Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple ដែលជាជើងខ្លាំងផលិតស្មាតហ្វូន និងដំណើរការបច្ចេកវិទ្យា បានដាក់កម្រិតលើការប្រើប្រាស់កម្មវិធី AI ChatGPT និងកម្មវិធីបញ្ញាសិប្បនិម្មិតផ្សេងទៀតសម្រាប់បុគ្គលិកខ្លួន ដោយលើកហេតុផលថា ខ្លាចលេចធ្លាយទិន្នន័យសម្ងាត់តាមរយៈការប្រើកម្មវិធី AI នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ប្រភពពីកាសែត Wall Street Journal បានរាយការណ៍មកថា Apple មានការព្រួយបារម្ភអំពីការលេចធ្លាយទិន្នន័យសម្ងាត់ដោយបុគ្គលិកដែលប្រើកម្មវិធី AI ហើយថែមទាំងបានណែនាំដល់បុគ្គលិករបស់ខ្លួនមិនឱ្យប្រើប្រាស់កម្មវិធីរបស់ Microsoft ឈ្មោះ GitHub’s Copilot ដែលជាកម្មវិធីប្រើដើម្បីធ្វើស្វ័យប្រវត្តិកម្មការសរសេរកូដកម្មវិធីថែមទៀតផង។ តែយ៉ាងណារបាយការណ៍មុននេះទើបតែបង្ហាញថា ក្រុមហ៊ុន

    May 22, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ៉ីរ៉ូស៉ីម៉ា)៖ នាថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ​៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។ លោកប្រធានាធីបតីអាមេរិក បាននិយាយថា កញ្ចប់ជំនួយយោធាខាងលើ រួមមានទាំងគ្រាប់រំសេវ កាំភ្លើងធំ រថពាសដែក និងការបណ្តុះបណ្តាល។ លោក ដៃបិន បានប្រាប់លោក ហ្សេលេនស្គី ថា

    May 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានចេញមកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកក្រុមបំពុលសង្គមប្រឌិតព័ត៌មានករណីចាប់ក្មេងយកសរីរាង្គ នៅតាមបណ្ដាញសង្គម Facebook ដែលកើតមានប៉ុន្មានថ្ងៃចុងក្រោយនេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក គឹម សន្ដិភាព បានអះអាងថា ក្រុមជនទុច្ចរិតដែលបំពុលសង្គមទាំងអស់នោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានប្រឌិតព័ត៌មានបង្កឲ្យមានការភិតភ័យ និងបង្កឲ្យយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។ លោក គឹម សន្ដិភាព បានថ្លែងយ៉ាងដូច្នេះថា «មួយរយៈនេះឃើញមានព័ត៌មានមួយចំនួនទាក់ទងនឹងការចាប់ក្មេងៗដើម្បីយកសរីរាង្គ! ខ្ញុំសូមជម្រាបជូនថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើព័ត៌មានទាំងនេះ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ។ ទន្ទឹមនេះ

    May 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ដ្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនបុរីដាយមិនហូម ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៉ីដាច់លុយរបស់ក្រុមហ៊ុនលក់ផ្ទះល្វែងរាប់ម៉ឺនដុល្លារ ក្រោមរូបភាពដាក់បន្លំ QR code របស់ខ្លួន ពីលើ QR code ទម្រង់ដើមរបស់ក្រុមហ៊ុន។ បន្ទាប់ពីឃាត់ស្ដ្រីឈ្មោះ ឌឿន ពេជ្ររ៉ា អាយុ៣១ឆ្នាំ តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ កែវ សុម៉ាលី ហើយនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ជនសង្ស័យបានចូលបម្រើការជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន បុរីដាយមិនហូម។ ដោយមានការជឿទុកចិត្ត

    May 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែល​ជា​គ​ម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋា​ភិ​បាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លាន​ដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ មុននឹងការអនុម័តលើគម្រោងនេះ​ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បាន​បើក​ការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការ​ពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។ កិច្ចពិភាក្សាបានធ្វើឡើងតាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោងជាង ១រសៀល។ ជា​មួយ​នឹង​ការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ​ផល​ប៉ះពាល់បរិស្ថាន

    May 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបពីគម្រោងក្នុងការបង្កើតលីកបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងអភិវឌ្ឍន៍កីឡាប្រភេទនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ គម្រោងក្នុងការបង្កើតលីកបាល់ទះកម្ពុជានេះ ត្រូវបាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន លើកឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃខាងមុខ យើងនឹងបង្កើតលីកមួយរបស់ក្រុមបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ធ្វើយ៉ាងណាឲ្យវិស័យកីឡាបាល់ទះរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត»។ ដោយឡែក សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា

    May 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២ទៀត សរុបទុនវិនិយោគជាង ១០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣ ៧៦៩កន្លែង។ ២-TAI FONG

    May 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើន ក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ ធនាគារពិភពលោកលើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។ របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥.២ភាគរយ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ ទៅរកកម្រិតកំណើនដែលធ្លាប់មានកាល ពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះ ការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ

    May 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅទីស្តីការក្រសួង។ កិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ ១៖

    May 18, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តរបស់សម្តេចដែលមិនឱ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះលុយអាចចាយអស់ តែកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិគឺចាយមិនអស់ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថាយើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះចាប់ផ្តើមយកគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ានមួយផ្នែកចូលមក តាមរយៈនៃការមិនបង់ថ្លៃ លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិចាយមិនអស់ទេ»។ សម្តេចតេជោ ហ៊ុន សែន បានប​ន្ថែមទៀតថា ក្នុងឋានៈជាសមាជិកអាស៊ាន ជាមេដឹកនាំនៃប្រទេសអាស៊ានមួយ គឺត្រូវមានគំនិតផ្តួចផ្តើមលើបញ្ហាផ្សេងៗ ក្នុងនោះក៏មានគំនិតផ្តួចផ្តើមទាក់ទងនឹងវិស័យកីឡា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានធ្វើសកម្មភាពមុនដើម្បីជាការពង្រឹងនូវសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ាន។

    May 18, 2023