមានសមិទ្ធសង្គម-សេដ្ឋកិច្ចស្រាប់ៗ។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធអគារថ្មី (អគារតេជោអភិវឌ្ឍ) នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ គួររំឭកថា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាមិនសូវមានសន្តិភាពពេញលេញនោះឡើយ កិត្យានុភាពក៏ធ្លាក់ចុះ ពិសេសនៅអំឡុងសតវត្សចុងក្រោយ កម្ពុជាបានជួបនូវវិបត្តិសង្គ្រាមប្រឆាំងគ្នាទៅវិញទៅមក ដោយមានការលុកលាន់ញុះញង់ពីបរទេសមួយចំនួនផង ដែលបាននាំទៅដល់ការកាប់សម្លាប់ប្រជាជនឯង បំផ្លាញសមិទ្ធផលសង្គម-សេដ្ឋកិច្ចខ្ទេចខ្ទីគ្មានសល់។ ចាប់ពីថ្ងៃរំដោះ៧មករា១៩៧៩មក កម្ពុជាហាក់ស្គាល់នូវភាពរស់រានឡើងវិញ រហូតដល់ឆ្នាំ១៩៩៨ទើបសន្តិភាពកើតឡើងពេញលេញក្នុងផ្ទៃប្រទេស
May 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធអគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយរបស់មន្ទីរពេទ្យកាលម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មានសប្បុរសជនចំនួន២២៣នាក់ ស្មើនឹង៧២លានដុល្លារអាមេរិក ដែលបានឧបត្ថម្ភថវិកាសម្រាប់ជួយសាងសង់អគារព្យាបាលថ្មីនេះ។ ប៉ុន្ដែក្រៅពីសប្បុរសជន២២៣នាក់នេះ ក៏មានសប្បុរសជន២នាក់ផ្សេងទៀត បានប្រកាសឧបត្ថម្ភថវិកាដែរ តែមិនទាន់ឃើញឲ្យលុយឡើយ ដោយក្នុងនោះ ម្នាក់ឧបត្ថម្ភ២លានដុល្លារ និងម្នាក់ទៀត ឧបត្ថម្ភ២០ម៉ឺនដុល្លារ។ តែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន មិនបានប្រកាសឈ្មោះសប្បុរសជនទាំង២នាក់នោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សរុបយើងមានសប្បុរសជនទាំងអស់ ចំនួន២២៥នាក់ ដែលចូលរួមវិភាគទានបានចំនួន៧៥លានដុល្លារ ប៉ុន្ដែដោយសារតែ២នាក់
May 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងថា ពេលនេះយើងមានមន្ទីរពេទ្យល្អហើយ តែទាមទារឲ្យមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីធ្វើឲ្យការផ្តល់សេវាកាន់តែល្អប្រសើរ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធអគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ យើងមានមន្ទីរពេទ្យល្អហើយ តែអ្វីដែលត្រូវល្អសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អ ទើបអាចដោះស្រាយបានបញ្ហា»។ សម្ដេចតេជោ
May 23, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រុមការងារដឹកជញ្ជូនថ្មទៅជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត ប្រើអារម្មណ៍ដែលដូចស្ថិតក្នុងសម័យកាលនៃការសាងសង់ប្រាសាទ ដើម្បីខិតខំជួសជុលសង្គ្រោះប្រាសាទមរតកដូនតាឱ្យឈររាងមាំឡើងវិញ។ គួរជម្រាបថា ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាខាងលើនេះ កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុលនិងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក។ ដោយសារតែទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើប ដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។ សកម្មភាពនេះបានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាលដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថាខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។ បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា ក្រុមការងារជួសជុលនៅតែមានមោទនភាព ដោយសារតែពួកគេបានចូលរួមការងារដ៏មានតម្លៃមួយនេះ និងរឹតតែជំរុញទឹកចិត្តពួកគាត់មានទឹកចិត្តតស៊ូ ជម្នះនូវឧបសគ្គផ្សេងៗ ព្រមទាំងសាមគ្គីគ្នាជាកម្លាំងតែមួយក្នុងការអូសថ្មដែលមានទម្ងន់ធ្ងន់ៗឱ្យបានដល់គោលដៅ។ លោក ម៉ៅ ឡាន
May 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលគ្រោងដាក់ដំណើរការសាកល្បង នៅពាក់កណ្តាលឆ្នាំ២០២៣នេះ អាចត្រូវពន្យារបន្តទៀត ដោយសារក្រុមហ៊ុនវិនិយោគ ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រលានយន្តហោះតារាសាគរ អាចពន្យារបន្តទៀត ដោយមិនមានការកំណត់ ខណៈក្រុមហ៊ុនវិនិយោគ ត្រូវការពេលវេលាបន្ថែម ដើម្បីដោះស្រាយការងារ ដែលនៅសេសសល់»។ លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគនឹងខិតខំបញ្ចប់គម្រោង
May 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ដ្រីជនជាតិចិនម្នាក់ ដែលត្រូវបានគេចែកចាយរូបភាពតាមបណ្ដាញសង្គម ដោយចោទប្រកាន់ថា នាងដើរចាប់ក្មេងក្នុងរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ហើយបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីបង្ហោះផ្អើលរឿងចាប់ក្មេងនៅក្នុងរាជធានីភ្នំពេញ ដែលបង្កឡើងដោយស្ដ្រីជនជាតិចិននោះ គឺជារឿងមិនពិតនោះឡើយ ហើយក៏គ្មានហេតុការណ៍ណាមួយកើតឡើងដែរ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុស ព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឲ្យមានភាពអសន្តិសុខ
May 22, 2023









